ព្រះនាងតូច នរោត្តម ជេនណា នៅថ្ងៃនេះ បានចុះកិច្ចព្រមព្រៀងការងារបន្តកិច្ចសន្យាថ្មីជាមួយហាងពេជ្រដ៏ធំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជា ទូតសុឆន្ទៈ(BA)។
នេះជាកិច្ចព្រមព្រៀង របស់ហាងពេជ្រ Princess Alanka ជាមួយព្រះនាងតូច ជេនណា នរោត្តម ដើម្បីបន្តកុងត្រាថ្មីបន្ទាប់កិច្ចសន្យាការងារឆ្នាំចាស់ដែលបានផុតកំណត់។ ភាគីទាំងពីរបានធ្វើការងារជាមួយគ្នារយៈពេល ២ឆ្នាំមកហើយ រាប់ចាប់តាំងពីឆ្នាំ ២០២២ មក។
ព្រះនាងតូច នរោត្តម ជេនណា បានចុះកុងត្រាធ្វើជាទូតសុច្ឆន្ទៈ(BA) របស់ Princess Alanka ដំបូងនៅថ្ងៃទី 19 Dec 2022។ តាមកាលបរិច្ឆេទនេះ នេះគឺជាឆ្នាំទី ៣ របស់ភាគីទាំងពីរ ដោយពិធីនេះប្រព្រឹត្តទៅនៅថ្ងៃម្សិលមិញដោយមានវត្តមានភ្ញៀវកិត្តិយស សិល្បករមួយចំនួនធំ។
នៅថ្ងៃនោះ ក៏មាន ការបង្ហាញមក្កុដ Miss Grand Cambodia 2024 និងម៉ូតនាឡិកាពេជ្រដែលជា Collection ដំបូងរបស់ហាងពេជ្រ Princess Alanka ផង៕