សម្លៀកបំពាក់ស្បែកខ្លារខិន Leopard បាននឹងកំពុងវិលត្រឡប់មកកាន់តារាងម៉ូតពេញនិយមជាថ្មីម្តងទៀត នៅក្នុងឆ្នាំ 2024។ បើទោះបីជាមិនសូវល្បីខ្លាំងដូចកាលពីជំនាន់មុន ប៉ុន្តែម៉ូតមួយនេះនៅតែរក្សាបាននូវស្តាយបែប classic និង ប្រណិតភាព។
គេសង្កេតឃើញតារាល្បីៗ និង influencers ចាប់ផ្តើមបង្ហាញអំពីក្តីស្រឡាញ់របស់ពួកគេចំពោះ outfits ស្បែកខ្លារខិន។ នេះជាម៉ូត ដែលអ្នកអាចពិចារណា សម្រាប់បន្ថែមចូលទៅក្នុងទូរខោអាវ ហើយអ្នកអាចទាញយកមកពាក់ចូលរួមបានគ្រប់កម្មវិធី ប្រកបដោយភាពជឿជាក់ទៀតផង។
ខាងក្រោមនេះជា outfits ស្បែកខ្លារខិន មានដូចជា ខោអាវ រ៉ូប សំពត់ ស្បែកជើង ខ្សែក្រវ៉ាត់ កាបូប និង បូរចងសក់ ជាដើម ដែលវាសុទ្ធសឹងផលិតដោយប្រ៊េនល្បី ៗ នៅលើពិភពលោក។ ចង់ផ្លាស់ប្តូរស្តាយស្លៀកពាក់របស់ខ្លួន អ្នកអាចមើលម៉ូតខាងក្រោមនេះបាន!
