ទីក្រុងប៉េកាំង ប្រទេសចិន – កាលពីថ្ងៃទី 31 ខែតុលា ឆ្នាំ 2024 – នៅទីក្រុងប៉េកាំង ប្រទេសចិន បានរៀបចំពីធីបុណ្យពន្លឺ – Light Show Illuminates លក្ខណៈអន្តរជាតិ តាមបណ្តោយទន្លេ Liangma ដែលជាខ្សែច្រវ៉ាក់ដ៏សំខាន់នៃវប្បធម៌ និងសេដ្ឋកិច្ច ក្រោមប្រធានបទ “ការដើរតាមពន្លឺភ្លើង រំលេចស្រមោលដ៏ស្រស់ស្អាត”។
ពិធីបុណ្យនេះបានដាក់បង្ហាញនូវពន្លឺភ្លើងចម្រុះពណ៌គ្រប់ទិសទីក្នុងតំបន់ទន្លេ Liangma ហើយត្រូវបានរៀបចំដោយ ដំឡើងភ្លើងបំភ្លឺជាង 50 និង បានរៀបចំព្រឹត្តិការណ៍កម្សាន្ត និងការប្រើប្រាស់ជាង 10 នៅទូទាំងតំបន់សំខាន់ៗចំនួន 3 ៖
• តំបន់មាត់ទន្លេអន្តរជាតិ Liangma ក្រោមប្រធានបទ “Flowing Light and Color”
• ឧទ្យាន Chaoyang ក្រោមប្រធានបទ “A Light Adventure”
• Junwangfu (វិមានរបស់ព្រះអង្គម្ចាស់ Suncheng) ក្រោមប្រធានបទរងនៃ ” The Art of Light and Shadow of the National Style”
ព្រឹត្តិការណ៍ទាំងមូល រួមមាន ៖
ការសម្តែងរបាំដែលបង្កើតឡើងដោយបច្ចេកវិទ្យា AI (AI Dancer) មានចំណងជើង “Light Dance of Blossoms” នៅលើអាគារដ៏ប្រណីត Facades ក្នុងតំបន់កំពង់ផែ Yansha Wharf។
នៅកំពង់ផែ Liangma, Bogong Lock មានការបង្ហាញពន្លឺ និងស្រមោលនាពេលរាត្រី ដោយរួមបញ្ចូលគ្នានូវការគូរឡាស៊ែរ និងចលនាមេកានិចរចនាប័ទ្មលក្ខណៈជាតិ។
នៅ SOLONA Wharf ក៏មានការតាំងបង្ហាញពន្លឺ “Magical Night: Music Box” ដោយរួមបញ្ចូលជាមួយតន្ត្រីសិល្បៈ បង្កើតជាបរិយាកាសរស់រវើកប្រៀបដូចជាឆាកវេទមន្ត។
ទន្លេ Liangma តភ្ជាប់ជាមួយតំបន់ផ្សារទំនើបសំខាន់ៗនៃ Sanlitun, Yansha និង SOLONA រួមមានទាំងសណ្ឋាគារលំដាប់ផ្កាយប្រាំ ភោជនីយដ្ឋាន Michelin ហាងកាហ្វេ ហាងតែ ហាងលក់សៀវភៅ និងរោងមហោស្រព។