• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ប្រសិនបើអ្នកមានអាជីពការងារធ្វើនៅកណ្តាលកម្តៅថ្ងៃ ចាំបាច់ណាស់ គួរដឹងអំពីតិចនិកនៅក្នុងការការពារខ្លួននារដូវក្តៅនេះ

by Pisey Dim
សុក្រ មេសា 26th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

កម្តៅសីតុណ្ហាភាពនារដូវក្តៅនេះ មានការកើនឡើងរហូតដល់ 4០អង្សា សាកស្រមៃទៅមើល ប្រសិនបើអ្នកមានមុខរបរជាបុគ្គលិកធ្វើការក្រោមកម្តៅដោយផ្ទាល់ តើអ្នកនឹងទទួលរងការរលាកកម្តៅកម្រិតណាទៅ? មិនត្រឹមតែមានការរលាកខ្លាំងទៅលើរូបរាងកាយនោះទេ កម្តៅថ្ងៃក្តៅខ្លាំងក៏អាចបង្កទៅជាហានិភ័យដល់សុខភាពអ្នកយ៉ាងធ្ងន់ធ្ងរផងដែរ គឺបណ្តាលឱ្យដាច់សរសៃរឈាមខួរក្បាលហូតដល់បាត់បង់ជីវិត។ នៅពេលដែលអ្នកស្ថិតនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់ក្នុងរយៈពេលយូរពេក ខ្លួនប្រាណមិនអាចទប់ទល់នឹងភាពក្តៅខ្លាំងបាន វានឹងបញ្ចេញរោគសញ្ញាដូចជា សីតុណ្ហភាពរាងកាយខ្ពស់ខ្លាំង បែកញើសខ្លាំង មានភាពស្លេកស្លាំង រមួលសាច់ដុំ អស់កម្លាំង ស្បែកក្រហម ជីពចរដើរលឿន ឈឺក្បាលវិលមុខ ច្របូកច្របល់ និងពេលខ្លះអាចឈានដល់សន្លប់បាត់បង់ស្មារតី) ។

ដូច្នេះ ប្រសិនបើអ្នកគឺជាបុគ្គលិកមានការងារនៅផ្នែកខាងក្រៅក្រោមកម្តៅថ្ងៃដោយផ្ទាល់ ប្រាកដណាស់អ្នកត្រូវមានការការពារខ្ពស់បំផុត ដើម្បីចៀសវាងពីផលវិបាកចំពោះសុខភាពទាំងឡាយ។

នេះជាដំណឹងល្អដែល ឡេឌីស៍នឹងពាំនាំវិធីសាស្រ្តដ៏មានប្រសិទ្ធភាពជូនលោកអ្នកក្នុងការអនុវត្តន៍នារដូវក្តៅនេះ ៖

១.ប្រើប្រាស់កន្សែងត្រជាក់

បើអាច អ្នកគួរតែមានធុងទឹកកកតូចមួយក្បែរខ្លួន និងកូនកន្សែងដើម្បីជ្រលក់យកមកស្អំនៅលើផ្នែកក្បាលរបស់អ្នកនៅពេលដែលអ្នកគិតថាអ្នកឡើងកម្តៅក្នុងខ្លួនខ្លាំងពេក។ ការធ្វើបែបនេះអាចបញ្ចុះកម្តៅបាន និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។

២.ទទួលទានអាហារសុខភាព

អ្នកគួរតែជ្រើសរើសប្រភេទអាហារណាដែលផ្ទុកជាតិទឹកបានខ្ពស់ និងផ្តល់សីតុណ្ហភាពត្រជាក់ដល់រាងកាយដូចជា ផ្លែឈើស្រស់ បន្លែបៃតង ត្រសក់ សាឡាត់ និងឪឡឹកជាដើម ដើម្បីបំពេញជាតិអេឡិចត្រូលីតរបស់អ្នក។ សូមចៀសវាងអាហារមានជាតិខ្លាញ់ និងអាហារបំពង ព្រោះវានឹងធ្វើឱ្យអ្នកកាន់តែកើនកម្តៅក្នុងខ្លួនទ្វេដង។

