មិនចាំបាច់ទាល់តែទៅដល់ទីក្រុង Lijiang ប្រទេសចិននោះទេ ធ្វើដំណើរមកកាន់ Hoi An ប្រទេសវៀតណាម ក៏ភ្ញៀវទេសចរអាចទទួលបានអារម្មណ៍ដូចជាខ្លួនកំពុងឆ្លងភពទៅកាន់សម័យអតីតកាលយូរលង់។
សំណង់បុរាណដែលបន្សល់ទុកជាច្រើន បូករួមទាំងការរចនា វប្បធម៌ក្នុងការរស់នៅ និងបរិយាកាសជុំវិញទីក្រុង បានបង្កើតឱ្យ Hoi An ក្លាយជាទីក្រុងបេតិកភណ្ឌបុរាណ។ ភ្ញៀវទេសចរអាចចាប់យកអារម្មណ៍ពិសេស នៅពេលដែលធ្វើដំណើរមកដល់ទីក្រុងដ៏ស្រស់ស្អាតមួយនេះជាមួយទិដ្ឋភាពប្លែកៗតាមបែបបុរាណកាល។
ទីក្រុងបុរាណ Hoi An ស្ថិតនៅខេត្ត ក្វាងណាម “Quang Nam” ភូមិភាគកណ្តាលនៃប្រទេសវៀតណាម នៅច្រាំងខាងជើងក្បែរមាត់ទន្លេ Thu Bon ។ ទីក្រុងនេះឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នានៃវប្បធម៌ជនជាតិដើមភាគតិច និងបរទេស (ចិន និងជប៉ុន ក្រោយមកឥទ្ធិពលនៃអឺរ៉ុបក៏មកដល់) រួមបញ្ចូលគ្នា។
តើនៅទីក្រុង ហ័យអាន Hoi An មានទីកន្លែងកំសាន្តអ្វីខ្លះ?
- ទូកមូល
ចាប់យកការពាក់មួកឬស្សីមូល តាមបែបវប្បធម៌នៃជនជាតិវៀយណាម ហើយអនុញ្ញាតឱ្យខ្លួនអណ្តែតជាមួយទូកមូលចូលទៅក្នុងព្រៃដូង ដើម្បីនេសាទសត្វក្តាម គឺជាបទពិសោធន៍ដ៏កម្រមួយនៅក្នុងជីវិត។ អ្នកចែវទូកតែងមានភាពរួសរាយរាក់ទាក់ និងមានបទពិសោធន៏យ៉ាងពេញលេញ។
- ដំណើរកំសាន្តនាពេលរាត្រី
សមុទ្រនៃចង្កៀងគោមនៅទៅក្រុង Hoi An ប្រាកដជាធ្វើឱ្យចិត្តអ្នកស្រស់ស្រាយ និងទាក់ភ្នែកបំផុតនាពេលរាត្រី។ នាពេលរាត្រី ទីក្រុងបុរាណនេះត្រូវហ៊ុំព័ទ្ធដោយគោមចម្រុះពណ៌។ ភ្ញៀវទេសចរក៏អាចជិះទូកអណ្តែតតាមដងទន្លេ Thu Bon ហើយខណៈពេលកំពុងអង្គុយលើទូកអ្នកអាចបង្ហោះគោមបានដូចគ្នា វាពោរពេញដោយបរិយាកាសនៃជីវិតមនុស្សពិត។
- ប្រាសាទចាម
ប្រាសាទចាមបុរាណ មានកេរ្តិ៍ឈ្មោះល្បីល្បាញបំផុតនៅក្នុងទីក្រុង ហ័យអាន ដែលមានទីតាំងនៅទីជម្រក “My Son” ។ ជម្រក My Son មិនមែនជាភ្នំនោះទេ ប៉ុន្តែវាគឺជាតំបន់ប្រាសាទបុរាណ។ ចំពោះភ្ញៀវទេសចរដែលមានចំណាប់អារម្មណ៍ទៅលើវត្តបុរាណ និងសិល្បៈចម្លាក់ថ្ម តំបន់មួយនេះមិនគួរបានរំលងឡើយ។
- ភ្លក់អាហារក្នុងតំបន់
អាហារឆ្ងាញ់ៗនៅក្នុងតំបន់មួយចំនួននៅទីក្រុង ហ័យអាន Hoi An ដូចជា Cao Lầu, White Rose, Hoành Thánh និង Mì Quang — នៅតាមភោជនីយដ្ឋាននានា ដ៏ឈ្ងុយឆ្ងាញ់ពិសា។
ទីក្រុងបុរាណ ហូយ អាន (Hoi An) អាយុកាល 400 ឆ្នាំហើយ និងតែងតែទាក់ទាញការចាប់រម្មណ៍ពីភ្ញៀវទេសចរ ក្រោមបរិយាកាសស្ងប់ស្ងាត់ និងភាពស្រស់ស្អាតបែបបុរាណជាមួយនឹងរូបភាពផ្ទះចាស់ៗ ដំបូលប្រក់ក្បឿង និងជញ្ជាំងដែលលាបថ្នាំពណ៌លឿង។
រាប់រយឆ្នាំមកហើយ ទីក្រុង ហូយអាន (Hoi An) នៅតែរក្សាទម្រង់ដើមរហូតមក រួមជាមួយកេរណែលជាច្រើនរួមមាន ផ្លូវ ផ្ទះសម្បែង សាលប្រជុំជាដើម វត្តអារាម ទីសក្ការៈបូជានៃត្រកូលនាម អណ្តូងបុរាណមុខម្ហូបបែបប្រពៃណី និងរបៀបរបបក្នុងការរស់នៅរបស់ប្រជាជននៅទីនោះ។