• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

បំបាត់ស្នាមខ្មៅជាំនៅលើស្បែកដៃ និងជើងដោយគន្លឹះទាំងនេះ

by Pisey Dim
ពុធ មីនា 6th, 2024
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ដៃ​ និងជើងរបស់អ្នកជាផ្នែកមួយដែលនៅខាងក្រៅបរិវេណដណ្តប់នៃសម្លៀកបំពាក់ វាមិនចម្លែកទេដែលកន្លែងទាំងពីរនេះទទួលរងនូវការដុតកម្លោចដោយកម្តៅយូវីព្រះអាទិត្យ បណ្តាលឱ្យស្បែកមានាភាពខ្មៅ ឡើងអុចៗ រលាកក្រហម និងមានសភាពក្រិនតិចៗ។

ខណៈដែលស្បែកដៃ​ និងស្បែកជើងរបស់អ្នកទទួលរងការខូចខាតបែបនេះ ប្រហែលជាអ្នកមានអារម្មណ៍មិនសូវល្អ​ក្នុងការតុបតែងខ្លួនស្លៀកសម្លៀកបំពាក់ស្អាតៗ ហើយទៅណាមកណាដោយខ្វះភាពជឿជាក់លើខ្លួនឯង។

ក្រៅពីការមើលថែរក្សាគ្រប់បរិវេណស្បែកនៃដងខ្លួនរបស់អ្នក សូមក្រឡេកមកមើលកន្លែងសំខាន់ក្នុងការថែទាំដូចគ្នា គឺ ស្បែកដៃ និងស្បែកជើង ឱ្យទទួលបានភាពស្រស់ថ្លា ស្មើសាច់ដងប្រាណ។

ឡេឌីស៍សូមចែកជូននូវគន្លឹះខ្លះៗដែលអ្នកអាចអនុវត្តជាប្រចាំ ដើម្បីទទួលបានប្រសិទ្ធិភាពជាទីគាប់ចិត្ត និងស្រស់ស្អាតពិតប្រាកដ។

តាមការស្រាវជ្រាវរបស់យើងខ្ញុំ ដើម្បីកែប្រែស្បែកជាំខ្មៅឱ្យក្លាយទៅជាសស្អាតឡើងវិញព្រមទាំងមិនចាំបាច់ចំណាយថវិកាច្រើន ៖

  1. ក្រូចឆ្មារ

សាកល្បងយកក្រូចឆ្មារលាយជាមួយស្ករសរួចយកមកខាត់នៅបរិវេណស្បែកដៃ និងស្បែកជើងដែលមានស្នាមជាំខ្មៅក្រិនតិចៗ ដើម្បីជម្រុះកោសិកាស្បែកចាស់ចេញ។ ខាត់ត្រដុសស្បែកថ្នមៗរយៈពេល ១០នាទី និងផ្អាប់ទុករយៈពេល ១ ទៅ ២ម៉ោង។

ចូរអនុវត្តបែបនេះពេញមួយសប្តាហ៍ នោះអ្នកនឹងសង្កេតឃើញថា ស្បែករបស់អ្នកនឹងសស្អាតដូចសភាពដើមជាក់ជាមិនខានឡើយ។

       2. ទឹកដោះគោជូរ

គុណប្រយោជន៍នៃទឹកដោះគោជូរ គឺជារូបមន្តខាត់ស្បែកតាមបែបធម្មជាតិមួយ ដោយគេយកវាមកលាប និងម៉ាស្សានៅលើបរិវេណស្បែកខ្មៅរួចទុករយៈពេល ១០ ទៅ​ ១៥នាទី បន្ទាប់មកលាងសម្អាតជាមួយទឹកស្អាតជាការស្រេច។

អ្នកអាចអនុវត្តវិធីនេះជាប្រចាំ ១ ​ទៅ​ ២ដងក្នុងមួយថ្ងៃ ដើម្បីឱ្យស្បែកមានសំណើម។

       3. ត្រសក់

សូមចិតត្រសក់ជាចំណិតៗ ហើយយកមកបិទនៅលើបរិវេណស្បែកដែលជាំខ្មៅរយៈពេល ២០នាទី និងធ្វើបែបនេះ ២ ទៅ ៣ដងក្នុងមួយថ្ងៃ ឬ អ្នកអាចប្រើទឹកត្រសក់លាយជាមួយក្រូចឆ្មារផ្សំចូលជាល្បាយមួយ រួចយកមកម៉ាស្សានៅលើស្បែកដៃ និងជើងរយៈពេល ១០ ទៅ ១៥នាទី បន្ទាប់មកលាងទឹកចេញជាការស្រេច។

          4. ប្រទាលកន្ទុយក្រពើ

យកជែលប្រទាលកន្ទុយប្រពើមកត្រដុសពីលើស្បែកដៃ និងស្បែកជើងរយៈពេល ៥ ទៅ​ ១០នាទី រួចផ្អាប់ទុកចោល ៣០នាទី សឹមលាងទឹកចេញ។ គួរបញ្ជាក់ផងដែរថា នៅពេលដែលអ្នកអនុវត្តវិធីនេះហាមចេញទៅក្រៅក្រោមកម្តៅថ្ងៃដាច់ខាត។

         5. ម្សៅសម្បកក្រូច

យកម្សៅសម្បកក្រូច ២ស្លាបព្រា​បាយផ្សំជាមួយទឹកដោះគោជូរ ឬទឹកដោះគោស្រស់ កូរឱ្យសព្វល្បាយ រួចយកមកលាបលើស្បែកដែលមានបញ្ហាអុចខ្មៅៗ និងទុករយៈពេល ២០នាទី។ សូមអនុវត្តវិធីនេះ ១ ទៅ ២ដងក្នុងមួយសប្តាហ៍។

         6.ប៉េងប៉ោះ

ពុះប៉េងប៉ោះជាពីរ រួចយកមកត្រដុះម្រាមដៃ និងម្រាមជើង រួចផ្អាប់ទុករយៈពេល ២ ទៅ ៣នាទី ហើយវិធីនេះអ្នកអាចធ្វើជារៀងរាល់ថ្ងៃនៅមុនពេលអ្នកងូតទឹកនាពេលយប់។

Previous Post

ក្រឡេកមក ម៉ូដ​សំលៀកបំពាក់ទាក់​ភ្នែក​រាប់​រយម៉ូដ​ក្នុង​ព្រឹត្តិការណ៍ Paris Fashion Week 2024

Next Post

កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
Load More
Next Post
កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦

កម្ពុជា-សិង្ហបុរី បន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពចំនួន ៦

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.