ត្បូងពេជ្រ គឺជាទ្រព្យសម្បត្តិដែលមានតម្លៃថ្លៃ និងបង្កប់នូវអត្ថន័យជាច្រើន។ រយៈរាប់ពាន់ឆ្នាំមកហើយ ដែលពេជ្រត្រូវបានគេចាត់ទុកជារបស់មួយអាចបំផុសអំពីអារម្មណ៍ ការរំជួលចិត្ត និងភាពពេញលេញនៃការផ្តល់តម្លៃ។ នៅក្នុងប្រវត្តិសាស្រ្តបានបើកបង្ហាញយ៉ាងច្បាស់ អំពីជនជាតិក្រិចមានជំនឿលើត្បូងពេជ្រថាជាទឹកភ្នែករបស់ព្រះជាម្ចាស់ ខណៈពួកជនជាតិរ៉ូមបានឱ្យទ្រឹស្តីទៅកាន់ពេជ្រ គឺជាបំណែកនៃផ្កាយដែលធ្លាក់ពីលើមេឃ។
បន្ថែមពីនេះ ប្រជាជនអេហ្ស៊ីបមានជំនឿទៅការបំពាក់ចិញ្ចៀនពេជ្រនៅម្រាមដៃនាងខាងឆ្វេង តំណាង “សេចក្តីស្រឡាញ់ដ៏បរិសុទ្ធ និងមិនបាត់បង់” ដោយសរសៃដៃនេះរត់ទៅកាន់បេះដូងនៃទ្រូងខាងឆ្វេង។ “ត្បូងពេជ្រ” គឺជាប្រភពនៃភាពស្រស់ស្អាត និងវាជាទ្រព្យសម្បត្តិដ៏កម្របំផុត ដែលគេនិយមយកមកច្នៃជាគ្រឿងអលង្ការក្នុងការតុបតែងប្រាណប្រកបដោយប្រណីតភាព។
ត្បូងពេជ្រ មានឥទ្ធិពលយ៉ាងខ្លាំងដែលអាចឱ្យអ្នកធ្លាក់ក្នុងអន្លង់ស្នេហ៍ ជាមួយនឹងពន្លឺពណ៌ចែងចាំងរបស់វា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការត្រួតពិនិត្យអំពីភាពលម្អិត ក៏ដូចស្វែងយល់ទៅលើចំណេះដឹងក្នុងការជ្រើសរើសបានត្បូងពេជ្រដែលល្អប្រណីតគួរឱ្យទុកចិត្ត។
តើការ៉ាត់ “Carat” ជាអ្វី?
ទម្ងន់ពេជ្រ គឺត្រូវបានវាស់ទូទាំងពិភពលោកដោយឯកតាស្តង់ដារ ៖ “ការ៉ាត់” Carat ។ ឈ្មោះ “ការ៉ាត់” នេះប្រែលំនាំមកពីគ្រាប់ពូជនៃដើម Carob ហើយដើមកំណើតនៅតំបន់មេឌីទែរ៉ាណេដែលគេប្រប្រាស់សម្រាប់ថ្លឹងថ្ម – មួយការ៉ាត់មានទម្ងន់ 0.2 ក្រាម។
តើ GIA ជាអ្វី? ហើយវិញ្ញាបនបត្រ GIA សំដៅទៅលើអ្វី?
GIA គឺ Gemological Institute of America។ GIA គឺជាមន្ទីរពិសោធន៍ឯករាជ្យ ដែលត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក។ ចំពោះដំណើរការទទួលបានវិញ្ញាបនបត្រ GIA គឺការថ្លឹងត្បូងពេជ្រនីមួយៗដែលមានទម្ងន់លើសពី 1 ការ៉ាត់ នឹងទទួលបានវិញ្ញាបនបត្រ (“អត្តសញ្ញាណប័ណ្ណ”) ដែលបញ្ជាក់ពីគុណភាពនៃថ្ម (4 Cs) និងព័ត៌មានលម្អិតអំពីលក្ខណៈសម្បត្តិរបស់ត្បូងពេជ្រទាំងនោះ។តើ 4Cs តំណាងឱ្យអ្វី?
4Cs គឺជាវិញ្ញាបនប័ត្រពេជ្រស្តង់ដារជាសកលដែលត្រូវបានបង្កើតឡើងដោយ GIA ហើយមានលក្ខណៈវិនិច្ឆ័យសំខាន់ៗទាំងបួន គឺពណ៌ (Colour) ភាពច្បាស់លាស់ (Clarity) ការកាត់ (Cut) និងការ៉ាត់ (Carat) ដែលកំណត់គុណភាព ព្រមទាំងតម្លៃនៃពេជ្រ។
តើពេជ្រអាចបាក់បែក ឬខូចខាតដែរទេ?
ពេជ្រ គឺជាត្បូងមួយចំណោមត្បូងទាំងអស់ ដែលត្រូវបានគេទទួលស្គាល់ភាពធន់ខ្លាំងរបស់វា។ ប្រសិនបើអ្នកចង់ឱ្យគ្រឿងអលង្ការពេជ្ររបស់អ្នកនៅតែរក្សាភាពស្រស់ស្អាតដូចទម្រង់ដើម អ្នកគួរយកចិត្តទុកដាក់ថែរក្សាវាឱ្យបានល្អិតល្អន់ និងដាក់ពេជ្រដាច់ដោយឡែកពីគ្នា ចៀសវាងការដាក់រួមជាមួយបំណែកត្បូងផ្សេងៗទៀត។