Denim Maxi បានត្រលប់មកវិញហើយ ជាមួយការគាស់កកាយនូវស្ទីល Y2K ទសវត្សរ៍ទី 90 ដែលមានរចនាប័ទ្មស៊ីវីល័យ… និងមិនត្រូវបានគេបំភ្លេចចោលឡើយ បើទោះបីសម័កាលកន្លងហួសយូរទៅហើយ។
និន្នាការស្ទីលសំពត់ខូវប៊យនេះត្រូវប្រើបានគេចាត់ទុកជាហ្វេសិនម៉ូតសម្លៀកបំពាក់នាទសវត្សរ៍ទី 90 និង Y2K ដោយមានរូបរាងតំណាងពីតារាល្បីៗដូចជា Britney Spears និង Jennifer Aniston ជាដើម ប៉ុន្តែបច្ចុប្បន្ននេះក៏មានតារាមួយចំនួននៅតែមានចំណូលចិត្តនឹងស្ទីលនេះផងដែរ រួមមាន Gigi Hadid, Bella Hadid, Emily Ratajkowski និង Jennifer Lopez។
ការរស់ឡើងវិញនៃ Denim Maxi បានបំផុសគំនិតពីអតីតកាលឱ្យរស់ឡើងវិញនូវប្រភេទសាច់ក្រណាត់ខូវប៊យ ព្រោះខូវប៊យគឺជាសាច់ក្រណាត់កប្បាសធន់ខ្លាំង និងមានថ្នេរអំបោះប្រទាក់ក្រឡាគ្នាច្រើន បង្កើតឱ្យមានសភាពក្រាស់ មានពណ៌ Indigo ដែលនាំមកនូវភាពឆើតឆាយនៃសម្លៀកបំពាក់។
ខោខូវប៊យ មើលទៅរៀងសាមញ្ញបន្តិច ប្រសិនបើអ្នកមិនសូវចេះបង្កើតស្ទីលក្នុងការស្លៀកពាក់ផ្ទាល់ខ្លួន ប៉ុន្តែជាមួយសំពត់ខូវប៊យ អ្នកអាចបង្កប់ស្ទីលប្លែកៗជាច្រើន… ស្លៀកវាជាមួយនឹងអាវស្បែក ឬអាវធំ ស្បែកជើងប៉ាតា ឬស្បែកជើង Boots ព្រមទាំងភ្ជាប់គ្រឿងលម្អប្រាណបន្ថែម (កាបូប មួក វែនតាខ្មៅ គ្រឿងអលង្ការ ខ្សែក្រវ៉ាត់ កន្សែងបង់ក…) ។
ក្រឡេកមើល ហ្វេសិន Y2K ដោយយកសំពត់ខូវប៊យជាតួអង្គចម្បងក្នុងការលេងស្ទីល ក្នុងគោលបំណងបណ្តុះហ្វេសិននាពេលអតីតកាល ឱ្យត្រឡប់មកវិញជាមួយជាមួយភាពទាន់សម័យ និងស៊ីវីល័យបំផុត ៖