កាលពីប៉ុន្មានថ្ងៃមុន ត្រូវបានគេប្រមាញ់បាននាងកំពុងដើរលេងជុំវិញទីក្រុង New York ក្នុងសម្លៀកបំពាក់ និងស្បែកជើងធម្មតាពណ៌លឿង។ នៅពេលនោះ បាននាំឲ្យមានការទស្សន៍ទាយពីនិន្នាការនិទាឃរដូវថ្មី។
វាមិនមែនជារឿងអាថ៌កំបាំងទេដែល Jennifer Lawrence បង្ហាញឲ្យដឹងថា នាងជាអ្នកស្រឡាញ់ស្បែកជើង Vans។ ដូច្នេះសំណួរសួរថា តើខោមួយណាគួរពាក់ជាមួយ Vans? សំណួរនេះគឺជាសំណួរមួយដែលគេសួរច្រើនបំផុតនៅពេលដែលម៉ូដែល Vans Old Skool ត្រូវបានចេញលក់លើទីផ្សារ។
ចម្លើយដែលមានក្នុងចិត្តយើងយ៉ាងរហ័សនោះ គឺខោខូវប៊យមែនទេ? ប៉ុន្តែជាក់ស្តែង វាមិនមែនជាជម្រើសរបស់ Jennifer Lawrence ឡើយ។ ផ្ទុយទៅវិញ តារាសម្តែងវ័យ 33 ឆ្នាំរូបនេះបានធ្វើការផ្គូផ្គងជាមួយនឹងខោក្រណាត់ និងអាវធំពណ៌ខ្មៅមួយទៅវិញ។
ជាមួយគ្នា ក៏មានសំណួរទៀតថា តើសំលៀកបំពាក់នេះ អាចស្លៀកទៅការិយាល័យបានទេ? ចម្លើយ “ពិតជាបាន” ហើយនិយាយឱ្យត្រង់ទៅ មិត្តរួមការងាររបស់អ្នក អាចនឹងសម្លឹងមើលអ្នក ដោយផ្ចិតផ្ចង់ថែមទៀត។
ដូច្នេះហើយ វាមានសុវត្ថិភាពក្នុងការនិយាយថា Jennifer Lawrence បានរកឃើញមធ្យោបាយងាយស្រួលបំផុតសម្រាប់ស្លៀកទៅធ្វើការ ដែលមើលទៅវាមិនមែនគំរូគួរឱ្យធុញ ទ្រាន់ ឬធ្វើឱ្យជីវិតស្មុគស្មាញពេកនោះទេ៕ប្រភព៖ glamour