• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា ជាសក្ខីភាពបង្ហាញពីស្នាមញញឹម នៃពលរដ្ឋកម្ពុជាទៅកាន់ពិភពលោក និងបង្ហាញពីភាពស្រស់ស្អាតនៃតំបន់ទេសចរណ៍ល្បីៗនាខេត្តសៀមរាប

by Ken My
សុក្រ សីហា 16th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ត្រូវបានរៀបចំឡើងដោយសមាគមសិល្បករខ្មែរក្រោមកិច្ចសហការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងកិច្ចការនារី រដ្ឋបាលខេត្តសៀមរាប អាជ្ញាធរជាតិអប្សរា សហព័ន្ធទេសចរណ៍កម្ពុជា​ និងដៃគូសហការជាច្រើនទៀតក្នុងគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងសៀមរាបអង្គរដ៏អច្ឆរិយៈរបស់ព្រះរាជាណាចក្រកម្ពុជា។

 សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមជាអធិបតីនៃព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយសិល្បៈវប្បធម៌ ដើម្បីទេសចរណ៍នៅលើទឹកដីនៃប្រវត្តិសាស្ត្រដ៏រុងរឿងនៃខេត្តសៀមរាប អង្គរដ៏អច្ឆរិយៈរបស់កម្ពុជា។ ដោយ សម្ដេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្ថែមថា «ខ្ញុំសូមលើកទឹកចិត្តដល់សមាគមសិល្បករខ្មែរ ដែលមានលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ជាប្រធាន រៀបចំឱ្យកម្មវិធីប្រកបដោយអត្ថន័យនេះជាច្រើនទៀត ដោយឈរលើគោលការណ៍ អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស ដោយរួមគ្នាជាបាច់ជាមួយស្ថាប័នរដ្ឋ ឯកជន និងអ្នកពាក់ព័ន្ធគ្រប់ៗរូប ដើម្បីទាក់ទាញភ្ញៀវទេសចរមកប្រទេសកម្ពុជា ឲ្យកាន់តែច្រើនឡើង សំដៅរួមចំណែកការបង្កើនការងារ, ប្រាក់ចំណូល, ការចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ»។

អ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ បានលើកឡើងថា ព្រឹត្តិការណ៍ ស្នាមញញឹមនៃកម្ពុជា គឺជាការផ្តល់ឱកាសឲ្យសិល្បករ សិល្បការិនីដែលមានឈ្មោះល្បីនៅលើបណ្តាញសង្គម និងអ្នកជំនាញបង្កើតមាតិកាល្អៗមកជួបជុំគ្នានៅលើដែនដីអង្គរដ៏អស្ចារ្យ ដោយមានគោលបំណងរួមគ្នាក្នុងការផលិតមាតិការវីដេអូខ្លីៗ ស្តីអំពីសុជីវធម៌ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងតំបន់ទេសចរណ៍ល្បីៗក្នុងតំបន់អង្គរ ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍វប្បធម៌ ធម្មជាតិរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ស្នាមញញឹមរបស់ខ្មែរគឺជាស្នាមញញឹមមួយមិនមែនមានត្រឹមតែនៅលើផ្ទៃមុខរបស់ជនជាតិខ្មែរមួយរូប មួយរូបនោះឡើយ គឺជាស្នាមញញឹមប្រកបដោយព្រហ្មវិហារធម៌នៃប្រាសាទបាយ័នជាស្នាដៃបុព្វបុរសខ្មែរ បានផ្ដល់ជាមរតកបង្កប់ក្នុងស្នាមញញឹមរបស់កូនខ្មែរគ្រប់ៗជំនាន់ជាបន្តបន្ទាប់ ដែលនេះគឺជាស្នាមញញឹមដ៏ស្រស់ស្រាយរាក់ទាក់ទាក់ទាញដែលពិភពលោកទទួលស្គាល់។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤នេះ គឺជាកិត្តិយសដ៏ធំធេងមិនអាចកាត់ថ្លៃបាន សម្រាប់ខេត្តសៀមរាបទាំងមូល ដែលជាកក្តាជំរុញឱ្យមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងចង់ចូលទស្សនា ក៏ ដូចជាបានសិក្សាឈ្វេងយល់អំពីវប្បធម៌ ប្រពៃណីខ្មែរ អមជាមួយនឹងការផ្ដល់ឱកាសឱ្យភ្ញៀវទេសចរភ្លក់នូវរស់ជាតិម្ហូបខ្មែរដ៏ឈ្ងុយឆ្ញាញ់ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋកម្ពុជា ពិសេសប្រជាជនក្នុង ខេត្តសៀមរាប៕

