នាឡិកាដៃ របស់ Fossil បានផលិតជាពិសេសសម្រាប់ហ្វេនរបស់រឿង Barbie។ នាឡិកានេះ មានឈ្មោះថា Barbie x Fossil ដោយ collection នេះមានពណ៌ផ្កាឈូក ស័ក្តិសមជាមួយនារីៗ ចូលចេញលេងខ្លួនបែបពណ៌ឆើតៗ ទាន់សម័យ និង ស៊ីវិល័យ។
នាយកផ្នែក branding របស់ Fossil អ្នកស្រី Melissa Lowenkron បាននិយាយថា “ពួកយើងពិតជាសប្បាយចិត្ត និង រំភើបខ្លាំងណាស់ក្នុងការបញ្ចេញនូវនាឡិកា Barbie Edition មួយនេះ។ យើងដឹងហើយថា រឿង Barbie បានក្លាយជាការចងចាំមួយ នៅក្នុងដួងចិត្តប្រិយមិត្តនារី ជាច្រើននៅលើពិភពលោក ហើយអ្នករចនាម៉ូតនាឡិការបស់យើង បានទទួលឥទ្ធិពលពីស្តាយ និង ស្ទីលរបស់តួអង្គនៅក្នុងរឿង Barbie នេះ ពោលគឺទាំងភាពស្រស់ស្អាត ឆើតឆាយ ទាន់សម័យ”។ អ្នកស្រីថ្លែងបន្តថា “យើងសង្ឃឹមថា អតិថិជនរបស់យើង នឹងទទួលបានភាពរីករាយ ពីការផលិតនូវនាឡិកា special edition នេះ”។
ក្នុង collection ទាំងនោះ នាឡិកាប្រភេទ Carlie ត្រូវបាន Fossil ដាក់លក់នៅក្នុងតម្លៃ 260 ដុល្លារអាមេរិក។ ចំពោះម៉ូតនាឡិកា នេះ ត្រូវបានគេរចនាឡើងដោយយកលំនាំតាមរឿង Barbie វគ្គដំបូងបង្អស់ ដែលបានចេញនៅក្នុងឆ្នាំ ១៩៥៩។ រីឯ ប្រភេទ Raquel ដាក់លក់នៅក្នុងតម្លៃ ២៩៥ដុល្លារ ជាប្រភេទ collection ដែលម៉ូតនាឡិកា ត្រូវបាន Fossil កែច្នៃបន្ថែមពីឈុតឆាកនៅក្នុងរឿង Barbie៕