• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើពិតទេ? អ្នកម្តាយលើកដំបូងគ្រប់រូប តែងតែបារម្ភខ្លាចខ្លួនមិនបានបំពេញតួនាទីល្អ

by Pisey Dim
សុក្រ មីនា 15th, 2024
in ភាពជាមាតា, របទជីវិត
325
SHARES
Share on FacebookShare on Twitter

ទទួលបានសមាជិកថ្មីនៅក្នុងគ្រួសារ គឺជារឿងដ៏ត្រេកត្រអាលបំផុតនៅក្នុងជីវិត ប៉ុន្តែខណៈពេលដែលកំពុងរីករាយទាំងនោះ អ្នកម្តាយថ្មីថ្មោងក៏ទទួលបាននូវអារម្មណ៍ភ័យព្រួយ និងបារម្មណ៍យ៉ាងខ្លាំងទៅលើការមើលថែទាំចំពោះទារកដំបូងរបស់ពួកគេ។

អ្នកម្តាយលើកដំបូងគ្រប់រូបតែងចោទសំណួរទាំងនេះឡើងជារឿយៗ

  • តើខ្ញុំនឹងអាចមើលថែកូនតូចរបស់ខ្ញុំបានដែរឬទេ?
  • តើខ្ញុំកំពុងតែបំពេញតួនាទីបានត្រឹមត្រូវដែរឬទេ?
  • តើខ្ញុំត្រូវធ្វើដូចម្តេចនៅពេលគេឃ្លាន?
  • តើកូនខ្ញុំគេងលក់ស្រួលដែរទេ?
  • តើពេទ្យណាសាកសមនឹងកូនរបស់ខ្ញុំ នៅពេលគេឈឺក្តៅខ្លួន?

ឡេឌីស៍ សូមចែករំលែកជូនជាចំណេះដឹងខ្លះៗ ហើយសង្ឃឹមថាចំណុចទាំងនេះនឹងធ្វើឱ្យអ្នកស្ងប់ចិត្ត ព្រមទាំងជួយឱ្យអ្នកក្លាយជាអ្នកម្តាយលើកដំបូងដ៏រីករាយបំផុតផងដែរ។​

ការបំបៅដោះ

ពិតណាស់ អាហារសម្រាប់ពួកគេនៅពេលនេះ គឺមានតែទឹកដោះម្តាយតែមួយគត់។ ចំណុចមួយដែលអ្នកម្តាយដំបូងគ្រប់រូបត្រូវដឹង គឺពួកគេចូលចិត្តគេងដោយអ្នកបំបៅពួកគេ។ អ្នកប្រហែលធ្លាប់ឮអំពីអាការឈឺក្បាលសុដន់ និងមានអារម្មណ៍នៅពេលកូនរបស់អ្នកចាប់ផ្តើមជញ្ជក់ ព្រមទាំងមានអាការៈអស់កម្លាំង និងបាក់ទឹកចិត្តផងដែរ ប៉ុន្តែសូមកុំបារម្ភអាការទាំងនេះនឹងធូរស្បើយមកវិញនៅពេលដែលអ្នកសម្រាកបានគ្រប់គ្រាន់។

ការបំបៅដោះកូន គឺបង្ហាញថាអ្នកបានផ្តល់នូវជីវជាតិដ៏ល្អបំផុតសម្រាប់កូន ព្រមទាំងបង្កើតភាពជិតស្និទ្ធរវាងអ្នកម្តាយ និងកូនផងដែរ ម៉្យាងអ្នកក៏អាចសង្កេតឃើញអំពីភាពរីករាយរបស់ទារកក្នុងពេលបំបៅពួកគេផងដែរ នេះអាចបញ្ជាក់ឱ្យឃើញថា ការបំបៅដោះគឺជាបទពិសោធន៍ដ៏ល្អមួយចំពោះមាតាគ្រប់រូប។

ការលួងលោម

ផ្នែកនេះ ជាផ្នែកដ៏សំខាន់មួយនៅពេលដែលអ្នកមានកូន។ អ្នកត្រូវតែយល់ថា ទារកតែងតែយំជានិច្ច ពួកគេអាចនឹងយំនៅពេលឃ្លាន ឬមានការឈឺចុកចាប់នៅផ្នែកណាមួយនៃរាងកាយរបស់ពួកគេ ឬមិនមានផាសុកភាព។ ពួកគេក៏អាចយំ នៅពេលគេងងុយគេងផងដែរ។

នៅពេលកូនរបស់អ្នកយំ អ្នកអាចលួងលោមកូនរបស់អ្នកដោយ អ្នកលើកពរពួកគេបញ្ឈរដាក់លើខ្លួនរបស់អ្នក និងបង្កើតសំឡេងបំពេរលួងថ្នមៗ រួចទះខ្នងគេថ្នមៗបំផុត។

ប្រសិនបើវិធីនេះមិនបានផល​ ក៏ព្រោះតែកូនរបស់អ្នកមិនបានឃ្លាន មិនមានអាការឈឺ ឬមិនងងុយគេង នោះអ្នកអាចងូតទឹកក្តៅឧណ្ណៗឱ្យគេបាន។ វិធីងូតទឹកនេះអាចជួយឱ្យកូនអ្នកមានអារម្មណ៍ល្អ និងជួយឱ្យគេមានអារម្មណ៍ងងុយគេង រួមទាំងទទួលបានផាសុកភាពផងដែរ។

យកកូនរបស់អ្នកចេញក្រៅ

អ្នកអាចសាកល្បងនាំកូនរបស់អ្នកចេញទៅបរិវេណខាងក្រៅ ដូចជា ឧទ្យានកំសាន្ត ក៏ដូចជាហាងសៀវភៅ (សូមចៀសវាង ទៅទីកន្លែងដែលអ៊ូរអរខ្លាំង) នោះអ្ន្កកនឹងយល់ថា​ ការចេញទៅខាងក្រៅគឺជាការល្អ។ សូមរៀបចំសម្ភារៈសម្រាប់កូនរបស់អ្នក និងសម្រាប់ខ្លួនឯងឱ្យបានត្រឹមត្រូវ។

ការដែលក្លាយជាអ្នកម្តាយលើកដំបូងអាចនឹងពិបាកបន្តិចមែន ប៉ុន្តែអ្នកទទួលបាននូវបទពិសោធន៍ដ៏អស្ចារ្យមួយ និងភាពរីករាយពីការខិតខំប្រឹងប្រែងទាំងឡាយសម្រាប់កូនរបស់អ្នក និងខ្លួនឯង។

Previous Post

ឃើញដូច្នេះ គិតថា ស្កត់ គឺ​ខុសធ្ងន់ណាស់ ព្រោះវាមានតម្លៃដល់ជាង ៤០០០ដុល្លារ​ឯណោះ

Next Post

ណែនាំសំពត់ចម្រុះពណ៌ ដែល​នឹង​ទាក់ទាញការចាប់អារម្មណ៍ខ្លាំងសម្រាប់នារីៗ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
ណែនាំសំពត់ចម្រុះពណ៌ ដែល​នឹង​ទាក់ទាញការចាប់អារម្មណ៍ខ្លាំងសម្រាប់នារីៗ

ណែនាំសំពត់ចម្រុះពណ៌ ដែល​នឹង​ទាក់ទាញការចាប់អារម្មណ៍ខ្លាំងសម្រាប់នារីៗ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.