ថ្មីៗនេះ មានការលើកឡើងជាច្រើន ទាក់ទងទៅនឹងវិបត្តិមិនប្រក្រតីផ្នែកភាសា និងការនិយាយស្តី របស់កុមារ ហើយនៅក្នុងនោះក៏មានមតិ ឬការយល់ឃើញក្រោមមូលហេតុផ្សេងៗពីគ្នា។ មូលហេតុដែលបានលើកឡើងភាគច្រើន… រួមមាន ៖ បញ្ហាទំនាក់ទំនង និងការប្រាស្រ័យទាក់ទងក្នុងរង្វង់ក្រុមគ្រួសារជាមួយកុមារ ម៉្យាងវាក៏អាចបណ្តាលមកពីកត្តាសុខភាពរបស់កុមារផ្ទាល់តែម្ដង។
 ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា នៅជុំវិញសាកលលោក មានក្មេងប្រមាណ 10 – 15% ជួបប្រទះនឹងបញ្ហាវិវត្តលើការនិយាយស្តីយឹតជាងក្មេងធម្មតា … ជារឿយៗ បញ្ហានេះកើតមានលើក្មេងប្រុសច្រើនជាង ក្មេងស្រី។
ការសិក្សាស្រាវជ្រាវបានបង្ហាញឱ្យឃើញថា នៅជុំវិញសាកលលោក មានក្មេងប្រមាណ 10 – 15% ជួបប្រទះនឹងបញ្ហាវិវត្តលើការនិយាយស្តីយឹតជាងក្មេងធម្មតា … ជារឿយៗ បញ្ហានេះកើតមានលើក្មេងប្រុសច្រើនជាង ក្មេងស្រី។
ក្មេងៗតែងមានកាយវិការ និងការឆ្លើយតបត្រឡប់មកយើងវិញ នៅចន្លោះអាយុចាប់ពី 1 ខួបកន្លះឡើង។
ប្រសិនបើប៉ាម៉ាក់សង្កេតឃើញថា កូនៗមិនសូវនិយាយស្តីបានច្រើន ប៉ុន្តែពួកគេបញ្ចេញកាយវិការបញ្ជាក់ថា អូនអាចយល់អំពីអត្ថន័យ និងសំដីរបស់អ្នកដទៃបានធម្មតា ប៉ាម៉ាក់មិនចាំបាច់បារម្ភទេ ផ្ទុយទៅវិញ ប្រសិនបើកូនៗមិនមានប្រតិកម្មឆ្លើយតបនឹងសកម្មភាពជុំវិញខ្លួនវិញ … ប៉ាម៉ាក់គ្រប់រូប គួរឆាប់ស្វែងរកដំណោះស្រាយជួយកូនៗឱ្យឆាប់ទាន់ពេលវេលា ។

 ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ក្នុងការជួយដែលមានការយឺតយ៉ាវក្នុងការនិយាយ ៖
ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ក្នុងការជួយដែលមានការយឺតយ៉ាវក្នុងការនិយាយ ៖
• ប៉ាម៉ាក់ឧស្សាហ៍អានសៀវភៅឱ្យកូនស្ដាប់ និងឧស្សាហ៍នាំឱ្យកូនៗមើលរូបសត្វ ព្យញ្ជនៈ (ក,ខ..) ឬ ស្រៈនិស្ស័យខ្មែរ ហើយបញ្ចេញសំឡេងឮៗ នោះពួកគេនឹងនិយាយតាមជាក់ជាមិនខាន។
• ចៀងលេង និងបញ្ចេញកាយវិការឱ្យបានច្រើន ដើម្បីជាជំនួយផ្នែកផ្លូវអារម្មណ៍ និងស្មារតីរបស់កូនៗ ឱ្យយល់អំពីអត្ថន័យ។
• ឧស្សាហ៍នាំកូនរបស់អ្នកទៅលេងសួនកំសាន្តសាធារណៈ ផ្សារទំនើប ឬទីកន្លែងកំសាន្តរបស់ក្មេង ព្រោះនៅតំបន់ទាំងនេះមានកុមារផ្សេងៗទៀតជាច្រើន ដែលពួកគេអាចនិយាយប្រាស្រ័យទាក់ទងគ្នា ហើយកូនរបស់អ្នកនឹងចាប់ផ្ដើមចង់បញ្ចេញសំឡេងតាមក្មេងទាំងនោះជាផងដែរ។
 • ទិញរបស់លេងដែលមានពណ៌ចម្រុះ ឬក្រដាសផ្គុំរូបភាពផ្សេងៗ។ អ្នកអាចលេងជាមួយបណ្ដើរ ប្រាប់អំពីពីពណ៌ ឬរបៀបលេងបណ្ដើរ ហើយឆ្លៀតសួរអំពីពណ៌ ឬរូបភាពដែលលេងជាមួយគ្នាមុននោះ យូរៗទៅកូនៗនឹងចាប់ផ្ដើមឆ្លើយតបនឹងសំណួររបស់អ្នក។

• ចុះឈ្មោះកូនចូលថ្នាក់សិក្សាមត្តេយ្យវគ្គដំបូង (មិនមែនទារកដ្ឋាន) ដើម្បីឱ្យពួកគេប្តូរបរិយាកាសពីផ្ទះ។ ក្មេងៗតែងតែធ្វើតម្រាប់ និងនិយាយតាមគ្នា ពេលនោះកូនរបស់អ្នកនឹងចាប់ផ្ដើមមានមិត្តភក្តិប្រលែងជាមួយគ្នា ព្រមទាំងមានអ្នកគ្រូចាំនាំនិយាយដូចគ្នា។
 ប៉ាម៉ាក់ និងសមាជិកក្រុមគ្រួសារមានតួនាទីយ៉ាងសំខាន់ ក្នុងការជួយកូនៗ អភិវឌ្ឍផ្នែកភាសា និងការនិយាយស្តីឱ្យបានឆាប់រហ័ស។ សូមចងចាំថា ប៉ាម៉ាក់ និងសមាជិកក្រុមគ្រួសារ ត្រូវអនុវត្តវិធីសាស្រ្ត ខាងលើជាប្រចាំ ហើយបើអ្នកសង្កេតឃើញថា កូនរបស់អ្នកនៅតែមិនមានការវិវត្តនោះទេ ឡេឌីស៍ សូមណែនាំទៅជួបពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិត អ្នកចិត្តសាស្រ្តគ្លីនិក ឬអ្នកព្យាបាលការនិយាយស្តីរបស់កុមារ ដើម្បីរកដំណោះស្រាយជាក់លាក់ណាមួយ ចៀសវាងស្ថានភាពរបស់កូនៗ កាន់តែមានសភាពដុនដាប។

			 ខ្មែរ
 ខ្មែរ English
 English 