• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

មកស្គាល់ ​China Town ទាំង ៦​ ទីតាំង ល្បីល្បាញពេញពិភពលោក ក្នុងនោះមានមួយទីតាំងជាប់កម្ពុជា

by Sothearith
ព្រហស្បតិ៍ ឧសភា 23rd, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

China Town ជាឈ្មោះដែល​គេសំដៅទៅដល់តំបន់​មានប្រជាជនចិនរស់នៅច្រើន ក្រៅពីប្រទេសចិន។ China Town មាននៅគ្រប់ទិសទី នៅប្រទេសនានាជុំវិញពិភពលោក ដូចជាសហរដ្ឋអាមេរិក ថៃ អូស្ត្រាលី អង់គ្លេស និង ប្រទេសមួយចំនួនទៀត។ តំបន់នេះ បានអភិវឌ្ឍន៍ក្លាយជាកន្លែងសម្រាប់លក់អាហារបែបចិន​ កន្លែងសម្រាប់ដើរកម្សាន្តនាពេលរាត្រី និង កន្លែងដែលប្រមូលផ្តុំទៅដោយសំណង់ស្ថា​បត្យកម្មចិន បុរាណ។

១. China Town ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក


នេះជាកន្លែងល្បីល្បាញនៅពេលគេនិយាយពីជនជាតិអាស៊ី ដែលរស់នៅសហរដ្ឋអាមេរិក។ China Town ក្នុងទីក្រុងញូយ៉ក ស្ថិតនៅតំបន់ Lower Manhattan ជាប់នឹង Little Italy។ ហាង ឌីមសាំ ដំបូងបំផុតនៅញូយ៉ក ត្រូវបានបង្កើតឡើងនៅក្នុងតំបន់សហគមន៍ចិនដ៏ធំមួយនេះ។ ក្រៅពីនោះ នៅមានហាងលក់អាហារចិន ជាច្រើនផ្សេងទៀត​ ដែលធ្វើឱ្យអ្នកដែលបានឈានជើងចូលទៅដល់ មានអារម្មណ៍ថាហាក់កំពុងស្ថិតនៅ ប្រទេសចិន។

២. China Town ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស


មានទីតាំងស្ថិតនៅក្នុងកណ្តាលទីក្រុងឡុងដ៏ បេះដូងនៃចក្រភពអង់គ្លេស China Town បាននាំយកនូវប្រពៃណី វប្បធម៌រស់នៅ និង អាហារហូបចុកបែបអាស៊ីទៅកាន់ អឺរ៉ុប។ ហាងអាហារចិន ជាច្រើនគេអាចរកបាននៅទីនោះ មានដូចជាហាងលក់ឌីមសាំ ហាងលក់ទាខ្វៃ និង ហាងលក់វត្ថុអនុស្សាវរីយ៍ របស់ជនជាតិចិន។

៣. China Town ទីក្រុង Vancouver ប្រទេសកាណាដា


នេះជា China Town​ នៅក្នុងប្រទេសកាណាដា ដែលមិនខុសគ្នាប៉ុន្មានពី China Town នៅក្នុងប្រទេសផ្សេងទេ។ អាហារចិនឆ្ងាញ់ៗ និងសំណង់អគារចិនបុរាណ បានបង្ហាញឱ្យឃើញពីវប្បធម៌របៀបរបបរស់នៅ របស់ជនជាតិអាស៊ីដែលមាន​អាយុកាលរាប់ពាន់ឆ្នាំមកហើយ។

៤. China Town ទីក្រុង លីម៉ា ប្រទេសប៉េរូ


មិនមានអ្វីចម្លែកទេ ដោយតំបន់ China Town មាននៅក្នុងប្រទេសប៉េរូ ដោយសារតែចំនួនប្រជាជនចិនដ៏ច្រើនមហិមា កំពុងរស់នៅតំបន់អាមេរិកឡាទីន។ ហាក់ខុសប្លែកពី China Town ដទៃផ្សេងទៀត តំបន់ដែលគេដាក់ឈ្មោះថាជា Little China នេះ មិនសម្បូរម្ហូបរសជាតិដើមបែបចិន នោះទេ ដោយភាគច្រើនគេឃើញមានម្ហូបរសជាតិ កាត់ចិន និង ប៉េរូ រួមបញ្ចូលគ្នា។ ប្រភពនៃម្ហូបទាំងនោះមិនមានប្រភពមកពីណាផ្សេងទេ គឺគេ​បង្កើតឡើង នៅតំបន់អាមេរិកឡាទីននេះផ្ទាល់តែម្តង។

