ទស្សនាវដ្តី Vogue បានរៀបចំព្រឹត្តិការណ៍ “Vogue World Fashion” នៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2024 កន្លងទៅ។ កម្មវិធីនេះ បានប្រមូលផ្តុំទៅដោយតារាល្បីៗ និង មានការដើរម៉ូត រួមទាំងការបញ្ចេញសម្រស់នៅលើ កម្រាលព្រំក្រហម ជាដើម។
ចំណែកទីតាំងដែលគេជ្រើសរើសរៀបចំកម្មវិធីនេះ គឺ ជាកន្លែងល្បីបំផុតប្រចាំប៉ារីស នោះគឺ Vendome។ ព្រឹត្តិការណ៍ Fashion Show ដែលរៀបចំដោយ Vogue នៅក្នុងឆ្នាំ 2024 បានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ ហ្វេស្សិន របស់បារាំង មានអាយុកាលយូរឆ្នាំមកហើយ។ នៅក្នុងនោះ កម្មវិធីដើរម៉ូត នៅប៉ារីស បានបង្ហាញពីស្នាដៃរបស់អ្នកច្នៃម៉ូតបារាំង ពីសម័យកាលមុន និង សម័យកាលបច្ចុប្បន្ន។
គួរបញ្ជាក់ថា Vogue ធ្លាប់បានរៀបចំព្រឹតិ្តការណ៍ Fashion Show ចំនួន 2 ដងរួចមកហើយ ដោយលើកទី 1 រៀបចំធ្វើនៅ ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក កាលពីឆ្នាំ 2022។ ហើយលើកទី 2 រៀបចំធ្វើនៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស កាលពីឆ្នាំ 2023។ ចំណែក កម្មវិធី នៅប៉ារីស ក្នុងឆ្នាំ 2024 នេះ ជាកម្មវិធី Fashion show លើកទី 3 របស់ Vogue៕
VOGUE World Paris 2024