• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

រូបចម្លាក់បុរាណខ្មែរដ៏កម្រនិងល្អឯកចំនួន១៤ បានមកដល់កម្ពុជាហើយ

by Ken My
សុក្រ កក្កដា 5th, 2024
in សង្គម
325
SHARES
Share on FacebookShare on Twitter

រូប​ចម្លាក់​ដ៏​កម្រ ​និង​ជាស្នា​ដៃ​ឯក​មួយ​គឺ​បដិមា​ព្រះ​លោកេសូរ ​ឬ លោកកេស្វារៈ​ធ្វើ​ពី​សំលោហៈ ចុង​សតវត្សរ៍​ទី១០ ដើម​១១​នៃ​គ.ស និង​រូបចម្លាក់​​១៣​ផ្សេង​ទៀត​បាន​មក​ដល់​កម្ពុជា​វិញ​ហើយ ដោយនៅរសៀលថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២៤ នាយកដ្ឋានសារមន្ទីរ បានរៀបចំកម្មវិធី ប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន១៤វត្ថុ ដែលជាសមុច្ច័យរបស់សារមន្ទីរ Metropolitan Museum ហៅកាត់ថា MET នៃសាហរដ្ឋអាម៉េរិក បានប្រគល់ត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ក្នុងចំណោមវត្ថុទាំង១៤នោះ មានវត្ថុពិចិត្រមួយចំនួនដែលត្រូវបានយកចេញពីប្រទេសកម្ពុជាទៅដូចជា រូបប្រតិមាព្រះនាងឧមា ធ្វើពីថ្មភក់ ដែលត្រូវបានលួចយកចេញទៅក្នុងឆ្នាំ១៩៩៧, ព្រះសិរលោកេសូរ ធ្វើពីសំរឹទ្ធដែលមានដងខ្លួនរក្សាទុកនៅក្នុងសារមន្ទីរជាតិ និងប្រតិមាព្រះលោកេសូរធ្វើពីសំរិទ្ធដែលសារមន្ទីរ METទិញពីលោក ឌូគ្លាស ឡាដហ្វដ(Douglas Latchford)ក្នុងឆ្នាំ១៩៩២។

វត្ថុ​បុរាណ​ដ៏សំខាន់​មួយ​ទៀត​ដែរ​នោះ គឺ​ព្រះកេស​ព្រះ​លោកេសូរ​ ធ្វើ​ពី​សំរឹទ្ធ​នៅ​សតវត្សរ៍​ទី១០គ.ស. ដែល​កម្ពុជា​តែង​ព្យាយាម​ស្វែង​រក​ជាយូរ​មក​ហើយ​ដើម្បី​យក​មក​ផ្តុំ​ឡើង​វិញ​ជាមួយ​នឹង​ដង​ខ្លួន​ដែល​បច្ចុប្បន្ន​កំពុង​ដាក់​តាំង​នៅ​សារមន្ទីរ​ជាតិ​កម្ពុជា។ ចម្លាក់​ព្រះកេស​នេះ​ប្រហែល​ត្រូវ​បាន​គេលួច​នៅ​ក្នុង​ទសវត្សរ៍​១៩៩០។ ចំណែក​ដងខ្លួន​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ស្ទឹង​មួយ​ក្នុង​ខេត្ត​បាត់ដំបង​តាំង​ពី​យូរ​មក​ហើយ។ ការ​វិល​ត្រឡប់​មក​វិញ​នូវ​ចម្លាក់​ទាំងនេះ​មាន​តម្លៃ​សម្រាប់​មនុស្សជាតិ​ទាំង​មូល។

ការ​បញ្ជូន​ត្រឡប់​មក​វិញ​នៃ​ព្រលឹង​ដូនតា​នេះ​បាន​រួម​ ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ផ្សះ​ផ្សា​និង​ការ​ព្យាបាល​របួស​ផ្លូវ​ចិត្ត​របស់​ប្រជាជន​កម្ពុជា ដែល​បាន​ឆ្លង​កាត់​សង្គ្រាម​ស៊ីវិល ជាច្រើន​ទសវត្សរ៍ ​និង​រង​គ្រោះ​ដ៏​ឈឺ​ចាប់​ពី​សោកនាដកម្ម​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម។ លទ្ធផល​ប្រកប​ដោយ​ផ្លែ​ផ្កា​នេះ ក៏​បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​កាន់​តែ​រឹង​មាំ​ឡើង​ជាមួយ​សហរដ្ឋ​អាមេរិក៕

Tags: រូបចម្លាក់បុរាណ
Previous Post

មុខម្ហូបបន្លែដ៏សម្បូរបែប និងមានឱជារសឈ្ងុយឆ្ងាញ់សម្រាប់អ្នកញ៉ាំ – “អាហារបួស”

Next Post

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងចាប់ផ្តើមហោះហើរសាកល្បងក្នុងខែសីហា ឆ្នាំនេះ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងចាប់ផ្តើមហោះហើរសាកល្បងក្នុងខែសីហា ឆ្នាំនេះ

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង នឹងចាប់ផ្តើមហោះហើរសាកល្បងក្នុងខែសីហា ឆ្នាំនេះ

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.