បន្ទាប់ពីការងារសិល្បៈទទួលបានផ្លែផ្កា ជាពេលដែលយើងត្រូវស្វែងរកសេចក្ដីសុខសម្រាប់ខ្លួនឯង ដូច ម៉ង់ ចាន់កញ្ញា ទើបសម្រេចបំណងប្រាថ្នាមួយរបស់ខ្លួនប្រមាណ១ខែមុន។
ប្រមាណ១ខែជាងមុន អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ស្របពេលដែលមិត្តរួមអាជីពសប្បាយនឹងចេញច្រៀងតាមខុនសឺតមិនលស់ថ្ងៃ កញ្ញា ឯណេះ បានធ្វើដំណើរចេញឆ្ងាយរាប់ម៉ឺនគីឡូពីប្រទេសកំណើត ឆ្ពោះទៅកាន់សហរដ្ឋអាមេរិកទឹកដីដ៏ស៊ីវីល័យមួយលើផែនដី។
ដំណើរនេះ ដំបូងឡើយ គេគិតថា នាងទៅក្នុងបេសកកម្មការងារសិល្បៈ ពីព្រោះនេះជាទម្លាប់របស់សិល្បករខ្មែរយើងជាច្រើនមកហើយ រមែងត្រូវបងប្អូនខ្មែររស់នៅអាមេរិកធ្វើការSponsor យកទៅសម្ដែង ឬច្រៀងបំពេរអារម្មណ៍ពលរដ្ឋខ្មែរដែលឃ្លាតឆ្ងាយស្រុករាប់សិបឆ្នាំ។
ប៉ុន្តែឆ្លើយតបនឹង ឡេឌីស៍ តារាចម្រៀងមកពីខេត្តកំពង់ឆ្នាំងរូបនេះ ប្រាប់ថា អត់ទេ នោះជាដំណើរកម្សាន្តផ្ទាល់ខ្លួនរបស់នាងសុទ្ធសាធ។ ម៉ង់ ចាន់កញ្ញា ប្រាប់ថា អាមេរិក ជាគោលដៅទេសចរណ៍មួយ ដែលនាងស្រមៃជាយូរ ទើបតែពេលនេះ នាងអាចសម្រេចបាន ក្រោមជំនួយបងស្រីធម៌ម្នាក់។
តារាចម្រៀងនិយមដែលមានទេពកោសល្យល្អលើការច្រៀងបទពីដើមរូបនេះ ប្រាប់ថា ចំ បងស្រីធម៌ បានធ្វើពិធីខួបអាពាហ៍ពិពាហ៍រយៈពេល ២៥ឆ្នាំផង ហើយបានហៅនាងទៅ ដូច្នេះនាងក៏ឆ្លៀត ដើម្បីបំពេញក្ដីស្រមៃរបស់ខ្លួនផង។ នាងថា ចង់ទៅមើលពីភាពជឿនលឿនរបស់ប្រទេសគេ ក៏ការរស់នៅរបស់ជនជាតិគេផងដែរ។
ម៉ង់ ចាន់កញ្ញា បានស្នាក់នៅលើទឹកដីសហរដ្ឋអាមេរិករយៈពេល១ពេញ។ នាងបានដើរកម្សាន្តច្រើនកន្លែងនៅក្នុងរដ្ឋ ផ្លរីដា ហូស្តុន ឡាសវេហ្គាស និងលូសីអាណា ហើយនាងបានត្រឡប់មកដល់ប្រទេសកំណើតវិញនៅ២សប្ដាហ៍មុនប៉ុណ្ណោះ៕