ប្រសិនបើអ្នកយល់ថាមានអារម្មណ៍ភ័យខ្លាច ថប់បារម្ភ ឬអស់សង្ឃឹមក្នុងអំឡុងពេលដែលមិនធ្លាប់មានពីមុនមកនេះ។ ប៉ុន្តែទោះជាអ្នកស្ថិតក្នុងស្ថានភាពបែបណា និងកន្លែងណាក៏ដោយ អ្នកត្រូវតែថែរក្សាសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នកឲ្យបានល្អ។
1. ពិភ្សាជាមួយមនុស្សដែលអ្នកទុកចិត្ត
ការនិយាយទៅកាន់នរណាម្នាក់ដែលអ្នកជឿទុកចិត្ត មិនថាមិត្តភក្តិ សមាជិកគ្រួសារ ឬមិត្តរួមការងារ ដែលអ្នកយល់ថាអាចជួយបាន។ អ្នកនឹងមានអារម្មណ៍ប្រសើរជាងមុន ប្រសិនបើអ្នកអាចចែករំលែកដោយបើកចំហនូវអ្វីដែលអ្នកកំពុងជួបប្រទះជាមួយនរណាម្នាក់ដែលយកចិត្តទុកដាក់ចំពោះអ្នក។ ប្រសិនបើអ្នករស់នៅក្នុងតំបន់ ដែលមានការប្រាស្រ័យទាក់ទងគ្នា អ្នកនៅតែអាចភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាទីស្រលាញ់របស់អ្នកតាមរយៈការវិឌីអូខល ការហៅទូរសព្ទ ឬផ្ញើសារ។

2. ថែរក្សាសុខភាពរាងកាយ
ការថែរក្សាសុខភាពរាងកាយរបស់អ្នកជួយកែលម្អសុខភាពផ្លូវចិត្ត និងសុខុមាលភាពរបស់អ្នក។ ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 30 នាទីជារៀងរាល់ថ្ងៃ មិនថាជាការរត់ ការដើរ យូហ្គា ការរាំ ជិះកង់ ឬសូម្បីតែការដើរលេងក្នុងសួនក៏ដោយ។ មួយវិញទៀតត្រូវញ៉ាំអាហារណាដែលមានតុល្យភាព និងមានសុខភាពល្អ និងគេងឱ្យបានគ្រប់គ្រាន់។
3. ធ្វើសកម្មភាពដែលអ្នកចូលចិត្ត
ព្យាយាមបន្តសកម្មភាពដែលអ្នកយល់ថាមានន័យ និងរីករាយ ដូចជាការចំអិនអាហារសម្រាប់ខ្លួនអ្នក ឬមនុស្សជាទីស្រលាញ់របស់អ្នក លេងជាមួយសត្វចិញ្ចឹមរបស់អ្នក ដើរក្នុងសួន អានសៀវភៅ ឬមើលខ្សែភាពយន្ត ឬរឿងភាគក្នុងទូរទស្សន៍។ ការបង្កើតទម្លាប់ និងសកម្មភាពដែលធ្វើឱ្យអ្នកមានអារម្មណ៍សប្បាយរីករាយ នឹងជួយអ្នកឱ្យរក្សាសុខភាពផ្លូវចិត្តបានល្អ។
4. ជៀសវាងប្រើប្រាស់សារធាតុគ្រោះថ្នាក់
កុំដោយសារបំបាត់ភាពស្មុគស្មាញ ហើយទៅប្រើសារធាតុដែលបង្កគ្រោះថ្នាក់ដូចជា ថ្នាំញៀន ឬថ្នាំជក់ ដើម្បីទប់ទល់នឹងអ្វីរឿងរ៉ាវដែលអាក្រក់ណាមួយ។ គ្រឿងទាំងនេះហាក់ដូចជាជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលខ្លី ប៉ុន្តែនឹងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែអាក្រក់ក្នុងរយៈពេលវែង។ នៅពេលដែលអ្នកឈានដើរទៅផ្លូវនោះហើយ ប្រាកដណាស់វានិងពិបាកក្នុងការស្រោចស្រង់ខ្លួនឯងមកវិញសភាពដើមវិញ ព្រោះសារធាតុញៀនទាំងនេះពិតជាមានគ្រោះថ្នាក់ដល់សុខភាព ហើយបំផ្លាញអ្នក អនាគត និងគ្រួសារអ្នកដោយសារតែកំហឹងដែលអ្នកគ្រប់គ្រងមិនបាន។
5. ផ្តោតលើខ្លួនឯង
ដោះលែងខ្លួនអ្នកពីគំនិតដែលវិលវល់ឥតឈប់ឈរ ដោយភ្ជាប់ខ្លួនអ្នកឡើងវិញជាមួយនឹងកន្លែងដែលអ្នកយល់ថាសប្បាយរីករាយ ហើយមិនមានសម្ពាធ។ ប្រឹក្សា ឬការព្យាបាលអាចផ្តល់ឱ្យអ្នកនូវជំនាញដែលអ្នកត្រូវការដើម្បីដោះស្រាយជាមួយនឹងការផ្លាស់ប្តូរ។