• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សំណេរអង្គរលើកទី២ ជាព្រឹត្តការណ៍មួយក្នុងការអភិរក្ស និងលើកតម្លៃអក្សរសាស្ត្រខ្មែរ

by Ken My
ច័ន្ទ មករា 6th, 2025
in សង្គម
325
SHARES
Share on FacebookShare on Twitter

សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងដោយការសរសេរតាមអាន ក្នុងបំណងស្វែងរកអ្នកសរសេរបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធនៃអក្សរសាស្ត្រខ្មែរព្រមទាំងអ្នកមានស្នាដៃសរសេរអក្សរបានស្អាតបំផុត នឹងប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ ខាងមុខ។

លោក លីម ប៊ុនហុក អ្នករៀបចំកម្មវិធីសំណេរអង្គរ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៥ ថា ការអភិរក្ស និងលើកតម្លៃអក្សរសាស្រ្តខ្មែរពិតជាមានសារសំខាន់ ព្រោះខ្មែរមានភាសា និងអក្សរសាស្ត្រយូរលង់ណាស់មកហើយ។ ដោយសារតែខ្មែរមានអក្សរបានចារិកទុកនៅតាមប្រាសាទនានាផង។

សំណេរអង្គរ ជាព្រឹត្តិការណ៍ដ៏សំខាន់ ក្នុងការជួយលើកកម្ពស់អក្សរសាស្ត្រខ្មែរ ពិសេសគឺជួយឱ្យប្រជាពលរដ្ឋ និងមហាជនទូទៅសរសេរភាសាខ្មែរឱ្យបានត្រឹមត្រូវតាមក្បួនអក្ខរាវិរុទ្ធ ការអានពាក្យខ្មែរឱ្យត្រឹមត្រូវ ព្រមទាំងស្វែងរកអ្នកដែលមានស្នាដៃសរសេរអក្សរខ្មែរបានស្អាតបំផុត។ សំណេរអង្គរក៏មានគោលបំណងផ្សារភ្ជាប់ទៅនឹងរមណីយដ្ឋានអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាមួយប្រវត្តិសាស្ត្រដ៏យូរលង់របស់ខ្មែរផងដែរ។

ចំពោះព្រឹត្តិការណ៍សំណេរអង្គរលើកទី២ ដែលនឹងធ្វើឡើងនៅលើស្ពានហាលផ្នែកខាងលិច របស់ប្រាសា ទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំ និងមនុស្សចាស់ ដែលមានអាយុរហូតដល់៨០ឆ្នាំ។

ចំណែក លោក ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរាបានចាត់ទុកថាកម្មវិធីសំណេរអង្គរលើកទី២ក្នុងឆ្នាំ២០២៥នេះ ក៏មានសារៈសំខាន់ខ្លាំងដែលស្ដែងចេញនូវអារ្យធម៌និងទំនៀមទម្លាប់មួយនៃការសរសេរដោយផ្សាភ្ជាប់ទៅនិងសេចក្តីចងចាំជាច្រើនឡើងវិញ។ លោកបញ្ជាក់ទៀតថា សំណេរអង្គរក៏មានសារសំខាន់ណាស់ដែរ ក្នុងការជួយបង្កើតចលករផ្សេងៗ លើផ្នែកវិស័យទេសចរណ៍នៅតំបន់អង្គរ។

Previous Post

Agoda ចាត់ចំណាត់ថ្នាក់រាជធានីភ្នំពេញនៃប្រទេសកម្ពុជា ជាទីក្រុងដែលអ្នកទេសចរអាចចំណាយថវិកាសមរម្យបំផុតក្នុងតំបន់អាស៊ី!

Next Post

Manchester United ធ្វើបានល្អនៅក្រៅដី ដោយធ្វើបានស្មើជាមួយ Liverpool ដែលជាក្រុមកំពុងខ្លាំង

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
Manchester United ធ្វើបានល្អនៅក្រៅដី ដោយធ្វើបានស្មើជាមួយ Liverpool ដែលជាក្រុមកំពុងខ្លាំង

Manchester United ធ្វើបានល្អនៅក្រៅដី ដោយធ្វើបានស្មើជាមួយ Liverpool ដែលជាក្រុមកំពុងខ្លាំង

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.