• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សហគ្រិនស្រ្តីរូបនេះ ដឹកនាំអាជីវកម្មកាត់ដេរតូចមួយ ប្រែក្លាយទៅជាក្រុមហ៊ុនធំ លំដាប់ប្រណិត ឈានមុខគេប្រចាំប្រទេស

by Sothearith
សុក្រ ឧសភា 10th, 2024
in សហគ្រិនភាព
325
SHARES
Share on FacebookShare on Twitter

ថៃ ជាប់ជាប្រទេសកំពូលមួយនៅលើពិភពលោក ដែលលើកកម្ពស់​ និង ផ្តល់តម្លៃដល់ សហគ្រិនស្រ្តី។ នៅក្នុងឆ្នាំ ២០១៨ ប្រទេសអាស៊ានមួយនេះ ជាប់ចំណាត់ថ្នាក់ទី ១៥ ក្នុងចំណោម ៥៧ ប្រទេស សម្រាប់ Mastercard Index of Women Entrepreneurs។ ចំណាត់ថ្នាត់នេះ គេចាត់ថ្នាក់តាមរយៈ ការរីកចម្រើននិងភាពជោគជ័យរបស់សហគ្រិនស្រ្តី នៅក្នុងប្រទេសនីមួយៗ។ ទន្ទឹមនឹងនេះ សង្គមថៃ ក៏បានជួយជម្រុញ លើកទឹកចិត្ត ដល់សហគ្រិន ហើយបានចាត់ទុកវិស័យនេះជាអទិភាពកំពូលមួយសម្រាប់ប្រទេស។

ជាការពិត វិស័យសហគ្រិនភាព បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រទេសថៃ ដោយមានការចូលរួមជម្រុញនិងជួយគាំទ្រពីថ្នាក់ដឹកនាំផងនោះ ទើបធ្វើឱ្យយុវវ័យមួយភាគធំ ចង់ចាប់ផ្តើមអាជីវកម្ម បែប start-up។ ថ្ងៃនេះ Ladies Magazine សូមលើកសហគ្រិនស្រ្តីថៃ ជោគជ័យម្នាក់ ដើម្បីចែកជូនប្រិយមិត្ត ជ្រាបជាចំណេះដឹង ពីគន្លឺះមួយចំនួន ដើម្បីធ្វើឱ្យអាជីវកម្មមួយ អាចដំណើរការទៅបានដោយជោគជ័យ។

Julalak Ponpipom

លោកស្រី Julalak Ponpipom បានឈានជើងចូលប្រឡូក ក្នុងវិស័យសហគ្រិនភាព ដំបូងផ្តើមចេញពីការមើលឃើញឱកាសនៅក្នុងទីផ្សារប្រទេសថៃ។ ដោយសង្កេតឃើញថា នៅក្នុងប្រទេសថៃ មិនទាន់មានអាជីវកម្ម កាត់ដេរសម្លៀកបំពាក់ដែលមានគុណភាព សម្រាប់បុរស នៅឡើយ ទើបធ្វើឱ្យលោកស្រី​ គិតឃើញថានេះជាពេលវេលាល្អ និង សមស្រប សម្រាប់ប្រែក្លាយខ្លួនទៅជាសហគ្រិន ម្នាក់។ Julalak Ponpipom បានបើកក្រុមហ៊ុនមួយឈ្មោះ Button Up ដែលជាសហគ្រាសកាត់ដេរ និង រចនាម៉ូតសម្លៀកបំពាក់ ប្រកបដោយគុណភាព សម្រាប់បុរស។

Button Up ត្រូវបានលោកស្រី Julalak Ponpipom ដឹកនាំទទួលបានជោគជ័យ ដោយក្នុងសព្វថ្ងៃ សហគ្រាសមួយនេះ បង្កើតបានសាខាផ្សេងៗ នៅក្នុងប្រទេសថៃ។ លើសពីនេះ បានប្រែក្លាយពីក្រុមហ៊ុនកាត់ដេរ ដែលមិនសូវមានអ្នកស្គាល់ រហូតក្លាយជាក្រុមហ៊ុនកាត់ដេរ ដែលល្បីឈ្មោះ និង ស្ថិតក្នុងបញ្ជីលំដាប់សម្រាប់ការ រចនាម៉ូតសម្លៀកបំពាក់ សម្រាប់បុរស។ ភាពជោគជ័យក្នុងអាជីវកម្ម របស់ Button Up ស្តែងឱ្យឃើញពីការចេះចាប់ឱកាស និង មើលឃើញចំណុចខ្វះខាតនៅក្នុងទីផ្សារ ដែលមិនទាន់មានអ្នកណាធ្វើ។ មួយវិញទៀត ការផ្តល់ផលិតផល គុណភាពទៅដល់អតិថិជន ក៏ជាកត្តារួមផ្សំ ដែលទាក់ទាញភ្ញៀវកាន់តែច្រើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ និយាយជារួម គុណភាព និង ទំនុកចិត្ត ជាចំណុចចំបង សំខាន់ សម្រាប់អាជីវកម្ម start-up។

គួរ​បញ្ជាក់ថា លោកស្រី Julalak Ponpipom បានបញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក។ លោកស្រី ទទួលបានសញ្ញាប័ត្រថ្នាក់ឧត្តមសិក្សា ជំនាញ Business Marketing ពីសកលវិទ្យាល័យ Carnegie Mellon University និង សញ្ញាប័ត្រថ្នាក់បណ្ឌិត ​ជំនាញ​ Advertising ពីសកលវិទ្យាល័យ Boston University៕

Tags: សហគ្រិនស្ត្រី
Previous Post

ម៉ូត Streetwear កំពុងឆក់យកបេះដូងយុវវ័យនៅថៃ ជាការវិវឌ្ឍន៍នៃការលេងស្តាយខ្លួនបែបជំនាន់ថ្មី

Next Post

បង្កើនសមត្ថភាពខួរក្បាល… និងការចងចាំល្អ ដោយទម្លាប់ប្រចាំថ្ងៃទាំងនេះ!

Sothearith

Sothearith

Related Posts

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”
សង្គម

សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា
សង្គម

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

by Pisey Dim
សុក្រ កញ្ញា 12th, 2025
ទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A-ជូនចំពោះលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា
កម្សាន្ត

ទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A-ជូនចំពោះលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 4th, 2025
Load More
Next Post
បង្កើនសមត្ថភាពខួរក្បាល… និងការចងចាំល្អ ដោយទម្លាប់ប្រចាំថ្ងៃទាំងនេះ!

បង្កើនសមត្ថភាពខួរក្បាល… និងការចងចាំល្អ ដោយទម្លាប់ប្រចាំថ្ងៃទាំងនេះ!

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.