៣.ផ្តល់ពេលសម្រាកដល់ខ្លួនឯង

ប្រសិនបើអ្នកមានអារម្មណ៍ថាក្តៅខ្លាំងពេក ឬអស់កម្លាំងខ្លាំង សូមផ្តល់ពេលសម្រាកបន្តិចចំពោះខ្លួនឯង ហើយដកដង្ហើមមួយៗ កុំព្យាយាមបង្ខំខ្លួនរហូតដល់កម្រិតមួយដែលអាចធ្វើអោយអ្នកអស់ថាមពលតែម្តងរហូតដល់សន្លប់។

៤.ពាក់មួកឱ្យបានជាប់លាប់

សូមធ្វើការពាក់មួកឱ្យបានជាប់លាប់ ដើម្បីការពារក្បាលរបស់អ្នកពីកម្តៅថ្ងៃក្តៅ។ កាលណាក្បាលរបស់អ្នករងកម្តៅថ្ងៃខ្លាំងពេក វានឹងបណ្តាលឱ្យអ្នកវិលមុខ ឈឺក្បាល ប្រកាំង និងអស់កម្លាំងជាដើម។

៥.ផឹកទឹកឲ្យបានច្រើន

សូមទទួលទានទឹកឱ្យបានច្រើន ព្រោះកាលណាកម្តៅថ្ងៃកាន់តែកើនឡើង រាងកាយរបស់អ្នកខ្សោះជាតិទឹក ដែលបណ្តាលឱ្យអ្នកមានអាការអស់កម្លាំង ល្ហិតល្ហៃ ឈឺក្បាលខ្លាំង និងស្ងួតបបូរមាត់។ សូមកុំព្យាយាមទទួលទានភេសជ្ជៈដែលមានរសជាតិផ្អែម មានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុល អាចត្រឹមតែធ្វើឱ្យអ្នកបាត់ស្រេកទឹកតែមួយភ្លេត ព្រោះបន្ទាប់មកអ្នកនឹងស្រេកទឹកលើសដើម បត់ជើងញឹកញាប់ ដែលជាហេតុធ្វើឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកបន្ថែម ដូចនេះអ្វីដែលលោកអ្នកត្រូវការ គឺមានតែទឹកតែមួយមុខគត់។

៦.លាបឡេការពារកម្តៅថ្ងៃ

សូមធ្វើការលាបឡេកម្តៅថ្ងៃទាំងស្បែកមុខ និងស្បែកខ្លួនដើម្បីជៀសវាងពីការដុតកម្លោចសាច់ដោយកម្តៅកាំរស្មីយូវីពីពន្លឺព្រះអាទិត្យ។ មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះ ត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះ អាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។

Tags: ថែសុខភាពរដូវក្ដៅ
Previous Post

ម៉ូតអាវក្រៅប្រភេទសាច់​ក្រណាត់ ល្អបំផុតសម្រាប់ស្ត្រីពាក់នានិទាឃរដូវនេះ

Next Post

4 កន្លែងស្អាតៗ… នៅក្នុងទីក្រុងភ្នំពេញដែលចូលកំសាន្តដោយឥតគិតប្រាក់

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់
សុខភាព និង សម្ផស្ស

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)
របទជីវិត

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

by Pisey Dim
ព្រហស្បតិ៍ កក្កដា 17th, 2025
អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម

by Kim Heng
ពុធ កក្កដា 16th, 2025
កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
Load More
Next Post
4 កន្លែងស្អាតៗ… នៅក្នុងទីក្រុងភ្នំពេញដែលចូលកំសាន្តដោយឥតគិតប្រាក់

4 កន្លែងស្អាតៗ… នៅក្នុងទីក្រុងភ្នំពេញដែលចូលកំសាន្តដោយឥតគិតប្រាក់

ADVERTISEMENT

Recent.

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ការភ្ញាក់ពាក់កណ្តាលដំណេករាល់យប់

ព្រហស្បតិ៍ កក្កដា 17th, 2025
ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ផលប៉ះពាល់នៃការប្រើប្រាស់ទូរសព្ទដៃ (Smartphone)

ព្រហស្បតិ៍ កក្កដា 17th, 2025
អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម

អាហារទាំងនេះត្រូវបានគេណែនាំសម្រាប់អ្នកជម្ងឺគ្រុនឈាម

ពុធ កក្កដា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (107)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (277)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.