“កាបូបរូបរាងត្រី” អ្នកស្តាប់ឮអាចនឹងភាំងស្មារតីបន្តិចមែន ប៉ុន្តែនេះគឺជា Trending ថ្មីនៃម៉ូតកាបូបតាមបែបបទលំហសមុទ្រ ដោយមានការរចនាឡើងជារូបរាងភារវៈរស់នៅក្នុងទឹកប្រៃគឺ “ត្រី” ។ និន្នាការកាបូបត្រី ត្រូវបានវិស័យហ្វេសិនផ្តោតការចាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងរដូវក្តៅនេះ ដោយគេឃើញថាកាបូបប្រភេទនេះពិតជាសាកសមជាមួយនឹងស្ទីលម៉ូតនៃសម្លៀកបំពាក់នារដូវក្តៅ ផ្គួបផ្សំជាមួយអាកាសធាតុ បរិយាកាស និងទីកន្លែងដែលត្រូវទៅ… ។
វាមិនមែនជារបស់ក្មេងលេងទេ ផ្ទុយទៅវិញវាគឺជាម៉ូតកាបូបមួយប្រភេទដែលបង្កប់ទៅដោយភាពរីករាយ មានការរចនាឡើងក្នុងគំនិតច្នៃប្រឌិតបំផុត។ លើសពីនេះ សត្វត្រីក៏មានសម្រស់ស្រស់ស្អាតដែរ—ពួកវាមានច្រើនពណ៌ ពណ៌នីមួយៗសុទ្ធតែបង្កប់អត្ថន័យ និងស្រស់ស្អាតរៀងៗខ្លួន ត្រីខ្លះមានពណ៌ឥទ្ធធនូ 7ពណ៌ដែលមនុស្សយើងចោលភ្នែកមើលពន្លឺភ្លឺចាំង។
បន្ថែមពីលើកាបូបរូបរាងត្រី អ្នកក៏អាចជ្រើសជាប្រភេទម៉ូតខ្យងបានដូចគ្នា នេះក៏បញ្ជាក់ថាអ្នកពិតជាបានចូលរួមជាមួយរដូវក្តៅដ៏សប្បាយរីករាយ។ វិសម្សការធ្វើដំណើរកំសាន្ត ទៅតំបន់ឆ្នេរខ្សាច់ថ្លាឆ្វង់ អមជាមួយសម្លៀកបំពាក់បែបផែនសមុទ្រ ថែមជាមួយម៉ូតកាបូបដ៏ពិសេសមានការរួមបញ្ចូលតំនៀមទម្លាប់សមុទ្រទឹកប្រៃ.. សាកស្រម៉ៃល៎មើល!