៥. China Town ទីក្រុង ម៊ែលប៊ន ប្រទេសអូស្រ្តាលី


នេះជា China Town មានអាយុកាលចំណាស់ជាងគេនៅតំបន់ភាគខាងត្បូង ប្រទេសអូស្រ្តាលី។ តំបន់នេះ ស្ថិតនៅចំកណ្តាលទីប្រជុំជនមមាញឹក Central Business District ដែលផ្តល់ភាពងាយស្រួលសម្រាប់ការដើរកម្សាន្ត និង ភ្លក់ម្ហូបចិនឆ្ងាញ់ៗ។ China Town នៅក្នុងទីក្រុងម៊ែលប៊ន មានសារៈមន្ទីរ​ចិន Chinese Museum សម្រាប់អ្នកចង់សិក្សាស្វែងយល់ពីប្រវត្តិសាស្រ្តរបស់ប្រទេសចិន។ លើសពីនេះ ក៏មាននូវភោជនីយដ្ឋាន សម្រាប់ទទួលទានអាហារនិង គ្រឿងភេសជ្ជៈចិន ផ្សេងៗ ហើយរួមទាំងកន្លែងសម្រាប់ច្រៀង ខារ៉ាអូខេ បារ រង្គសាល និង ក្លឹបកម្សាន្ត។

៦​. China Town ទីក្រុងបាងកក ប្រទេសថៃ


ថៃ ជាប្រទេសមួយដែលមានចំនួនប្រជាជនចិន រស់នៅច្រើនគួរកត់សម្គាល់។ China Town នៅក្នុងក្រុងបាងកក ត្រូវបានគេស្គាល់ថាជាកន្លែងលក់អាហារតាមផ្លូវ street foods ដ៏ល្បីល្បាញប្រចាំប្រទេស។ មើលសំណង់អគារ និង ការតុបតែងហាងហាក់មានភាពទំនើបបន្តិច ប៉ុន្តែតំបន់នេះ បានកកើតឡើងជាច្រើនឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៧៨២ មកម៉្លេះ ធ្វើឱ្យវាក្លាយជា China Town ដែលមានអាយុកាល ចំណាស់ជាងគេបំផុតមួយនៅលើពិភពលោក។

៧. China Town ទីក្រុង San Francisco រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក


នេះជា China Town មូយផ្សេងទៀតដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ តំបន់នេះ​ជា China Town មានទំហំធំបំផុត ដែលនៅក្រៅតំបន់អាស៊ី និង មានវ័យចំណាស់បំផុតនៅទ្វីបអាមេរិក។ ស្ថិតនៅកណ្តាល Stockton Street និង Grant Avenue​ វាជាទីតាំងដែលគេអាចរកទិញបាននូវអាហារ និង ភេសជ្ជៈរបស់ចិន ដែលមានដូចជា ឌីមសាំ នំប័ុងដុតរសជាតិដើមបែបប្រពៃណី ទឹកតែគុជ Boba Tea ដ៏ពេញនិយម ហាងលក់ cocktails និង ហាងខារ៉ាអូខេ សម្រាប់ច្រៀងកម្សាន្តអារម្មណ៍៕

Tags: ទេសចរណ៍អន្តរជាតិ
Previous Post

MGI 2022 Isabella Menin បង្ហាញខ្លួនៅ Cannes ជាមួយឈុតដ៏ក្រហមឆ្អិនឆ្អៅ

Next Post

ឈុតទី២នៅមហោស្រពទីក្រុង Cannes សូនីតា កាន់តែលេចធ្លោ

Sothearith

Sothearith

Related Posts

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Louis Vuitton ចូលរួមការតាំងពិព័រណ៍ Osaka
កម្សាន្ត

Louis Vuitton ចូលរួមការតាំងពិព័រណ៍ Osaka

by Pisey Dim
សុក្រ ឧសភា 2nd, 2025
ចំនួបរវាងអក្សរសិល្ប៍ និងស្ថាបត្យកម្មដ៏អស្ចារ្យ
កម្សាន្ត

ចំនួបរវាងអក្សរសិល្ប៍ និងស្ថាបត្យកម្មដ៏អស្ចារ្យ

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
ឈុតទី២នៅមហោស្រពទីក្រុង Cannes សូនីតា កាន់តែលេចធ្លោ

ឈុតទី២នៅមហោស្រពទីក្រុង Cannes សូនីតា កាន់តែលេចធ្លោ

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.