ជម្ងឺរលាកក្រពះ ជាជម្ងឺមួយក្នុងចំណោមជម្ងឺទូទៅបំផុតនៃជម្ងឺក្រពះ។ ជារឿយៗបង្កើតឲ្យមានការរំខាននៅក្នុងជីវិតយើងជាប្រចាំថ្ងៃ បើយើងមិនបានថែរក្សានិង ការពារឲ្យមិនបានត្រឹមត្រូវ ។ ក្នុងនោះផងដែរ ដោយសារតែម្ដងឈឺ ម្ដងបាត់ ទើបពួកគេមិនបានពិគ្រោះជាមួយគ្រូពេទ្យដើម្បីទទួលបានការព្យាបាលឲ្យបានត្រឹមត្រូវទើបជម្ងឺរលាកក្រពះនេះមានការវិវត្តទៅជាជំងឺក្រពះរ៉ាំរ៉ៃ បើទុកយូរពេកអាចបណ្ដាលឪ្យមានបញ្ហាដំបៅក្រពះ និងបង្កើនហានិភ័យរយៈពេលវែង។
ក្នុងនោះទៀតសោត ជម្ងឺក្រពះអាចបង្កឡើងដោយសារ ការញ៉ាំអាហារមិនបានទៀងទាត់ ញ៉ាំអាហារហឹរពេក និងជូរ ការតមអាហារជាញឹកញាប់ តានតឹង, ថប់បារម្ភ ផឹកកាហ្វេ ផឹកស្រា ជក់បារី លេបថ្នាំបំបាត់ការឈឺចាប់ ឱសថរុក្ខជាតិ ។

ចំពោះរោគសញ្ញានៃជម្ងឺក្រពះនេះដែរគឺធ្វើឲ្យយើងមានអាការៈដូចជា
• ការឈឺចាប់នៅតំបន់( Epigastric )ឬផ្នែកខាងលើពោះខាងលើផ្ចិត
• ឈឺពោះជាច្រើនខែទៅច្រើនឆ្នាំ
• ឈឺចុកចាប់ពេញមួយតួរខ្លួន
• ឈឺពោះពេលឃ្លាន ឬពេលពោះទទេ
• ឈឺចាប់មុនឬក្រោយអាហារ ឬឈឺចាប់ពេលគេង
• ហើមពោះ ដោយសារតែមានឧស្ម័នក្នុងក្រពះ កំដៅក្នុងក្រពះ ច្រើនពេកធ្វើឲ្យយើងចង្អោរចង់ក្អួត។
• អ្នកខ្លះឈឺក្រពះធ្ងន់ធ្ងរ ប៉ុន្តែមិនមានដំបៅក្រពះទេ
វាពិតជាផ្តល់ផលរំខានដល់ជីវិតក្នុងការរស់នៅប្រចាំថ្ងៃដូចជា ធ្វើឲ្យមានការចុកឆ្អល់ក្នុងពោះ តឹងណែនចុងដង្ហើម ក្រហាយ ឬក្តៅនៅចុងដង្ហើម លាមកពណ៌ខ្មៅ ឬមានឈាម ទាំងនោះអាចជាសញ្ញាដែលបញ្ជាក់ថា យើងមានមេរោគនៅក្នុងក្រពះហើយ។
ដើម្បីការពារក្រពះឲ្យបានល្អយើងគួរណាតែ
• ញ៉ាំអាហារឲ្យទៀងពេល
• កុំឱ្យពោះទទេ
• ប្រសិនបើអ្នកឃ្លាន អ្នកត្រូវតែញ៉ាំទឹកដោះគោ ទឹកដោះគោសណ្តែកសៀង ឬទឹកផ្លែឈើ។
• ជៀសវាងការញ៉ាំអាហារហឹរ និងជូរខ្លាំង
• ប្រសិនបើអ្នកត្រូវលេបថ្នាំដែលធ្វើឱ្យរលាកក្រពះ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យមុនពេលលេបថ្នាំ
• គេងឱ្យបានគ្រប់គ្រាន់
• ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
• គ្មានភាពតានតឹង គ្មានការថប់បារម្ភ