• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

យកចិត្តទុកដាក់ដល់បេះដូងរបស់អ្នក

by Pisey Dim
អង្គារ កុម្ភៈ 13th, 2024
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ខ្ញុំគិតថាការនិយាយអំពីបេះដូងគឺជារឿងដ៏សំខាន់មួយត្បិតអីក្នុងរាងកាយរបស់យើងមាន​ នេត្រាពីរ ត្រចៀកពីរ ដៃជើងពីរហើយក្រលៀនក៏ពីរដូចគ្នា។ ប៉ុន្តែចំពោះបេះដូងគឺមានតែមួយប៉ុណ្ណោះក្នុងរាងកាយមនុស្សយើង ហើយវាមិនងាយស្រួលនោះទេក្នុងការផ្លាស់ប្តូរ។ ដូច្នេះ អ្នកត្រូវថែរក្សាបេះដូងរបស់អ្នកយ៉ាងណាឱ្យមានសុខភាពល្អ បេះដូងពិតជាសំខាន់សម្រាប់ជីវិត អ្នកមិនអាចរស់គ្មានវាបានទេ។

បេះដូងទទួលបានការចិញ្ចឹមជាមួយនឹងអុកស៊ីសែនដែលចេញពីសួត ហើយត្រូវបានចិញ្ចឹមតាមរយៈសរសៃឈាមក្រហម។ បេះដូងចាប់យកអ្វីដែលត្រូវការហើយបន្ទាប់មកបញ្ចូនអុកស៊ីសែនចេញទៅកាន់រាងកាយទាំងមូល។​ ប្រសិនបើសរសៃឈាមទាំងនោះរងសម្ពាធ ឬដាច់តែម្តងនោះសាច់ដុំបេះដូងនឹងបាត់អុកស៊ីសែនបណ្តាលឱ្យខ្សោយ ឬឈប់លោតតែម្តង។ បញ្ហានេះគឺឧស្សាហ៍កើតជាញឹកញយដែលគេហៅថា ជំងឺគាំងបេះដូង ប្រសិនបានអ្នកមិនបានយកចិត្តទុកដាក់លើការព្យាបាលជំងឺនេះទេ អ្នកអាចប្រឈមមុខនឹងការបាត់បង់ជីវិតគ្រប់ពេលព្រោះជំងឺប្រភេទនេះជាឃាតករឆក់យកអាយុជីវិតរហ័សបំផុត។​

វេជ្ជបណិ្ឌតផ្នែកជំងឺបេះដូងបានធ្វើការចែករំលែកនូវចំណេះដឹងខ្លះៗពាក់ព័ន្ធការគ្រប់គ្រងនិងថែទាំគាំពារបេះដូងអ្នកដើម្បីបង្ការកុំឱ្យកើតជំងឺគាំងបេះដូង។

គ្រប់គ្រងសម្ពាធឈាម

សម្ពាធឈាមខ្ពស់អាចប្រឈមនឹង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល វាជារឿងដ៏សំខាន់ដែលអ្នកត្រូវធ្វើការត្រួតពិនិត្យសម្ពាធឈាមរបស់អ្នក សម្ពាធឈាមដែលលើសពី 140/90 ត្រូវបានគេចាត់ទុកថាខ្ពស់ណាស់ហើយ។ កត្តានេះឆ្លុះបញ្ជាំងឱ្យឃើញថាសម្ពាធឈាមចាប់ផ្តើមរុញច្រានឈាមទៅកាន់រាងកាយតាមរយៈបេះដូង (ចំនួនខ្ពស់) ហើយសម្ពាធក៏ចាប់ផ្តើម បំពេញចូលទៅក្នុងបេះដូង (ចំនួនខាងក្រោម)។ សម្ពាធឈាមខ្ពស់អាចកើតឡើងដោយសារតែធាត់ពេក ធុញថប់ពេក និងអាចជារបបអាហារប្រចាំថ្ងៃរបស់អ្នក។ វិធីជាច្រើនដែលអ្នកអាចប្រើប្រាស់ក្នុងគ្រប់គ្រងសម្ពាធឈាមឱ្យបានល្អ ដូចជា ការប្រើប្រាស់ឱសថ ការពិគ្រោះពិភាក្សាជាមួយវេជ្ជបណ្ឌិត ឬអាចជាវិធីសាស្រ្តសាមញ្ញជាប្រចាំថ្ងៃរួមមាន ការហាត់ប្រាណ ប្តូររបបអាហារ កុំព្យាយាមហូបអាហារជាតិប្រៃពេក ចូរគ្រប់គ្រងផ្លូវអារម្មណ៍ ព្យាយាមទប់អារម្មណ៍ខឹង តប់ប្រមល់ និងធុញថប់) ។

គ្រប់គ្រងកូលេស្តេរ៉ូល

កូលេស្តេរ៉ូលខ្ពស់ក៏ជាកត្តាមួយបង្កឱ្យមានជំងឺបេះដូងដូចគ្នា បញ្ហានេះអាចកើតឡើងតាមរយៈដំណពូជ និងបរិភោគអាហារដែលលើសជាតិខ្លាញ់ខ្លាំង។ ជាការពិត កូលេស្តេរ៉ូលមានច្រើនប្រភេទ ក្នុងនោះមានទាំង LDL ឬ (កូលេស្តេរ៉ូលអាក្រក់), HDL (កូលេស្តេរ៉ូលល្អ) និង Triglycerides (សារធាតុធាត់ក្រោយពីបរិភោគអាហារ) ហើយកត្តាទាំងនេះនាំឱ្យមាន​ កូលេស្តេរ៉ូលប្រហែល 200 mg/dl ។ គន្លឹះល្អ អ្នកគួរតែរក្សា LDL ក្រោម 100 mg/dl និង HDL ​ក្រោម 50 mg/dl ហើយ Triglycerides ក្រោម 150 mg/dl​ ។

