នរណាដែលនិយាយថា Boxer ជាខោសម្រាប់បុរស មិនមែនសម្រាប់នារី? ការលេងម៉ូតនៅក្នុវិស័យហ្វេសិនឱ្យសមស្របទៅនឹងប្រភេទសម្លៀកបំពាក់ មិនថាជាប្រភេទខោសម្រាប់បុរស នារីៗក៏អាចស្លៀកខោទាំងនោះបានដូចគ្នាដោយគ្រាន់បន្ថែមនូវការផាត់ពណ៌ស្ទីលនៃសម្លៀកបំពាក់របស់ពួកគេ ជាមួយ អាវ ស្បែកជើង និងគ្រឿងតុបតែងបន្ថែម (គ្រឿងអលង្ការ មួក កាបូប…) ដើម្បីជាការផ្គួបផ្សំគ្នាឱ្យមើលទៅអស្ចារ្យបំផុត។
ថ្ងៃនេះឡេឌីស៍នឹងបើកបង្ហាញ ការលេងម៉ូតខោ Boxer Shorts សម្រាប់មិត្តៗនារី ដែលមានបំណងចង់ផ្លាស់ប្តូរការស្លៀកពាក់ពីសុភាពនារីខោវែងៗ មកជាប្រភេទខោខ្លីម្តង។
អាវពណ៌ស (CropTop) + ខោ Boxer Shorts ពណ៌ស + ស្បែកជើងប៉ាតា
ប្រសិនបើអ្នកមិនចូលចិត្តភាពរញ៉េរញ៉ៃច្រើន អ្នកគួរតែពិចារណាទៅលើស្ទីលពណ៌ស។ ដូចដែលអ្នកដឹងថាពណ៌សជាប្រភេទពណ៌ស្រាលស្រទន់ និងសមញ្ញបំផុត ហើយអ្នកអាចលេងស្ទីលម៉ូតនៃពណ៌មួយនេះទៅបានគ្រប់ទីកន្លែង។ អ្វីដែលអ្នកគួរពិចារណា… សូមជ្រើសរើសយកអាវពណ៌ស (ពាក់កណ្តាលខ្លួន) ជាមួយនឹងខោខ្លី Boxer Shorts ពណ៌សដូចជា ហើយបន្ថែមនូវជម្រើសស្បែកជើងប៉ាតាដ៏សម្បូរបែប។
មួក + អាវកាក់ + Boxer Shorts + ស្រោមជើងកវែង + ស្បែកជើងម៉ារីជេន + កាបូបស្ពាយនឹងស្មា
ចង់លេងស្ទីលខោ Boxer Shorts ជាមួយអារម្មណ៍ដែលគួរឱ្យស្រឡាញ់ និងទន់ភ្លន់តាមបែបនារីៗមែនទេ? អ្នកប្រហែលជាត្រូវចាប់យកគំនិតនេះហើយ… ពាក់អាវកាក់ស្តើងពាក់កណ្តាលខ្លួន ជាមួយខោ Boxer Shorts រួចបន្ថែមអាវពីខាងក្រៅ ផ្គួបផ្សំនឹងមួកកាតឹបគឺអស្ចារ្យបំផុត។ សូមកុំភ្លេចជាមួយស្បែកជើងម៉ារីជេន (Mary Jane) ដោយរំលេចស្រោមជើងកវែងពីខាងក្នុង និងអ្វីដែលមិនគួររំលង គឺការស្ពាយកាបូបពីចំហៀងជាមួយស្មាបើកដ៏អង់អាចរបស់អ្នក។
ប្រភេទអាវក្រៅវែង + អាវ CropTop + Boxer Shorts + Sandals
ខ្លឹមសារដ៏មានន័យនៃសម្លៀកបំពាក់នៅក្នុងរដូវក្តៅ គឺ ការលេងស្ទីលអាវក្រៅធំហើយវែងជាមួយ Boxer Shorts… កុំភ្លេចអាវ Croptop ស្តើងៗពីក្នុង។ បំពេញរូបរាងបន្ថែមជាមួយនឹងស្បែកជើងដែលមានផាសុខភាពមួយគូ ឬជាប្រភេទស្បែកជើង Sandals ហើយអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកនូវពន្លឺព្រះអាទិត្យ។