នាវាទេសចរណ៍ “Disney Adventure” ដំបូងបង្អស់របស់អាស៊ីនឹងចេញដំណើរនៅក្នុងខែធ្នូ ឆ្នាំ 2025 នេះ!
ក្នុងនាមជាកប៉ាល់ទេសចរណ៍ដំបូងបង្អស់របស់ Disney នៅតំបន់អាស៊ី… Disney Adventure សន្យានឹងពាំនាំនូវបទពិសោធន៍ដ៏អស្ចារ្យ មិនធ្លាប់មាននៅលើផ្ទៃមហាសមុទ្រដល់ភ្ញៀវទេសចរគ្រប់រូប ដោយការដំណើរចេញពីប្រទេសសិង្ហបុរីនៅថ្ងៃទី 15 ខែធ្នូ ឆ្នាំ 2025។ បន្ថែមពីលើនេះ នៅក្នុងនាវាមានការរួមបញ្ចូលនូវភាពទាក់ទាញនៃនិមិត្តសញ្ញារបស់ Disney ជាមួយនឹងចំណូលចិត្តវប្បធម៌នៃទីផ្សារអាស៊ី។

“Explorer” អាចផ្ទុកអ្នកដំណើរបានដល់ទៅ 6,000 នាក់ លក្ខណៈពិសេសដែលត្រូវបានរំពឹងទុក គឺការរចនាយ៉ាងប៉ិនប្រសប់នៃសួនកម្សាន្តទាំង ៧ នៅលើនាវា រួមមាន – ដំណាក់កាលសម្តែងនៃ “Disney Imagination Garden” រហូតដល់ដល់ Roller Coaster ប្រវែងវែងបំផុតឯសមុទ្រនៅក្នុងតំបន់ “Marvel Landing” ដែលនាំអ្នកទេសចរឆ្លងកាត់លើនាវាក្នុងល្បឿនលឿន។ ម្យ៉ាងវិញទៀត ក៏សួនទឹក “Toy Story” និងឆ្លងចូលពិភពមួយថ្មីស្រឡាង មានផ្ទាំងទឹកកក និងព្រិល។ នៅលើនាវាក៏នាវា ក៏មានភោជនីយដ្ឋានមុខម្ហូបជប៉ុនរហូតដល់មុខម្ហូបបស្ចិមប្រទេស។
គួររម្លឹកផងដែរថា នាវាទេសចរណ៍នេះនឹងផ្តល់ជូនការធ្វើដំណើរពី 3 ទៅ 4 យប់ ដោយឆ្លងកាត់ទីក្រុង Penang ទីក្រុង Kuala Lumpur និងទីកន្លែងផ្សេងទៀត ព្រមទាំងរួមបញ្ចូលការឈប់សម្រាកនៅកោះឯកជនផ្តាច់មុខ ដើម្បីបង្កើតបទពិសោធន៍ Disney ដ៏ពេញលេញបំផុតនៅលើផ្ទៃសមុទ្រសម្រាប់ភ្ញៀវទេសចរគ្រប់រូប។