• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

វ៉ែនតា មិនត្រឹមជួយការពារភ្នែកប៉ុណ្ណោះទេ ប៉ុន្តែជាគ្រឿងលម្អជួយលើកសម្រស់ឱ្យកាន់តែក្មេងជាងវ័យ!

by Sothearith
សុក្រ ឧសភា 24th, 2024
in គ្រឿងលម្អ
325
SHARES
Share on FacebookShare on Twitter

វ៉ែនតា មិនត្រឹមតែជាឧបករណ៍ជំនួយសម្រាប់អ្នកមានបញ្ហាភ្នែកប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាគ្រឿងតែងលម្អកាយ ដែលជួយលើកសម្រស់របស់អ្នកថែមទៀតផង។ ការជ្រើសរើសប្រភេទវ៉ែនតា ឱ្យសមជាមួយនឹងទម្រង់មុខរបស់យើង នឹងជួយឱ្យយើងជាមនុស្សម្នាក់ដែលមានរសនិយមបែបហ្វេហ្សិន និង ជួយលើកសម្រស់ឱ្យមើលមកកាន់តែក្មេងជាងវ័យ។

១. Oversized square frames

វ៉ែនតាប្រភេទនេះ ជាជម្រើសមួយដ៏ល្អសម្រាប់នារីសម័យថ្មី។ ដងរបស់វ៉ែនតា អាចទ្រាំទ្រនឹងប្រភេទកញ្ចក់ក្រាស់ៗបានយ៉ាងមានប្រសិទ្ធភាព។ ក្រៅពីការជួយការពារភ្នែករបស់យើង វាក៏បានជួយមួយផ្នែកធំ ក្នុងការលើកសម្រស់របស់យើងផងដែរ។

២. Round glasses

វ៉ែនតាប្រភេទនេះ កំពុងស្ថិតនៅក្នុងតារាង Trending ដោយសារតែមានតារា k-pop និង k-drama ល្បីៗជាច្រើនរូបបានពាក់វា។ អ្នកដែលមានទម្រង់មុខ​វែង និងចង្ការស្រួច វ៉ែនតានេះជាជម្រើសល្អឥតខ្ចោះ ក្នុងការជួយលើកសម្រស់របស់អ្នកឱ្យមើលទៅកាន់តែក្មេងជាងវ័យ និងមានមន្តស្នេហ៍​។

៣. Cat eye glasses

នេះជាប្រភេទវ៉ែនតា​ដែលកំពុងស្ថិតនៅក្នុងរ៉ាដា របស់អ្នករចនាម៉ូត និង អ្នកនិយមហ្វេហ្សិន។ ខុសប្លែកពីវ៉ែនតាផ្សេងទៀត Cat eye glasses មិនរើសប្រភេទទម្រង់មុខនោះទេ ដោយអ្នកមានទម្រង់មុខបែបណា ក៏អាចពាក់វ៉ែនតានេះ មើលទៅស្អាត និង ជួយលើកសម្រស់ឡើងថែមមួយកម្រិត។

៤. Geometric wire frame glasses

នេះជាប្រភេទវ៉ែនតា បែប classic ដែលមិនរើសទម្រង់មុខនោះទេ។​ នារីគ្រប់រូបអាចពាក់វាបាន​ ដោយភាពជឿជាក់។ ទម្ងន់របស់វា ស្រួល ងាយស្រួលពាក់ និង ជួយការពារពីពន្លឺជះចូលភ្នែកបានមួយកម្រិត។ ដោយសារតែវា ជាប្រភេទវ៉ែនតា classic យើងមិនអាចរំពឹងខ្ពស់ថាវា នឹងផ្តល់ភាពហ្វេហ្សិន ដល់យើងច្រើននោះទេ។

៥. Transparent acetate glasses

ប្រសិនបើអ្នកជាអ្នកនិយមម៉ូតបែបសុភាពៗ នេះជាប្រភេទវ៉ែនតាដែលត្រូវគ្នាជាមួយអ្នក។ វាមិនរើសទម្រង់មុខ ហើយក៏មិនខោអាវដែរ។ អ្នកចង់ស្លៀកសម្លៀកបំពាក់បែបណា ក៏វ៉ែនតានេះ នឹងមិនធ្វើឱ្យអ្នកមើលមកចាស់ជាងមុន។ ដងវ៉ែនតានេះជាប្រភេទ គ្រីស្តាល់​។

៦. Flat-top aviators

វ៉ែនតាប្រភេទនេះ កំពុងពេញនិយមនៅក្នុងស្រទាប់តារាល្បីៗ និង អ្នកច្នៃម៉ូត។ វាមិនរើសទម្រង់មុខនោះទេ ហើយបើទោះបីជាយើងពាក់វាជារៀងរាល់ថ្ងៃ ក៏នៅតែមើលមកស្រស់ស្អាត និង មិនសាំភ្នែកឡើយ៕

Tags: ហ្វេស្សិន
Previous Post

តារាម៉ូដែល គឹមចេង ទទួលការចាប់អារម្មណ៍ខ្លាំងក្រោយគ្រងឈុត “អប្សរាមេ”

Next Post

5 កន្លែងទេសចរណ៍នៃទីក្រុងម៉ាកាវ ប្រៀបដូចជាស្ថានសួគ៌នៅលើដី!

Sothearith

Sothearith

Related Posts

(English) Bvlgari’s Aeterna is here in Siem Reap, Cambodia!
គ្រឿងលម្អ

កម្មវីធី​ Aeterna របស់ Bvlgari បានមកដល់ទឹកដីអង្គរនៃប្រទេសកម្ពុជា

by ChiChi
ពុធ កុម្ភៈ 26th, 2025
Pia Wurtzbach បង្ហាញអំពីចំណាប់អារម្មណ៍ ចំពោះបទពិសោធន៍នៅខេត្តសៀមរាប ក្នុងកម្មវិធី BVLGARI
កម្សាន្ត

Pia Wurtzbach បង្ហាញអំពីចំណាប់អារម្មណ៍ ចំពោះបទពិសោធន៍នៅខេត្តសៀមរាប ក្នុងកម្មវិធី BVLGARI

by Pisey Dim
ច័ន្ទ កុម្ភៈ 24th, 2025
BVLGARI AETERNA EVENT ប្រារព្ធឡើងនៅប្រាសាទបាយ័ន ទឹកដីខេត្តសៀមរាប
កម្សាន្ត

BVLGARI AETERNA EVENT ប្រារព្ធឡើងនៅប្រាសាទបាយ័ន ទឹកដីខេត្តសៀមរាប

by Pisey Dim
សៅរ៍ កុម្ភៈ 22nd, 2025
(English) Bvlgari’s Aeterna event in Cambodia?
គ្រឿងលម្អ

កម្មវីធី​​​ Aeterna របស់ ​Bvlgari នឹងបង្ហាញខ្លួនក្នុងប្រទេសកម្ពុជា

by ChiChi
សៅរ៍ កុម្ភៈ 22nd, 2025
Load More
Next Post
5 កន្លែងទេសចរណ៍នៃទីក្រុងម៉ាកាវ ប្រៀបដូចជាស្ថានសួគ៌នៅលើដី!

5 កន្លែងទេសចរណ៍នៃទីក្រុងម៉ាកាវ ប្រៀបដូចជាស្ថានសួគ៌នៅលើដី!

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.