• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

រវាងទីក្រុង តូក្យូ និងទីក្រុង អូសាកា មួយណាជាជម្រើសល្អនៃទិសដៅទេសចរណ៍នៅក្នុងប្រទេសជប៉ុន

by Pisey Dim
ពុធ កក្កដា 31st, 2024
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

នៅពេលដែលអ្នកមានគម្រោងធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុន ប្រាកដណាស់ទីក្រុង តូក្យូ និងទីក្រុង អូសាកា ពិតជាមិនត្រូវបានមើលរំលងនោះទេ។ ទីក្រុងដ៏អស្ចារ្យទាំងពីរនេះមានទីតាំងផ្ទុយគ្នាដោយទីក្រុងតូក្យូស្ថិតនៅក្នុងតំបន់ Kanto (ភាគខាងកើត) ចំណែកឯទីក្រុងអូសាកាស្ថិតនៅក្នុងតំបន់ Kansai (ភាគខាងលិច) នៃប្រទេសជប៉ុន។ តំបន់ទាំងពីរនេះមានលក្ខណៈខុសគ្នា រួមមានវប្បធម៌ របទជីវិត ទេសភាព ភាសា និងប្រវត្តិសាស្ត្រនៃតំបន់!

ទីក្រុង តូក្យូ និងទីក្រុង អូសាកា – តំបន់ទេសចរណ៍ធម្មជាតិ

ទាំងតូក្យូ និងអូសាកា បានផ្តល់នូវបទពិសោធន៍ដ៏មិនគួរឱ្យជឿអំពីតំបន់ទេសចរណ៍លក្ខណៈធម្មជាតិ គួរឱ្យកោតសរសើរនៅក្នុងចិត្តអ្នកដំណើរគ្រប់រូប។ ខណៈ ទីក្រុងតូក្យូជាប់ឈ្មោះជាទីក្រុងវាលព្រៃបេតុង លោកអ្នកនឹងទទួលការភ្ញាក់ផ្អើលបំផុតនៅពេលបានឃើញបណ្តុំនៃរុក្ខជាតិបៃតងរាយប៉ាយនៅជុំវិញទីក្រុងមានដូចជា សួន Ueno, Shinjuku Gyoen, Kiba Park, Yoyogi Park, Hama Rikyu Garden, Kiyosumi Garden, Showa Memorial Park និង Imperial Palace East Gardens ព្រមទាំង គឺ ភ្នំ Fuji នៅតំបន់ Kawaguchiko បឹង Ashi នៅ Hakone និងទឹកធ្លាក់ Kegon ក្នុង Nikko គឺជាអច្ឆរិយៈធម្មជាតិនៅជិតទីក្រុងតូក្យូ។

រីឯ ទីក្រុងអូសាកា ក៏មានចំណែកមួយចំនួននៃតំបន់ធម្មជាតិក្នុងការទាក់ទាញភ្ញៀវទេសចរផងដែរ ទាំងនោះរួមមាន សួន Nakanoshima, Nagai Park, Tennoji Park, Nishinomaru Garden និង Shirokita Park ដែលផ្តល់ភាពស្រស់ស្អាតពីធម្មជាតិ។ ជុំវិញទីក្រុង Osaka មានភ្នំ Koya ស្ថិតនៅខេត្ត Wakayama និងកោះ Awaji គឺជាតំបន់ព្រៃប្រឹក្សាធម្មជាតិដែលអ្នកមិនគួរមើលរំលង។

ពេលវេលាដែលល្អបំផុតសម្រាប់ធ្វើដំណើរកំសាន្តទៅកាន់ ទីក្រុងតូក្យូ និងទីក្រុងអូសាកា

វាអាស្រ័យលើចំណូលចិត្តនៃអាកាសធាតុ និងព្រឹត្តិការណ៍ពិធីបុណ្យទៅតាមរដូវដែលអ្នកពេញ ប៉ុន្តែរដូវកាលទេសចរណ៍ល្អបំផុតក្នុងការធ្វើដំណើរទស្សនកិច្ច គឺស្ថិតនៅក្នុងនិទាឃរដូវ (រាប់ចាប់ពីខែមីនា – រហូតដល់ពាក់កណ្តាលខែមេសា) និងក្នុងរដូវស្លឹកឈើជ្រុះ (ខែកញ្ញា – រហូតដល់ពាក់កណ្តាលខែវិច្ឆិកា) ។ វេលាទាំងនោះ គឺជារដូវផ្ការីកស្គុះស្គាយ និងរដូវស្លឹកឈើជ្រុះប្របមាត់ផ្លូវ។

