Balloon Skirt ដែលត្រូវបានគេស្គាល់ថាជា សំពត់មានរាងដូចទៅនឹងប៉េងប៉ោង មិនថាសម្រុងវែង ឬខ្លី តែងតែមានការពេញនិយមសម្រាប់ស្រ្តីនៅគ្រប់រដូវនៃវិស័យហ្វេសិន។
ឈ្មោះនេះត្រូវបានគេដាក់ទៅតាមទម្រង់សំពត់ ដោយសំពត់នេះមានការរចនាដោយថ្នេរដេរសម្រុងជើងសំពត់ខាងក្រោមមិនត្រូវបានដេរលាតចេញទៅខាងក្រៅទេ ប៉ុន្តែវាត្រូវបានដេររុំភ្ជាប់ទៅកាន់ផ្នែកខាងក្នុងរបស់សាច់ក្រណាត់សំពត់ និងបង្កើតរូបរាងប៉ោងដោយការចាក់ខ្យល់ទៅខាងក្នុងនោះ មើលទៅពិតជាស្រស់ស្អាតដូចស្លាបរបស់សត្វមេអំបៅ ឬប៉េងប៉ោងដែលមមានគ្រប់ពណ៌។
មូលហេតុដែលសំពត់ប៉េងប៉ោង – Balloon Skirt ជាប់ឈ្មោះជាសម្លៀកបំពាក់ពេញនិយមមួយចំពោះមិត្តនារីនៅក្នុងនិទាឃរដូវ និងរដូវក្តៅព្រោះ រចនាប័ទ្មនៃសំពត់នេះមានសភាពស្រាល ទន់ បំប៉ោងដោយខ្យល់នៅស្រទាប់ខាងក្នុង បានធ្វើឱ្យពួកគេមានអារម្មណ៍ថាខ្លួនកំពុងស្ថិតនៅលើពពកដ៏កក់ក្តៅ។ បើប្រៀបធៀបទៅនឹងរ៉ូប ឬសំពត់ធម្មតា ការរចនាដ៏ពិសេសនៃសំពត់ប៉េងប៉ោងអាចធ្វើឱ្យអ្នកកត់សម្គាល់អំពីអត្តសញ្ញាណរបស់វាបានច្បាស់។
Balloon Skirt អាចធ្វើឱ្យត្រគាក និងជើងរបស់អ្នកមានផាសុកភាព
ដោយហេតុ សំពត់ប៉េងប៉ោងមានរូបរាងប៉ោងៗ វាអាចសម្រួលដល់ឥរិយាបថរបស់ស្រ្តីបានយ៉ាងច្រើន… ជួនកាលការស្លៀកសំពត់តឹងពេកអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា ពិបាកដើរ រលាកកំភ្លៅ និងមិនទទួលបានអារម្មណ៍ល្អ បាត់បង់ទំនុកចិត្តចំពោះខ្លួនឯង។
បន្ថែមពីលើការរចនាសំពត់ អ្នកអាចទស្សនានូវការលេងស្ទីលអំពី Balloon Skirt តាមដងផ្លូវនៅខាងក្រោមនេះបាន ៖