ការឆ្លុះបញ្ចាំងអំពីភាពស៊ីសង្វាក់គ្នាដ៏ស៊ីជម្រៅរវាងវិស័យម៉ូដ និងស្ថាបត្យកម្ម រួមទាំងទៅកន្លែងប្រៀបដូចវិមានក្នុងរឿងព្រេងនិទាន ពិតជាបានចូលរួមលើកកម្ពស់ដល់ការបង្ហាញម៉ូដសម្លៀកបំពាក់បែប Haute Couture។
រយៈពេលប៉ុន្មានឆ្នាំមកនេះ អាគារស្ថាបត្យកម្មដ៏ល្បីៗជាច្រើន បានបម្រើការជាផ្ទៃផ្នែកខាងក្រោយ (Background) សម្រាប់កម្មវិធីបង្ហាញម៉ូដលំដាប់អន្តរជាតិ ។ ទីកន្លែងទាំងនោះបានបង្ហាញអំពីរចនាប័ទ្មសំណង់ និងសោភ័ណភាពនាំអាគារទាំងមូលដែលមានលក្ខណៈល្អិតល្អន់ រួមទាំងម៉ូដសម្លៀកបំពាក់ជាច្រើន ហាក់ច្របាច់បញ្ចូលគ្នាយ៉ាងសាកសមឥតខ្ចោះ។
- Niterói Contemporary Art Museum, Rio de Janeiro
ផ្ទះម៉ូតប្រណីត Louis Vuitton បានប្រើប្រាស់ទីកន្លែងដ៏អស្ចារ្យមួយនេះសម្រាប់ការបង្ហាញម៉ូដ Collection Grand Prix -inspired Cruise 2017 របស់ខ្លួន។ នៅពេលដែលតារាម៉ូដែលដើរចុះពីលើកម្រាលព្រំក្រហមកោងតាមជណ្តើរ បង្កើតជាក្បួនដង្ហែរបន្លឺនូវ ខ្សែទឹក នៃអគារ ដែលនាំមកនូវចក្ខុវិស័យទំនើបរបស់ Niemeyer ឱ្យរស់រានមានជីវិត។
សូមបញ្ជាក់ថា អាគារនេះមានកម្ពស់ 16 ម៉ែត្រពីច្រាំងថ្មចោទនៃឈូងសមុទ្រ Guanabara នៅក្នុងទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល… សំណង់ស្ថាបត្យកម្មសាងសងឡើងប្រកបដោយចក្ខុវិស័យរបស់ Oscar Niemeyer ក្នុងទម្រង់ជាចានបាយនៃសារមន្ទីរសិល្បៈសហសម័យ Niterói (MAC) ដែលហាក់បីដូចជាហើបហោះពីលើដី។
- Palais Bulles, Théoule-sur-Mer
មានទីតាំងស្ថិតនៅលើច្រាំងថ្មចោទនៃ Théoule-sur-Mer ប្រទេសបារាំង ដែលអាចមើលពីលើសមុទ្រ មេឌីទែរ៉ាណេ, Palais Bulles មានរចនាប័ទ្មបែបសាមញ្ញជាមួយនឹង ម៉ូឌុលស្វ៊ែរ ឬគេអាចហៅវាបានថា “វិមានពពុះ” ។
អាគារនេះត្រូវបានរចនាឡើងដោយស្ថាបត្យករជនជាតិហុងគ្រី លោក “Antti Lovag” នៅក្នុងទសវត្សរ៍ឆ្នាំ 1970 ហើយក្រោយមកក៏ត្រូវបានទិញដោយ លោក Pierre Cardin ដែលជាជាងកាត់ដេរចម្បងសម្រាប់ Maison Christian Dior ដោយលោកបានចាប់អារម្មណ៍លើរចនាប័ទ្មទម្រង់ពពុះហាក់ហាក់បញ្ចេញរូបរាងធម្មជាតិពីទេសភាពបែបប្រពៃណី ពោរពេញដោយពន្លឺធម្មជាតិ និងទិដ្ឋភាពសមុទ្រដ៏អស្ចារ្យ។
ក្នុងឆ្នាំ 2016 នៅ Pallais Bulles បានរៀបចំកម្មវិធី Dior Cruise ដែលរៀបចំដោយ Raf Simons ។ Collection នេះត្រូវបានបំផុសគំនិតដោយពណ៌ និងភាពទាក់ទាញនៃ French Riviera បានរកឃើញការបំពេញបន្ថែមដ៏ល្អឥតខ្ចោះនៅក្នុងភាពក្លាហាននៃស្ថាបត្យកម្មរបស់វិមាន។
- TWA Flight Center, New York
ជាមួយនឹងរូបភាពដ៏គួរឱ្យចាប់អារម្មណ៍នៃអាគារ ដែលរំឮកដល់សត្វស្លាបមួយក្បាលកំពុងហោះហើរ ព្រមទាំងបង្កប់នូវស្មារតីនៃយុគសម័យ Jet Age… រចនាសម្ព័ន្ធណៃអាគារសាងសង់ឡើងកម្ពស់ 75 ហ្វីត មានដំបូលសំបកស្តើង ផ្សំឡើងពី សំបកបេតុង ចំនួន 4 ដែលមានកម្រាស់ខុសៗគ្នា និងអមដោយបង្គោលរាងអក្សរ Y ចំនួន 4 ។
ជញ្ជាំងកញ្ចក់ ពណ៌បៃតងដ៏ធំ រុំព័ទ្ធជុំវិញអគារ ធ្វើឱ្យមានទំនាក់ទំនងដែលមើលឃើញរវាងផ្នែកខាងក្នុង និងទេសភាពផ្នែកខាងក្រៅ។
នៅឆ្នាំ 2019 អ្នកស្នេហាវិស័យម៉ូដបានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលហោះហើរដើម្បីចូលរួមទស្សនាការដើរម៉ូដ Collection នាវិក Louis Vuitton’s Cruise 2020 ។
- Dongdaemun Design Plaza, Seoul
អាគារនេះបានសាងសង់បញ្ចប់នៅក្នុងឆ្នាំ 2014 ស្ថិតនៅ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង វាគឺជាកន្លែងសម្រាប់សម្គាល់បែប Neofuturistic ដែលបង្ហាញអំពីគោលការណ៍រចនាបែបប្រពៃណី រីឯទម្រង់សរីរាង្គ ហាក់ដូចជាប្រឆាំងនឹងទំនាញផែនដី។
វាត្រូវបានបានបំផុសគំនិតដោយម្ចាស់ពានរង្វាន់ Pritzker ឆ្នាំ 2004 នៃ “ទេសភាពបែបមេត្រីភាព” ដែលជាការរួមបញ្ចូលនៃទិដ្ឋភាពវប្បធម៌ផ្សេងៗរបស់ទីក្រុងសេអ៊ូលទៅជារចនាសម្ព័ន្ធតែមួយ។
View this post on Instagram