ប្រសិនបើមាននរណាប្រាប់អ្នកថា ការសម្រកទម្ងន់ជារឿងដែលពិបាក នោះប្រហែលជាគេមិនបានអានអត្ថបទអំពីការណែនាំនេះទេមើលទៅ?
ការសម្រកទម្ងន់ គឺជាប្រធានបទដ៏ក្តៅគគុកមួយចំពោះមនុស្សភាគច្រើន ជាពិសេសមានចំនួនប្រហែលជាពាក់កណ្តាលនៃមនុស្សទាំងអស់គ្នាសុទ្ធតែមានបញ្ហាលើសទម្ងន់ មិនទទួលបានរាងដូចតាមប្រាថ្នារបស់ខ្លួន។ ការធ្វើលំហាត់ប្រាណតែមួយមុខ មិនបានធ្វើឱ្យការសម្រកទម្ងន់ទទួលបានជោគជ័យនោះទេ វាក៏មានការពាក់ព័ន្ធយ៉ាងជិតស្និទ្ធិជាមួយរបបអាហារដែលអ្នកទទួលទានប្រចាំថ្ងៃដូចគ្នា។
1. មធ្យោបាយជួយសម្រកទម្ងន់នាពេលព្រឹកព្រលឹម ពេលអ្នកភ្ញាក់ពីដំណេកពីព្រលឹម… តើអ្វីដែលអ្នកគួរប្រតិបត្តិខ្លះ?
តើអ្នកនៅតែបង្អែបង្អង់ឲ្យភាពខ្ជិលច្រអូសគ្រប់គ្រងការគេងបន្ថែមរបស់អ្នកទៀតមែនទេ? សាកល្បងលំហាត់ប្រាណងាយៗនាពេលព្រឹកដោយប្រើពេល 10នាទី ដើរញាប់ៗនៅជុំវិញលំនៅដ្ឋាន របស់អ្នកមុនពេលងូតទឹកសម្អាតខ្លួនប្រាណ និងស្រស់ស្រូបអាហារពេលព្រឹក។ ការធ្វើបែបនេះប្រៀបបាននឹងធ្វើសកម្មភាពអេរ៉ូប៊ីក (Aerobic) ហើយ ក្រពះដែលទទេនោះធ្វើឲ្យថាមពលបែបនេះត្រូវស្តុកនៅក្នុងខ្លួនរបស់យើង ជាទ្រង់ទ្រាយនៃអាការៈធាត់ស្ថិតនៅគ្រប់កន្លែងទាំងអស់នៃរូបកាយត្រូវ ដុតចោលចេញមកក្រៅ សូមអនុវត្តរាល់ថ្ងៃដើម្បីទទួល បានលទ្ធផលយ៉ាងល្អប្រសើរ។
2. អ្នកត្រូវតែបំភ្លេចចោលនូវទំលាប់បរិភោគអាហារនាពេលកណ្តាលរាត្រី
មនុស្សភាគច្រើនណាស់ដែlមានទំលាប់ចូលចិត្តបរិភោគអាហារនាពេលកណ្តាលរាត្រី ឬនៅពេលយប់ជ្រៅក្រោយពីបរិភោគ អាហារពេលល្ងាចរួចហើយ។ នេះជាហេតុផលមួយដែលអាចនាំឱ្យកើតមានអាការៈធាត់។ សូមបញ្ឈប់ការទទួលទានអាហារក្នុងរយៈពេល 3ម៉ោងមុនចូលគេង ដោយការធ្វើបែបជួយកាត់បន្ថយអាការៈធាត់ និងធ្វើឱ្យអ្នកសម្រកទម្ងន់បានសម្រេច។
3. ត្រូវបញ្ចប់ការពិសារភេសជ្ជៈផ្អែម ឬប្រភេទនំផ្អែម និងសូកូឡាជាដើម
ភេសជ្ជៈដ៏ឆ្ងាញ់ពិសា និងមានរសជាតិផ្អែម ដូចជាប្រភេទការ៉េមលាយជា មួយស៊ីរ៉ូ សូកូឡាជាដើម ថ្វីត្បិតតែពិសាទៅនាំឲ្យជក់មាត់ ហើយពេញ និយមផងនោះ ប៉ុន្តែសូមកុំភ្លេចថាភេសជ្ជៈផ្អែមរបៀបនេះវាបានបន្ថែមនូវ ថាមពលដល់ទៅ៥៣០កាឡូរីឯណោះពេលពិសារជាតិផ្អែម(ស្ករ)ម្តងៗ។ ដូច្នេះការទម្លាប់ពិសាយ៉ាងនេះអ្នកពិតជាធ្វើឲ្យរូបកាយកាន់តែធាត់ទៅពី មួយថ្ងៃទៅមួយថ្ងៃ ដោយមិនបានដឹងដោយផ្ទាល់ពីករណីយ៉ាងដូច្នេះ។
