ជីវិតកាន់តែមានភាពងាយស្រួលជាមួយនឹងការរួមបញ្ចូលគ្នាតែមួយនៃការទូទាត់ប្រាក់តាមរយៈទូរសព្ទ និងកម្មវិធីធនាគារ។ បាគង បានកំណត់ឡើងវិញនូវការទូទាត់ប្រាក់តាមរយៈទូរសព្ទ និងសេវាធនាគារ តាមរយៈការរួមបញ្ចូលគ្នានូវ e-wallets, ការទូទាត់ប្រាក់តាមទូរសព្ទ, សេវាធនាគារតាមរយៈអ៊ីនធឺណែត និងកម្មវិធីហិរញ្ញវត្ថុជាច្រើនជាមួយនឹង interface ដែលងាយស្រួលនៅក្នុងការប្រើប្រាស់សម្រាប់គណនីធនាគារណាមួយដែលអ្នកពេញចិត្ត។ សូមបញ្ឈប់នូវការចំណាយពេលវេលាក្នុងការផ្លាស់ប្តូររវាងកម្មវិធីជាច្រើននៅថ្ងៃនេះហើយរីករាយជាមួយនឹងភាពសាមញ្ញ ងាយស្រួល និងសុវត្ថិភាពជាមួយបាគង។
ធនាគារជាតិនៃកម្ពុជា បានដាក់ដំណើរការរួចជាស្រេច ក្នុងការទូទាត់ឆ្លងដែនតាមរយៈ QR Code ជាមួយប្រទេសជិតខាងមានដូចជា ថៃ ឡាវ និង វៀតណាម។ នៅពេលខាងមុខទៀត ធនាគារជាតិនៃកម្ពុជា នឹងបន្តគម្រោងជាមួយប្រទេស ឥណ្ឌា ចិន ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងប្រទេសផ្សេងៗទៀត។ ពិតជាងាយស្រួលក្នុងការចាយវាយដោយគ្រាន់តែស្កេន QR Code រួចជាការស្រេច។ អ្វីដែលពិសេសបន្ថែមទៀតរបស់បាគង គឺមានមុខងារប្តូរប្រាក់ មើលប្រវត្តិនៃការចាក់វ៉ាក់សាំង និងទាញយកប្រវត្តិនៃការចាយវាយបានទៀតផង។
គួរបញ្ជាក់ផងដែរថា ប្រព័ន្ធបាគង ជាសេវាថ្មីមួយដែលអនុញ្ញាតឲ្យយើងធ្វើការទទួល និងផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួនឬលេខទូរសព្ទជាជាងប្រើគណនីធនាគារ។ លោកអ្នកអាចចុះឈ្មោះក្នុងប្រព័ន្ធបាគងបានដោយប្រើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែន ឬលេខទូរសព្ទក្នុងស្រុក។ ប្រព័ន្ធបាគងមានអត្ថប្រយោជន៏៖
- ចំពោះបុគ្គលៈ វាមានភាពងាយស្រួល លឿន និងមានសុវត្ថិភាព។ ប្រព័ន្ធបាគង គឺជាការទូទាត់បែបថ្មីដែលអាចឲ្យអ្នកងាយស្រួលក្នុងការទទួល និងផ្ទេរប្រាក់ទៅមិត្ត ក្រុមគ្រួសារ និងដៃគូអាជីវកម្មរបស់អ្នកគ្រប់ទីកន្លែង និងពេលវេលានៅកម្ពុជា។
- ចំពោះអាជីវកម្មៈ ងាយស្រួលធ្វើការគ្រប់គ្រងការលក់តាមរយៈការទូទាត់បែប អេឡិចត្រូនិច។ ប្រព័ន្ធ បាគង អនុញ្ញាតឲ្យអាជីវកម្មទទួលបាននូវបទពិសោធន៍ថ្មីក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់។ នេះជាវិធីទូទាត់ក្នុងយុគសម័យថ្មី៕