លឹបបាល់ទាត់ Nam Dinh របស់វៀតណាមធ្វើការប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធប្រេស៊ីល Rafaelson បានទទួលសញ្ជាតិវៀតណាមដោយជោគជ័យ ហើយប្តូរឈ្មោះទៅជា Nguyễn Xuan Sơn។
• សេចក្តីប្រកាសរបស់ក្លឹប Nam Dinh ៖
នៅថ្ងៃទី 20 ខែកញ្ញា ឆ្នាំ 2024 លោក Rafaelson ត្រូវបានទទួលស្គាល់ជាផ្លូវការថាជាពលរដ្ឋវៀតណាម។ គាត់បានផ្លាស់ប្តូរដាក់ឈ្មោះថ្មី ថា “Nguyễn Xuân Sơn” ហើយគាត់នឹងលេងឱ្យក្លឹបបាល់ទាត់ Nam Dinh ក្នុងនាមជាកីឡាករវៀតណាម។
កីឡាកររូបនេះ កើតក្នុងប្រទេសប្រេស៊ីលក្នុងឆ្នាំ 1997, Nguyễn Xuân Sơn បានមកប្រទេសវៀតណាមនៅដើមឆ្នាំ 2020 ដើម្បីលេងឲ្យក្លឹប Nam Dinh ។ ក្រោយមកគាត់បានផ្លាស់ទៅទីក្រុង Da Nang និង Binh Dinh មុនពេលត្រលប់ទៅ Nam Dinh ក្នុងឆ្នាំ 2023 វិញ។ ក្នុងរដូវកាល 2023/2024 Nguyễn Xuân Sơn មានទម្រង់លេងដ៏ល្អអស្ចារ្យ ដោយស៊ុតបញ្ចូលទីបាន 31 គ្រាប់ ដែលវាគឺជាចំនួនគ្រាប់បាល់ច្រើនបំផុតក្នុងរដូវកាលតែនៃប្រវត្តិសាស្ត្រលីគវៀតណាម។ គាត់បានជួយ Nam Dinh ឈ្នះជើងឯក League ទទួលបានពានរង្វាន់ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេ និងត្រូវបានជាប់ឈ្មោះក្នុងក្រុមល្អប្រចាំរដូវកាលផងដែរ។
Nguyễn Xuân Sơn បាននិយាយថា “ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់។ នៅទីបំផុត ក្តីសុបិនដែលប៉ងចង់ក្លាយជាពលរដ្ឋវៀតណាមបានក្លាយជាការពិតហើយ ខ្ញុំស្រឡាញ់ប្រទេសនេះណាស់ ហើយខ្ញុំនឹងខិតខំប្រឹងប្រែងលេងឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំនៅលើទីលាន”។
ប្រភព ៖ NOWGOAL