4. ចេះបំពេញថាមពលក្នុងរូបកាយដែលបាត់បង់ទៅ
នៅពេលអ្នកដុតភ្នក់ភ្លើងពេលបោះជម្រើសំរាកនោះ អ្នកប្រាកដជាត្រូវ បន្ថែមមែកឈើស្ងួតងាប់ ឬអុសដើម្បីធ្វើឱ្យភ្នក់ភ្លើងរបស់អ្នកឆេះសន្ធោរ សខ្មៅជានិច្ច។ យ៉ាងណាម៉ិញ រាងកាយរបស់អ្នកក៏យ៉ាងដូច្នេះដែរ ដោយ សារតែរូបកាយត្រូវការចំណីអាហារដើម្បីផ្គត់ផ្គង់បន្ថែមថាមពលទ្រទ្រង់។ ការចេះបែងចែកពេលវេលាបរិភោគអាហារឱ្យនៅជាពេលអាហារតូចៗ បរិភោគសម្រាប់រូបកាយដែលមានថាមពលដ៏រឹងមាំពេញមួយថ្ងៃតែម្តង។
នៅពេលដែលរាងកាយរបស់អ្នកប្រកបទៅដោយថាមពលយ៉ាងដូច្នេះហើយ អ្នកក៏អាចចាប់ផ្តើមដុតបញ្ចេញកាឡូរីនោះចោលវិញជាបណ្តើរៗ ដែលជាវិធីមួយក្នុងការធ្វើឱ្យអាការៈធាត់ត្រូវបានកាត់បន្ថយ ហើយក៏ជា វិធីមួយដ៏ប្រសើរជាងករណីដែលអ្នកបរិភោគអាហារសំរាប់ 3 ពេលធំៗ ប្រចាំថ្ងៃនោះដែរ ព្រោះថាក្រោយពេលទទួលទានអាហារពេលនេះរួចហើយ រាងកាយក៏ចាប់ផ្តើមបញ្ចេញថាមពលចោលវិញ បណ្តាលឱ្យអស់កម្លាំងហេវហត់រង់ចាំបរិភោគអាហារដ៏យូរម៉ោងនាំឱ្យកើតអាការៈឃ្លានខ្លាំង។ អ្នកសាកល្បងបរិភោគតាមពេលអាហារតូចៗប្រចាំថ្ងៃ ជា រៀងរាល់ 3ម៉ោងម្តងៗសាកមើលអ្នកប្រាកដជានឹងទទួលអារម្មណ៍ថារាងកាយរបស់អ្នកនឹងស្រកទម្ងន់គួរឱ្យពេញចិត្ត។
5. អ្នកគួរតែចេះបំបែក ពុះកាត់ចំណែកនៃអាហារ
អ្វីដែលប្រសើរបំផុតនោះអ្នកត្រូវចេះពុះកាត់បំបែកអាហាររបស់អ្នកសម្រាប់បរិភោគ ដែលនេះគឺជាវិធីកាត់បន្ថយការបរិភោគពីច្រើនមកតិចនោះហើយ។ ឧទាហរណ៍៖ ជាធម្មតា អ្នកតែងតែបរិភោគនំសានវិចមួយដុំសំរាប់ពេលថ្ងៃត្រង់។ ឥឡូវនេះអ្នកសាកល្បងដកយកនំប៉័ងមួយបន្ទះចេញពីនំសាន់វិចរបស់អ្នកចេញ។ ឧបមាថាអ្នកនិយមបរិភោគផាសតា(Pasta) សំរាប់អាហារពេលល្ងាចរបស់អ្នក ដូច្នេះអ្នកកាត់រំលែកបា្រស្តារបស់អ្នកមួយផ្នែកចេញទៅដោយជំនួសមកវិញនូវបន្លែ។ ការទំលាប់ផ្លាស់ប្តូរប្រែប្រួលសំរាប់រូបអ្នកឱ្យបានជាប្រចាំថ្ងៃបែបនេះ ប្រាកដណាស់ដែលជួយដល់រូបអ្នកនឹងទទួលបានការសម្រកទម្ងន់ប្រកបដោយប្រសិទ្ធិភាព។