មិនអោយដំណឹងជាមុនសោះ ស្រាប់តែសិល្បការិនីខ្មែរ២រូបដែលជាបងប្អូនបង្កើតនឹងគ្នា គឺកញ្ញា ស៊ីន យូប៊ីន និង ជេននី ស៊ីន បង្ហាញខ្លួនគួរឲ្យចាប់អារម្មណ៍ នៅលើកម្រាលព្រំក្រហម Cannes Film Festival 2024។
Photo: Gettyimage
ចំណុចគួរកត់សម្គាល់មួយសម្រាប់ Cannes Film Festival ឆ្នាំនេះ មានសិល្បករ សិល្បការិនី និងអ្នកជំនួញខ្មែរដល់ទៅ ៥នាក់ បានចូលរួម ខណៈឆ្នាំ ២០២៣ មានតែ យូប៊ីន តែម្នាក់ប៉ុណ្ណោះ។ សិល្បករ និងអ្នកជំនួញខ្មែរទាំង៥នាក់នោះ មាន គ្រូម៉ូដែល អ្នកច្នៃម៉ូត អូលីវ៉ាគង់ ម៉ាដាម ដា អ្នកជំនួញកម្ពុជា និងបងប្អូនត្រកូល “ស៊ីន” បូករួមនឹងតារាម៉ូដែលម្នាក់ទៀត ដែលរួមដំណើរជាមួយលោក អូលីវ៉ា គង់។
Photo: Gettyimage
បងប្អូនត្រកូល “ស៊ីន” គឺ ស៊ីន យូប៊ីន និង ជេននី ស៊ីន បានបង្ហាញខ្លួនមុនក្នុងកម្មវិធីខាងលើ ដោយឡែក ក្រុមរបស់ អូលីវ៉ា រំពឹងថានឹងលេចវត្តមានប៉ុន្មានថ្ងៃទៀតនេះ។ ក្នុងពេលបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ពិភពលោក Cannes Film Festival 2024 យូប៊ីន និងប្អូនស្រី បានធ្វើអោយមានការចាប់អារម្មណ៍ ជាមួយរ៉ូបដ៏ស្រស់ស្អាតរបស់ពួកគេរៀងខ្លួន។
យូប៊ីន ថ្ងៃទី១ គ្រងឈុត រ៉ូបពណ៌ខ្មៅដ៏ថ្លៃថ្នូរ ថ្ងៃទី រ៉ូបពណ៌សដ៏គួរអោយស្រឡាញ់ ដោយឡែក ជេននី បង្ហាញក្នុងថ្ងៃទី២ ជាមួយរ៉ូបពណ៌លឿងដ៏ស្រស់ឆើត សមសួននឹងភាពក្មេងវ័យរបស់នាង បង្កើតបានជាភាពលេចធ្លោព្រមគ្នាជាមួយបងស្រី។
ដូច្នេះហើយ វត្តមានរបស់ពួកគេ មិនបានកន្លងផុតខ្សែភ្នែកដ៏មុតស្រួចរបស់ក្រុមអ្នកថតរូបអាជីពអន្តរជាតិដូចជា ហ្គេតទី អ៊ីម៉េក ដែលជាភ្នាក់ងាររូបថតកម្រិតពិភពលោកនោះឡើយ។
ជាមួយគ្នាអ្នកគាំទ្រនៅក្នុងស្រុកឯណេះ ក៏ទប់មាត់មិនសរសើរចំណុចលេចធ្លោរបស់ បងប្អូនត្រកូល ស៊ីន ទាំងពីរនាក់នេះដែរ។ ពួកគេថា ពីរនាក់បងប្អូនពិតជាស្អាតខ្លាំង មើលចង់ច្រឡំនឹងតារាកូរ៉េថែមទៀតផង។