ក្នុងដំណាក់កាលទី៣នៃការប្រកួតជម្រុះ World Cup ទ្វីបអាស៊ី ជប៉ុនបង្ហាញទម្រង់លេងបានយ៉ាងល្អ ដោយនៅក្នុងតង់ទី១នាទីទី១៤ មានការតែតបាល់ពីកីឡាករ Hidemasa Morita បញ្ចូនឲ្យកីឡាករ Daichi Kamada ដែលស៊ុតបញ្ចូលទីបានយ៉ាងងាយនឹងជួយអោយក្រុមនាំមុខមុន។ ក៏មានការស៊ុតដ៏ល្អរបស់ Abdulhamid ត្រូវបានសង្គ្រោះយ៉ាងអស្ចារ្យដោយដៃម្ខាងដោយអ្នកចាំទី Ayaka Suzuki ហើយការស៊ុតបាល់ទាល់រ៉ារបស់ Kyosuke Ueda បានយ៉ាងល្អហើយលឿនក៏ត្រូវបានសង្គ្រោះផងដែរ។
នៅក្នុងតង់ទីពីរនាទីទី៨១ ការលើកបាល់ជ្រុងរបស់ Junya Ito បានជួយអោយ Koki Ogawa តែតបាល់បញ្ចូលទីបានសម្រាចនៅគ្រាប់ទី២របស់ជប៉ុន។ បញ្ចប់ការប្រកួត ជប៉ុនបានយកឈ្នះអារ៉ាប៊ីសាអូឌីតក្នុងលទ្ធផល ២-០៕