នាឡិកា ក៏ជាគ្រឿងអលង្ការដ៏ពេញនិយមបំផុតមួយមិនថាសម្រាប់បុរស ឬនារី។ មនុស្សពាក់នាឡិកា មិនដើម្បីតែផ្ទៀងផ្ទាត់ពេលវេលា តែក៏ជារបៀបបង្ហាញ Fashion ឬ Stylist ផ្ទាល់ខ្លួនរបស់ពួកគេម្នាក់ៗផង។
លើសពីនេះនាឡិកា ក៏ជាគ្រឿងបញ្ជាក់ពីឋានៈ និងឧត្តមភាពផង ដូច្នេះហើយ ទើបលើលោកនេះមាននាឡិកាដែលមានតម្លៃរាប់លានដុល្លារក្នុង១គ្រឿង។ ងាកទៅលើការប្រើប្រាស់នាឡិកា នៅប៉ែកអាស៊ី គេអាចមើលឃើញពី Style ប្រហាក់ប្រហែលគ្នានៅដៃស្ដាំ ឬដៃឆ្វេងប៉ុណ្ណោះ។ ប៉ុន្តែបើក្រឡេកទៅ Stylist តារាល្បីៗនៅប៉ែកខាងលិច គឺមានខុសប្លែកគ្នាច្រើន។

ពិសេសតារាហូលីវូដល្បីៗ Style នៃការពាក់នាឡិកានៅលើដងខ្លួនរបស់ពួកគេមានលើសពីដៃទាំងសងខាង។ ឥឡូវក្រឡេកមើល Style ពាក់នាឡិកាប្លែកៗរបស់ពួកគេទាំងអស់គ្នា៖
១.Rihana ពាក់នាឡិកានៅកជើង៖ កាលពីឆ្នាំមុន Rihanna ត្រូវបានគេប្រទះឃើញចូលរួមការប្រណាំងរថយន្ត Formula 1 នៅ Las Vegas ដោយពាក់នាឡិកា Jacob & Co. Diamond-cut ដែលមានតម្លៃ $400,000 នៅនឹងកជើង។ វាគឺជាវិធី ប្លែកបំផុតមួយ ដែលនារីយើងអាចសាកល្បងបាន!
View this post on Instagram
២. Emma Chamberlain ពាក់នាឡិកានៅនឹងក៖ នៅមុននេះ Emma Chamberlain បានធ្វើឱ្យមានភាពច្របូកច្របល់ក្នុងកម្មវិធី Paris Fashion Week នៅពេលនាងមកដល់កម្មវិធី Miu Miu និទាឃរដូវ/រដូវក្តៅឆ្នាំ 2024 ដោយពាក់ខ្សែកនាឡិកា Cartier Baignoire ជាខ្សែក។ ជាមួយនឹងអាវធំក្រឡាៗ មើល ទៅពិតជាឡូយ និងមិនធម្មតា។
៣.Rihana៖ ដូចគ្នានឹង Emma តារាចម្រៀងអាមេរិក ក៏មាននាឡិកាសម្រាប់ពាក់នៅកដែរ គឺម៉ាក Jacob & Co. Brilliant Flying Tourbillon ដ៏ប្រណិត។
៤.Taylor Swift៖ នៅឯកម្មវិធី Grammys ថ្មីៗនេះ Taylor Swift បានដើរលើកម្រាលព្រំក្រហមក្នុងរ៉ូប Schiaparelli ដែលរចនាយ៉ាងពិសេសជាមួយនឹងនាឡិកាដៃម៉ាក Lorraine Schwartz ពាក់នៅនឹងក ដែលមើលទៅមានមន្តស្នេហ៍ដូចតារាហូលីវូដជើងចាស់មួយរូប។
៥.ពាក់នាឡិកដូចចិញ្ចៀន៖ នេះគឺនាឡិកាចិញ្ចៀនម៉ាក់ J12 ដែលផលិតឡើងដោយ Chanel។ វាមើលទៅ ពិតជាមានមន្តស្នេហ៍ និងថ្លៃថ្នូរណាស់។

៦.ពាក់នាឡិកាជាសំលៀកបំពាក់៖ នេះទំនងជាគំនិតនៃការពាក់នាឡិកាដ៏ប្លែកជាងគេបំផុតហើយ។ ដូចដែលលោកអ្នកបានឃើញ នាឡិកាជាច្រើន ត្រូវយកមកផ្គុំគ្នាធ្វើអាវ និងជាសំពត់។ ឈុតនេះ Style គឺគំនិតរចនារបស់ Ellen Hodakova Larsson អ្នករចនាម៉ូដជនជាតិស៊ុយអែត។ ប្រភព៖ lofficielthailand