លំហាត់ប្រាណ

ការហាត់ប្រាណអាចជួយឱ្យសរសៃឈាមបើកល្អ ព្រមទាំងជួយឱ្យសម្ពាធឈាមនិងកូលេស្តេរ៉ូលមិនកើនឡើង ជាពិសេសជួយឱ្យអ្នកមានសុខភាពល្អកម្លាំងកាយមាំមួន មិនងាយឈឺថ្កាត់។ លើសពីនេះ ការហាត់ប្រាណអាចកាត់បន្ថយភាពធុញថប់និងជួយឱ្យមានអារម្មណ៍ស្រស់ស្រាយ។​ អ្នកអាចជ្រើសយករបៀបធ្វើលំហាត់ប្រាណដូចជា ការដើរ​ ការជិះកង់ ការរាំ និងយូហ្គាជាដើម។

បំបាត់អាការៈតានតឹង

អាការៈតានតឹង ឬស្រ្តេស អាចបង្កគ្រោះថ្នាក់ដល់បេះដូងរបស់អ្នក។​ ការសិក្សាបានបង្ហាញថា ស្រ្តីដែលមានអាការៈតានតឹងនិងខឹងច្រើន ប្រឈមមុខខ្ពស់ជាមួយនឹងហានិភ័យនៃជំងឺបេះដូង។ ភាពតានតឹងអាចផ្តល់ផលអាក្រក់មកលើខ្លួនប្រាណអ្នកទាំងមូល សូមព្យាយាមធ្វើសកម្មភាពបន្ធូរអារម្មណ៍ ដោយការអានសៀវភៅ ការធ្វើសម្មាធិ ការចូលរួមបញ្ចេញអារម្មណ៍ជាមួយមិត្តជិតស្និត ជជែកកំសាន្ត។

រក្សាស្ថិរទំងន់

ការកើនឡើងគីឡូ ឬមានទំងន់ធ្ងន់ពេកអាចបង្កផលប៉ះពាល់ដល់រាងកាយអ្នក បង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២ និង ប្រឈមជាមួយជំងឺបេះដូង។ វាធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ និងកម្រិតកូលេស្តេរ៉ូលកើនឡើង ដុច្នេះអ្នកគួរតែមានផែនការក្នុងការរក្សាកម្រិតស្ករក្នុងឈាមរបស់អ្នក និងរក្សាទំងន់កុំឱ្យធាត់លើសកម្រិតគីឡូស្តង់ដារ។

បញ្ឈប់ការជក់បារី

ការជក់បារីគឺមានជាតិពុលដល់បេះដូងនិងរាងកាយទាំងមូល។ វាបណ្តាលឱ្យសរសៃឈាមស្ពៀតរួមតូច រលាកសួតដែលជាមុខងារផ្តល់អុកស៊ីសែនដល់បេះដូង និងបណ្តាលឱ្យខូចសិរីរាង្គទាំងមូល។ ការជក់បារីក៏ជាកត្តាបណ្តាលឱ្យមានជំងឺពុកឆ្អឹង ពុកធ្មេញ បង្កស្នាមជ្រីវជ្រួញលើផ្ទៃមុខយ៉ាងធ្ងន់ធ្ងរ។

ស្វាគមន៍សេចក្តីសេ្នហាក្នុងជីវិតរបស់អ្នក ព្រមទាំងរក្សាអាកប្បកិរិយាវិជ្ជមាន

សេចក្តីស្រឡាញ់គឺជាផ្នែកមួយដ៏សំខាន់សម្រាប់សុខភាពបេះដូង។ ការសិក្សាបានបង្ហាញថា នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់អាចកាត់បន្ថយសម្ពាធឈាម ធ្វើឱ្យកម្រិតកូលេស្តេរ៉ូលទាប និងការឱបមនុស្សដែលខ្លួនស្រឡាញ់អាចជួយបំបាត់ស្រ្តេស និងភាពតានតឹង ទទួលពាក្យលួងលោមក៏ជាត្តារំងាប់ការខឹងបានច្រើន។ អាកប្បកិរិយាវិជ្ជមាន ក៏ជាប់ពាក់ព័ន្ធជាមួយនឹងសុខភាពបេះដូងដូចគ្នា។

ថែរក្សាសុខភាពឱ្យបានល្អ

ទិវានៃក្តីស្រឡាញ់គឺមានអត្ថប្រយោជន៍ដល់បេះដូងរបស់អ្នកផ្ទាល់។ អ្នកគួរផ្តល់តម្លៃនិងយកចិត្តទុកដាក់លើវា ដើម្បីទទួលបានសុខភាពល្អ។ អ្នកត្រូវប្រាកដថា បរិភោគអាហារសុខភាពឱ្យបានច្រើន ធ្វើលំហាត់ប្រាណ គិតអ្វីដែលល្អៗ បន្ថែមជីរជាតិសេចក្តីស្នេហា និងភាពសប្បាយរីករាយក្នុងជីវិតអ្នកឱ្យបានច្រើន។

សូមមានសុខភាពល្អ ទទួលបានសុខសុវត្ថិភាព និងទទួលបានសេចក្តីស្រឡាញ់យ៉ាងកក់ក្តៅនាទិវានៃក្តីស្រឡាញ់!

Previous Post

បបូរមាត់ដ៏ទាក់ទាញ

Next Post

ជំងឺទឹកនោមផ្អែម

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
Load More
Next Post
ជំងឺទឹកនោមផ្អែម

ជំងឺទឹកនោមផ្អែម

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.