អាហារតាមដងចិញ្ចើមផ្លូវនៅតំបន់នីមួយៗអាចបង្ហាញអំពីប្រពៃណី វប្បធម៌ ជាពិសេសទទួលបាននូវរសជាតិប្លែកៗ!
អាហារតាមចិញ្ចើមផ្លូវ ច្រើនជាប្រភេទអាហាងាយស្រួលទទួលទាន និងមានរសជាតិសាមញ្ញដែលអ្នកអាចទទួលយកបាន វាក៏អាចជាការដាក់បង្ហាញអំពីភាណរស់រវើកនៃវប្បធម៌តាមតំបន់ ប្រវត្តិសាស្ត្រ និងរសជាតិរបស់សហគមន៍។ អាហារតាមចិញ្ចើម ថ្វីបើវាសាមញ្ញបន្តិចមែន ប៉ុន្តែមានឱជារសឆ្ងាញ់ពិសា អ្នកខ្លះអាចនឹងជ្រើសរើសការញ៉ាំ Street Food ជាជាងការទទួលទានអាហារនៅក្នុងហាងលំដាប់ ក៏ព្រោះពួកគេជាប់ចិត្តជាមួយសជាតិវប្បធម៌ម្ចាស់ស្រុកនៃអាហារតាមចិញ្ចើមផ្លូវទាំងអស់នោះ។
ជាមួយតំបន់ផ្សារយ៉ាងមមាញឹក និងផ្លូវកាច់ជ្រុងផ្លូវដ៏អ៊ូអរ អាហារទាំងនេះត្រូវបានផ្តល់ជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនូវរសជាតិដែលបង្កប់ភាពរីករាយ រសជាតិឆ្ងាញ់ពិតប្រាកដ និងរសជាតិប្រពៃណីដើមនៃតំបន់នីមួយៗ ។ ខាងក្រោមនេះជាអាហារតាមដងចិញ្ចើមផ្លូវមានភាពល្បីល្បាញទាំង 6 ជុំវិញពិភពលោកដែលអ្នកគួរសាកល្បង ៖
- Takoyaki – ប្រទេសជប៉ុន
គ្រាប់បាល់មាសតូចៗទាំងនេះត្រូវបានផលិតចេញពីម្សៅ ហើយមានស្នូលខាងក្នុងតាមចំណូលចិត្តរបស់អតិថិជនម្នាក់ៗ រួមមាន មឹក, Tenkasu, Benishoga, ខ្ទឹមបារាំងបៃតង។ Takoyaki មានដើមកំណើតនៅទីក្រុងអូសាកា ប៉ុន្តែបច្ចុប្បន្ននេះវាជាអាហារតាមដងផ្លូវដ៏មានប្រជាប្រិយភាពជុំវិញប្រទេសទីក្រុង។ ដើម្បីទទួលបានរសជាតិកាន់តែឆ្ងាញ់ អ្នកអាចបន្ថែម Mayonnaise ជប៉ុន ឬ Aonori (សារ៉ាយសមុទ្រស្ងួត)។
- Bánh Mì – ប្រទេសវៀតណាម
Bánh Mì គឺជាម្ហូបដ៏ពេញនិយមរបស់ជនជាតិវៀតណាម ដោយមុខម្ហូបនេះគឺការលាយបញ្ចូលគ្នាដ៏ល្អឥតខ្ចោះរវាងម្ហូបប្រពៃណីរបស់ប្រទេសបារាំង និងវៀតណាម។ នំសាំងវិច Baguette ដ៏ផុយស្រួយ ដាក់ផ្ទាប់រួមបញ្ចូលគ្នាជាមួយសាច់ជ្រូក marinated daikon និង cilantro ស្រស់ៗ ការ៉ុត ត្រសក់ និងទឹកជ្រលក់ម្ទេសហឹរ។
- Pastel de Nata – ប្រទេសព័រទុយហ្គាល់
Pastel de nata គឺជា tart custard ពិតជាមានភាពទាក់ទាញបំផុត ជាមួយនឹងសំបកនំស្រួយស្រឹប រួមជាមួយស្នូលពងមាន់ទន់ដែលមានក្លិនឈ្ងុយ ពិតជាគួរឱ្យចង់ភ្លក់ណាស់។ ទទួលទានជាមួយកាហ្វេមួយកែវ នៅពេលធ្វើដំណើរតាមដងផ្លូវនៃទីក្រុង Lisbon… អ្នកនឹងទទួលបានរសជាតិប្រពៃណីម្ចាស់ស្រុកដើមនៃប្រទេសព័រទុយហ្គាល់។
- Gyro – ប្រទេសក្រិក
ចម្លើយបស់ប្រទេសក្រិកអំពីអាហារតាមដងផ្លូវដ៏មានភាពល្បីល្បាញបំផុត គឺ Gyro ។ អាហារសម្រន់មួយនេះរួមមានការបញ្ចូលនូវសាច់អាំង (សាច់ជ្រូក ឬសាច់មាន់) ប៉េងប៉ោះ ខ្ទឹមបារាំង និងទឹកជ្រលក់ tzatziki រួចរុំបញ្ចូលគ្នាចៀននៅក្នុងខ្ទះក្តៅៗ។ ទាំងអស់ត្រូវបានរុំក្នុងខ្ទះក្តៅ។
- Cendol – ប្រទេសម៉ាឡេស៊ី
Cendol គឺជាបង្អែមប្រពៃណីក្នុងស្រុក របស់ប្រទេសម៉ាឡេស៊ី… បង្អែមនេះមាន ចាហួយរសជាតិដើម Pandan ដាក់ជមួយទឹកកកឈូសល្អិតៗ រួចស្រោចទឹកខ្ទិះដូង ឬទឹកដោះគោ និងទឹកស៊ីរ៉ូ Melaka រួចបន្ថែមសណ្តែកក្រហម និងពោតផ្អែម។
- Pani Puri – ប្រទេសឥណ្ឌា
Pani Puri គឺជាអាហារតាមដងចិញ្ចើមផ្លូវដ៏ល្បីរបស់ប្រទេសឥណ្ឌា ដែលបានផ្តល់នូវរសជាតិដ៏ជក់ចិត្តជាមួយនំលាយបញ្ចូលនឹងសាច់ក្រកនៅក្នុងប្រហោងនំ ជ្រលក់ជាមួយទឹកអម្ពិលហឹរ សណ្តែកសៀង ដំឡូងបារាំង។ អាហារសម្រន់នេះបានកំណត់ចំណាំអត្តសញ្ញាណផ្ទាល់ខ្លួនដោយរសជាតិហឹរ ផ្អែម និងជូរ ។