ផលិតផលសាប៊ូលាងសម្អាត KLEN បានចូលរួមចំណែកក្នុងការបំពេញតម្រូវការនៅលើទីផ្សារ និងទទួលបានសុខភាពល្អ ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ក៏ដូចជាសុខភាពគ្រួសារនៅក្នុងប្រទេសកម្ពុជា។
យោងតាមការបញ្ជាក់របស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ បានកោតសរសើរក្រុមហ៊ុនសាប៊ូ KLEN ដែលបានរួមចំណែកអភិវឌ្ឍឧស្សាហកម្ម និងបំពេញតម្រូវការទីផ្សារ។ ការកោត សរសើរនេះខណៈឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ដែលផលិតដោយក្រុមហ៊ុន Khmer Household & Healthcare ដោយសហការជាមួយក្រុមហ៊ុន IG Trading Group និងបានកោតសរសើរក្រុមហ៊ុនដែលបានរួមចំណែកអភិវឌ្ឍឧស្សាហកម្ម និងបំពេញតម្រូវការទីផ្សារកម្ពុជាកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២៤។
Khmer Household & Healthcare មានផលិតផលជាង៧៥មុខ រួមទាំងផលិតផលលាងសម្អាត ថែទាំផ្ទាល់ខ្លួន និងអាហារបំប៉ន។ ទន្ទឹមនឹងការប្តេជ្ញាចិត្តក្នុងការផលិតផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃសមរម្យ ក្នុងឆ្នាំ២០២៣ ក្រុមហ៊ុនបានពង្រីកមុខផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ចំនួនបីមុខបន្ថែមទៀតគឺ សាប៊ូលាងសម្អាតដបទឹកដោះគោកូនក្មេង សាប៊ូដុសខ្លួន និងសាប៊ូកក់សក់។
វត្តមានរបស់ក្រុមហ៊ុន Khmer Household & Healthcare និង IG Trading Group គឺជាការឆ្លើយតបទាន់ពេលវេលា និងសមស្របទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងកើនឡើង”។ ក្នុងនោះ រាជរដ្ឋាភិបាលកំពុងខិតខំលើកកម្ពស់ការផលិតក្នុងស្រុក និងផលិតភាព ជាពិសេសតាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល, បង្កើតតម្លៃបន្ថែម, និងបង្កើតការងារ”។
សារៈសំខាន់នៃនវានុវត្តន៍ក្នុងការអភិវឌ្ឍផលិតផល និរន្តរភាពបរិស្ថាន និងការរក្សាបាននូវស្តង់ដារគុណភាពខ្ពស់ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងឧត្តមភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងពិភពលោក។ ដោយនៅក្នុង ពិធីអបអរសាទរខួប១ឆ្នាំនៃផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN គឺជាមោទនភាពមួយ ដែលបង្ហាញពីការរួមចំណែករបស់ក្រុមហ៊ុនចំពោះវិស័យឧស្សាហកម្មកម្ពុជា និងការប្តេជ្ញាចិត្តចំពោះគុណភាព និងនវានុវត្តន៍ ផងដែរ៕