តើទឹកក្រូចស្រស់គឺជាប្រភេទភេសជ្ជៈសុខភាពមែនទេ?
ជាទូទៅ ទឹកក្រូចស្រស់ត្រូវបានគេទទួលស្គាល់ថាជាជម្រើសល្អសម្រាប់សុខភាព ព្រោះវាមានផ្ទុកនូវមីក្រូសារជាតិសំខាន់ៗជាច្រើនប្រភេទ រួមមាន វីតាមីន C ជាច្រើនក្នុងការប្រើប្រាស់ជាប្រចាំថ្ងៃសម្រាប់មនុស្សពេញវ័យ និងក្មេងៗ។
ទឹកក្រូចស្រស់ក៏មានផ្ទុកនូវសារធាតុ ប៉ូតាស្យូម, ម៉ាញ៉េស្យូម, កាល់ស្យូម, វីតាមីន D, វីតាមីន B6, Folate និង Phytonutrients (ត្រូវបានគេស្គាល់ថាជា សមាសធាតុរុក្ខជាតិ) ដែលបានជួយទ្រទ្រង់ដល់ប្រព័ន្ធភាពស៊ាំឱ្យមានដំណើរការល្អ និងកាត់បន្ថយការរលាកនៅក្នុងរាងកាយ។
អត្ថប្រយោជន៍នៃទឹកក្រូចស្រស់ចំពោះសុខភាព
- ទ្រទ្រង់ប្រព័ន្ធភាពស៊ាំរាងកាយ
បរិមាណវីតាមីន C ខ្ពស់នៅក្នុងទឹកក្រូចស្រស់អាចជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំនៃរាងកាយដំណើរការបានល្អ ជាពិសេសវាគឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានអនុភាពខ្លាំងក្លា ជួយការពារការវិវត្តជំងឺមហារីក។ សមាសធាតុរុក្ខជាតិដែលមាននៅក្នុងទឹកក្រូចដូចជា Flavonoids Carotenoids និង Ascorbic Acid ក៏ផ្តល់នូវលក្ខណៈសម្បត្តិក្នុងការប្រឆាំងអុកស៊ីតកម្ម កាត់បន្ថយការរលាកក្នុងរាងកាយ និងការពារម៉ូលេគុលរ៉ាឌីកាល់សេរី។
- ការពារសុខភាពបេះដូង
លើសពីនេះ សារធាតុម៉ាញេស្យូម និងប៉ូតាស្យូម… នៅក្នុងទឹកក្រូចស្រស់ក៏មានផ្ទុកសារធាតុអេឡិចត្រូលីត ជួយសម្រួលដល់ដំណើរការចង្វាក់បេះដូងឱ្យមានសុខភាពល្អ។ រីឯ សារធាតុប៉ូតាស្យូមបានចូលរួមនៅក្នុងមុខងាររាងកាយជាច្រើន រួមទាំងការគ្រប់គ្រងសម្ពាធឈាម។
- បង្កើនសុខភាពស្បែក
ជួយពង្រឹងសុខភាពស្បែកពីខាងក្នុងចេញមកក្រៅ ដោយវីតាមីន C គឺចាំបាច់សម្រាប់ការបង្កើតកូឡាជែនក្នុងស្បែក ។ កូឡាជែន គឺជាប្រូតេអ៊ីនដែលធ្វើការបំបែកឱ្យរីករាលដាលនៅក្នុងស្បែក ធ្វើឱ្យស្បែកមានសភាពភ្លឺថ្លា សុខភាពល្អមានសំណើម។
- ជំនួយសុខភាពខួរក្បាល
ទឹកក្រូចស្រស់ ក៏បានរាប់បញ្ចូលជាភេសជ្ជៈបង្កើនសមត្ថភាពខួរក្បាល វាមានតួនាទៅក្នុងការសំយោគសារធាតុបញ្ជូនសរសៃប្រសាទ គាំទ្រសុខភាពខួរក្បាលទាំងមូល។