ទីកន្លែងដែលត្រូវទស្សនាដែលអ្នកមិនគួររំលង នៅពេលឈានជើងចូលទឹកដីទាំងពីរនេះ

ទីក្រុង តូក្យូ

• Akihabara និង Nakano Broadway – សម្រាប់ទំនិញគំនូរជីវចល ឧបករណ៍អេឡិចត្រូនិចជជុះ និងហ្គេមតុក្កតាអេឡិចត្រូនិច
• Imperial Castle Grounds – ទស្សនាសួនច្បារថ្ម ដែលភាគច្រើនគេស្គាល់ថា “Zen Garden” ដើម្បីស្វែងយល់អំពីចំណេះដឹងប្រវត្តសាស្រ្តរបស់ប្រទេសជប៉ុន
• Tokyo Tower, Tokyo Skytree និង Shibuya Sky – សម្រាប់ទស្សនាទិដ្ឋភាពទាំងមូលពីខាងលើនៃទីក្រុងតូក្យូ
• Harajuku និង Shin-Okubo – ជាតំបន់សម្បូរទៅដោយហាងលក់សម្លៀកបំពាក់ម៉ូដទាន់សម័យចុងក្រោយបង្អស់
• Sensoji Temple និង Nakamise Street – អ្នកអាចទស្សនាទៅលើសំណង់ស្ថាបត្យកម្មបុរាណតាមបែបប្រពៃណី និងស្វែងយល់អំពីទំនៀមទម្លាប់របស់ទីក្រុងតូក្យូ
• Shibuya Crossing – ជាផ្លូវឆ្លងកាត់ថ្មើរជើងដ៏មមាញឹកបំផុតនៅក្នុងពិភពលោក ដែលមានអ្នកថ្មើរជើងប្រមាណមួយលាននាក់ក្នុងមួយថ្ងៃ
• Tokyo Disneyland និង DisneySea – រំលឹកកុមារភាពជាមួយការចងចាំដ៏ល្អបំផុត និងធ្វើឱ្យសុបិន្តក្លាយជាការពិត
• Meiji Shrine – សម្រាប់ការបួងសួង និងគេចចេញពីភាពអ៊ូអររបស់មនុស្សជាច្រើន ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធជាមួយធម្មជាតិរស់រវើក

ទីក្រុង អូសាកា

• Dontonburi – ជាតំបន់កំសាន្តទេសចរណ៍មួយដែលពោរពេញទៅដោយភោជនីយដ្ឋានឆ្ងាញ់ៗ បាររាត្រី និងប្រភេទហាងនានាផ្សេងទៀត
• Osaka Temple – ស្វែងយល់ពីមូលដ្ឋាននៃទីកន្លែងតំណាងដ៏ល្បីល្បាញមួយរបស់ប្រទេសជប៉ុន
• Universal Studios Japan – សាកល្បងចំណាយពេលពេញមួយថ្ងៃជាមួយតួអង្គតុក្កតាជីវចល Mario, Harry Potter, Hello Kitty និង Minions
• Kaiyukan Aquarium – នាំមកនូវបទពិសោធន៍ទស្សនាទិដ្ឋភាពអាងចិញ្ចឹមត្រីដ៏ធំបំផុតនៅក្នុងពិភពលោក ហាក់ដូចអ្នកបានចូលខ្លួនទៅរស់នៅក្រោមបាតសមុទ្រជាមួយមច្ឆជាច្រើនប្រភេទ។
• Shinsaibashi – តំបន់ដើរទិញឥវ៉ាន់នៅក្នុងអូសាកាដែលពោរពេញទៅដោយហាងកាហ្វេ ជាពិសេសហាងម៉ាកយីហោជប៉ុនទាំងជាតិ និងអន្តរជាតិ
• Sumiyoshi Taisha – ទស្សនាទីសក្ការបូជា Shinto នេះដើម្បីស្វែងយល់ទៅលើសំណង់ស្ថាបត្យកម្មបុរាណរបស់វា

 

Previous Post

ព្រឹត្តិការណ៍នៃពិធីបើកកីឡាអូឡាំពិកដ៏អស្ចារ្យ និងគួរឱ្យចងចាំបំផុតនៅក្នុងប្រវត្តិសាស្រ្តពិភពលោក

Next Post

អាកាសយានដ្ឋានអន្តរជាតិ Hamad របស់ទីក្រុង Doha បានឡើងកាន់តំណែងជាអាកាសយានដ្ឋានល្អបំផុតលើពិភពលោក

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Load More
Next Post
អាកាសយានដ្ឋានអន្តរជាតិ Hamad របស់ទីក្រុង Doha បានឡើងកាន់តំណែងជាអាកាសយានដ្ឋានល្អបំផុតលើពិភពលោក

អាកាសយានដ្ឋានអន្តរជាតិ Hamad របស់ទីក្រុង Doha បានឡើងកាន់តំណែងជាអាកាសយានដ្ឋានល្អបំផុតលើពិភពលោក

ADVERTISEMENT

Recent.

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (356)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (208)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.