ស្ទីលនៃការស្លៀកពាក់របស់ Yang Mi ដែលជាតារាសម្តែង និងជាតារាចម្រៀងជនជាតិចិនដ៏ល្បីឈ្មោះ ពិតជាឡូយឆាយ អេឡេហ្គង់។ Yang Mi ចូលចិត្តលេងម៉ូតថ្មីៗ សាកល្បងគ្រប់ទម្រង់ និងជ្រើសលេងជាមួយប្រភេទ Accessories ដែលបង្កើនសម្រស់ដ៏ផូផង់របស់នាងបានមួយកម្រិតទៀត។
ប្រសិនបើអ្នកទាំងអស់គ្នា តាមដានការស្លៀកពាក់របស់នាង នឹងបានឃើញថា ថ្ងៃនេះគាត់ជ្រើសស្លៀករ៉ូបផ្កា បែបស្រស់ស្រាយស្រគត់ស្រគំ តែបន្តិចក៏នឹងឃើញគាត់គ្រងឈុតជាមួយអាវធំ ដែលបង្ហាញពីភាពជឿជាក់ និងពោពេញដោយថាមពល។
ដោយសារតែរូបរាង និងការលេងស្ទីលរបស់គាត់អាចសម្របខ្លួនបានគ្រប់ទម្រង់ បានធ្វើឱ្យនាងក្លាយជា អ្នកបំផុសស្ទីលស្លៀកពាក់ ដែលជំរុញចិត្តអ្នកគាំទ្រ ឱ្យសាកល្បងរបស់ថ្មីតាមនិន្នាការដែលនាងបង្កើតឡើងផងដែរ។ ភាពជឿជាក់របស់ Yang Mi គឺជាគន្លឹះនៃភាពជោគជ័យផ្នែកម៉ូដរបស់នាង។
រូបរាងរបស់នាង ស្លៀកបំពាក់ណាក៏សក្តិសម ជាមួយនឹងស្ទីលផ្ទាល់ខ្លួន ដែលនេះបានលាតត្រដាងយ៉ាងពិតពីបុគ្គលិកលក្ខណៈរបស់នាង មិនថានាងកំពុងដើរលើកម្រាលព្រំក្រហម ឬកំពុងតែធ្វើកិច្ចការទេ ជម្រើសម៉ូដរបស់ Yang Mi តែងតែឈរលើចំណុចមួយ ដែលពង្រឹងឋានៈរបស់នាងក្នុងនាមជាអ្នកដើរម៉ូដ។
@ladies.magazine.c តួអង្គស្រីក្នុងរឿង និស្ស័យស្នេហ៍ទេវតា ៣ ជាតិ “Yang Mi” មានសម្រស់ស្រស់ស្អាតមិនធម្មតា ថែមទាំងពូកែលេងស្ទីលក្នុងការស្លៀកពាក់ទៀតផង ❤️🔥 #yangmi #chineseactress #និស្ស័យស្នេហ៍ទេវតា៣ជាតិ #យ៉ាងមី #杨幂 #fashionicon #fashionstyle #style #stylish #celebrities #ladiesmagazinecambodia ♬ Summer Fashion House – Danail Draganov