ក្លិប Man Chester United ចាប់តាំងពីលោក Sir Alex Ferguson លាឈប់ពីគ្រូបង្វិកមក បានធ្វើអោយអ្នកគាំទ្រជាច្រើនមានការខកចិត្តយ៉ាងខ្លាំង ព្រោះក្លិបមួយនេះមិនបានឈ្នះពានអី្វអោយធំដំនោះទេ ក្នុងរយៈពេលមួយទសវត្សរ៍មកហើយ។
ចំពោះ Devid Beckham ក៏មានការសោកស្តាយ ចំពោះស្ថានភាពបច្ចុប្បន្ន ព្រោះក្លិបមួយនេះរូបគេធ្លាប់លេងពីមុនមក ហើយលោកមានការសោកស្តាយផងដែរ ដែលក្លិប Man UTD មិនបានជាប់ឈ្មោះក្នុងតារាង លេងពាន UEFA Champion Leaguer រដូវកាលនេះ។

ទោះជាយ៉ាងណាក៍ដោយក៍ David Beckham មានក្តីរំពឹងថាក្លិបបីសាចក្រហម Man Chester United នឹងពង្រឹងសមត្ថភាព លេងអោយខ្លាំងដូចពីមុនឡើងវិញ។
បើយោងតាមសម្តីលោក David Beckham (ដកស្រង់ពីThe Express)ថាវាគួរអោយសោកស្តាយ និងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការមិនបានជាប់ឈ្មោះក្នុងការលេងក្របខណ្ឌពាន់ UCL នៅរដូវកាលនេះ ហើយអ្នកគាំទ្រក៏មិនដឹងថាពួកគេមានការលំបាកអ្វីខ្លះក្នុងការលេងអោយដល់ទីកំពូលវិញនោះទេ។
គួរបញ្ជាក់ផងដែរថាលោក David Beckhem គាត់មានអាយុ៤៩ឆ្នាំ អតីតជាកីឡាកបាល់ទាត់ ជនជាតិអង់គ្លេស ហើយបច្ចុប្បន្ន គាត់ជាប្រធានក្លិប និងជាម្ចាស់ភាគហ៊ុន ក្លិប Inter Miami CF និង ក្លឹប Salford City ផងដែរ៕