ពលរដ្ឋខ្មែរមួយក្រុមរស់នៅសហរដ្ឋអាមេរិក ក្នុងនោះគេស្គាល់ច្បាស់តារាចម្រៀង Jay Chan ម្ចាស់បទ “ចម្លើយចុងក្រោយ” បានរួមគ្នាចេញបទចម្រៀងថ្មីមួយបទរបស់ខ្លួន ក្នុងបេសកកម្មលើកតម្កើងសិល្បៈវប្បធម៌ដ៏ផូរផង់របសខ្មែរ។
បទចម្រៀងមានចំណងជើងថា “កេរតំណែលខ្មែរ Khmer Legacy” ដែលមានបញ្ចូលសិល្បៈវប្បធម៌ខ្មែរជាច្រើនទម្រង់មានទាំងសម័យ និងបុរាណ ដូចជា ល្ខោនបាសាក់ អាយ៉ៃ ចាប៉ី ឆៃយុំា និងសូម្បីគុនខ្មែរ។

ចម្រៀងមួយបទនេះ ហាក់បានបើកបង្ហាញពិភពលោក ពិសេសបងប្អូនរួមឈាមខ្មែរ ពីបេះដូងជាខ្មែរគ្មានថៃងាករេ ដូចដែលតារាចម្រៀងបានបញ្ជាក់ក្នុងបទនេះ។ Jay Chan ថ្លែងថា លោកជាតារាចម្រៀងដែលស្រឡាញ់សិល្បៈវប្បធម៌ខ្មែរ ហើយបើទោះជារស់នៅស្រុកគេឆ្ងាយប្រទេសកំណើត តែខ្លួនមិនដែលភ្លេចខ្មែរឡើយ។
លោកតែងតែព្យាយាមផ្សាយពីកម្ពុជា ពីវប្បធម៌ដ៏ផូរផង់របស់ខ្មែរ ទៅកាន់ពិភពលោក តាមរយៈបទភ្លេង សំឡេង និងចម្រៀងរបស់លោក។ ក្នុងន័យនេះ បទចម្រៀង លោកនៅលើកទឹកចិត្តខ្មែរឲ្យចេះស្រឡាញ់គ្នា រួមដៃលើកស្ទួយ ថែរក្សាសម្បត្តិកេរមរតកដូនតាកុំអោយបាត់បង់។
ទស្សនា និងស្ដាប់ទាំងអស់គ្នា៖