Tags: ព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា
Previous Post

ទិវាអន្តរជាតិសម្រាប់យុវជន ធ្វើឡើងក្នុងគោលបំណងបង្ហាញពពីរបៀបដែលយុវជនប្រើប្រាស់បច្ចេកវិទ្យា

Next Post

“ត្បូងមរកត” ដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក ទាំង 5

Ken My

Ken My

kenmy@ladies.com.kh

Related Posts

មហោស្រពសិល្ប:បុណ្យភូមិមានជើង បានត្រឡប់មកវិញហើយ ដោយដាក់ចំណតចុះចតនៅខេត្តព្រះវិហារ
កម្សាន្ត

មហោស្រពសិល្ប:បុណ្យភូមិមានជើង បានត្រឡប់មកវិញហើយ ដោយដាក់ចំណតចុះចតនៅខេត្តព្រះវិហារ

by Pisey Dim
អង្គារ វិច្ឆិកា 18th, 2025
ខ្សែផ្លូវកង់ ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ត្រកាលរបស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ
កម្សាន្ត

ខ្សែផ្លូវកង់ ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ត្រកាលរបស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ

by Pisey Dim
អង្គារ វិច្ឆិកា 18th, 2025
អបអរសាទរ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់រាជធានីភ្នំពេញ
កម្សាន្ត

អបអរសាទរ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់រាជធានីភ្នំពេញ

by Pisey Dim
ច័ន្ទ វិច្ឆិកា 17th, 2025
រយៈពេល ៣ថ្ងៃ នៃពិធីព្រះរាជបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រមាណ ៣៦ម៉ឺននាក់
កម្សាន្ត

រយៈពេល ៣ថ្ងៃ នៃពិធីព្រះរាជបុណ្យអុំទូក ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ប្រមាណ ៣៦ម៉ឺននាក់

by Pisey Dim
សុក្រ វិច្ឆិកា 7th, 2025
Load More
Next Post
“ត្បូងមរកត” ដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក ទាំង 5

“ត្បូងមរកត” ដែលមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក ទាំង 5

ADVERTISEMENT

Recent.

មហោស្រពសិល្ប:បុណ្យភូមិមានជើង បានត្រឡប់មកវិញហើយ ដោយដាក់ចំណតចុះចតនៅខេត្តព្រះវិហារ

មហោស្រពសិល្ប:បុណ្យភូមិមានជើង បានត្រឡប់មកវិញហើយ ដោយដាក់ចំណតចុះចតនៅខេត្តព្រះវិហារ

អង្គារ វិច្ឆិកា 18th, 2025
ខ្សែផ្លូវកង់ ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ត្រកាលរបស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ

ខ្សែផ្លូវកង់ ជាជម្រើសទស្សនាទេសភាពដ៏ស្រស់ត្រកាលរបស់ភ្ញៀវទេសចរ ក្នុងរមណីយដ្ឋានអង្គរ

អង្គារ វិច្ឆិកា 18th, 2025
អបអរសាទរ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់រាជធានីភ្នំពេញ

អបអរសាទរ ក្រុមហ៊ុនអាកាសចរណ៍ Turkish Airline នឹងហោះហើរត្រង់ពីទីក្រុង Istanbul មកកាន់រាជធានីភ្នំពេញ

ច័ន្ទ វិច្ឆិកា 17th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (403)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (233)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (36)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (146)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (285)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (456)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.