មង្គលការរបស់កូនមហាសេដ្ឋីមានបំផុតនៅអាស៊ី បានប្រព្រឹត្តទៅកាលពីពេលថ្មីៗនេះ ក្រោមវត្តមានចូលរួមពីសំណាក់បុគ្គលល្បីៗនៅលើពិភពលោក មានទាំងអតីតនាយករដ្ឋមន្រ្តី តារាភាពយន្ត តារាចម្រៀង និង CEO ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស។
Mukesh Ambani កូនប្រុសរបស់មហាសេដ្ឋីឥណ្ឌា បានចូលរោងជ័យបញ្ចប់ភាពនៅលីវនៅមួយគូស្នេហ៍ Radhika Merchant ដែលជាកូនស្រីរបស់សេដ្ឋីឥណ្ឌាដូចគ្នា រកស៊ីទៅលើវិស័យសុខាភិបាល។ ពិធីមង្គលការ ដែលគេសន្និដ្ឋានថាបានចាយប្រាក់អស់ 600 លានដុល្លារនេះ រៀបចំធ្វើឡើងនៅមជ្ឈមណ្ឌល Jio World Drive ក្នុងទីក្រុង Mumbai។
អតីតនាយករដ្ឋមន្រ្តីអង់គ្លេស Boris Johnson និង Tony Blair, Kim Kardashian, Priyanka Chopra និង Nick Jonas, តារាសម្តែងអាមេរិក John Cena, តារាភាពយន្ត បូលីវូដ Amitabh Bachchan, Shakrukh Khan និង Salman Khan សុទ្ធសឹងជាភ្ញៀវកិត្តិយស ដែលបានមកចូលរួមពិធីមង្គលការដ៏ធំបំផុតនៅឥណ្ឌា ផ្អើលអស់មួយចំហៀងផែនដី។
គួរឱ្យដឹងថា គ្រួសារត្រកូល Ambani ជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ និង មានឥទ្ធិពលបំផុតនៅក្នុងប្រទេសឥណ្ឌា។ ឪពុករបស់ កូនកម្លោះ Mukesh Ambani ជាមហាសេដ្ឋី ស្ថិតនៅលំដាប់លេខរៀងទី 9 លើពិភពលោក មានសាច់ប្រាក់សុទ្ធ 116 ពាន់លានដុល្លារអាមេរិក។ លោកជាអ្នកមានបំផុត នៅក្នុងទ្វីបអាស៊ី។ ទន្ទឹមនឹងនេះ ផ្ទះកម្ពស់ 27 ជាន់ មានតម្លៃ 1 ពាន់លានដុល្លារ ស្ថិតនៅក្នុងទីក្រុង Mumbai ក៏ជាកម្មសិទ្ធរបស់គ្រួសារត្រកូល Ambani នេះផងដែរ។