ការលេងខ្លួនជាមួយនឹងខ្សែក្រវ៉ាត់ ជា Trend ពេញនិយមមួយផ្សេងទៀតសម្រាប់សុភាពនារីគ្រប់រូប។ ជាពិសេស ការស្លៀកខោខូវប៊យ គឺមិនអាចខ្វះបានទេជាមួយនឹងខ្សែក្រវ៉ាត់ ដែលវាប្រៀបបានដូចជាទឹក និង ត្រី ដែលមិនអាចខ្វះគ្នាបាន។ ទន្ទឹមគ្នានេះ អ្នកក៏ចាំបាច់ត្រូវដឹងផងដែរអំពីវិធីស្លៀកសម្លៀកបំពាក់ជាមួយខ្សែក្រវ៉ាត់ ធ្វើយ៉ាងណាឱ្យមើលឃើញស្អាត និង មានភាពទាក់ទាញ។
ខាងក្រោមនេះជា Tips ដើម្បីតុបតែងស្តាយលេងខ្លួនរបស់អ្នក ជាមួយនឹងខ្សែក្រវ៉ាត់ ឱ្យមើលទៅស្អាត និង មានភាពទាក់ទាញ ៖
1 ជ្រើសរ់ើសខ្សែក្រវ៉ាត់ ដែលត្រូវនឹងស្តាយផ្ទាល់ខ្លួនរបស់អ្នក
2 ជ្រើសរើសខ្សែក្រវ៉ាត់ ដែលមានពណ៌ដូចគ្នាទៅនឹងស្បែកជើង
3 ជ្រើសរើសខ្សែក្រវ៉ាត់ ដែលមានទំហំតូច ជាងរន្ធសម្រាប់ស៊កខ្សែនៅលើចង្កេះខោ
4 លេងស្តាយ ដោយតឺនុយ អាវផ្នែកខាងមុខ ដើម្បីឱ្យឃើញខ្សែក្រវ៉ាត់