• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ស្វែងយល់អំពី.. ផលវិបាកនៃជំងឺមហារីកសុដន់នៅក្នុងដំណាក់កាលនីមួយៗចំពោះស្រ្តី

by Pisey Dim
ពុធ ឧសភា 1st, 2024
in ភាពជាមាតា, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ជំងឺមហារីកសុដន់មាន ៤ ដំណាក់កាលដែលកើតឡើងចំពោះស្រ្តី។ គួរបញ្ជាក់ផងដែរ ជំងឺមហារីកសុដន់កើតឡើងនៅពេលកោសិកានៅខាងក្នុងសុដន់របស់ស្ត្រី មានការលូតលាស់មិនប្រក្រតីក្នុងជាលិកាសុដន់ និងមិនអាចគ្រប់គ្រងបាន ហើយបង្កទៅជាដុំសាច់/ដុំគីសតូចៗ។

ជំងឺមហារីកសុដន់កើតឡើងទៅលើស្រ្តីក្រោមមូលហេតុជាច្រើនដូចជា ជំងឺហ្សែនតំណរពូជ ឈានចូលវ័យចំណាស់ របបអាហារគីមី ការប៉ះពាល់វិទ្យុសកម្មច្រើន ភាពធាត់ មិនធ្លាប់ពរពោះ ការប្រើប្រាស់ថ្នាំពន្យារកំណើតរយៈពេលយូរ សេពគ្រឿងស្រវឹង ជក់បារី…។

1. ជំងឺមហារីកសុដន់ដំណាក់កាលទី ១ (Stage 1) ត្រូវបានបែងចែកជាពីរប្រភេទ ៖

• ដំណាក់កាល 1A ៖ នៅក្នុងដំណាក់កាលនេះ ដុំសាច់មហារីកមានទំហំមិនលើសពី 2cm (សង់ទីម៉ែត្រ) ហើយវាមិនរីករាលដាលនៅសាច់ខាងក្រៅសុដន់ ឬមានសាច់កូនកណ្តុរ (Lymph Nodes) នៃសុដន់ទេ។
• ដំណាក់កាល 1B ៖ ដំណាក់កាលនេះ ប្រហែលជាពិបាកក្នុងការមើលឃើញដុំសាច់ ភាគច្រើនដុំសាច់មហារីកមានទំហំតូចជាង 2cm ប៉ុន្តែមានច្រើនដុំ។ វេជ្ជបណ្ឌិតនឹងរកឃើញក្រុមតូចៗនៃកោសិកាមហារីកសាច់កូនកណ្តុរនៃសុដន់ (Lymph Nodes) ។

2. ជំងឺមហារីកសុដន់ដំណាក់កាលទី ២ (Stage 2) ត្រូវបានបែកចែកជាពីរប្រភេទ ៖

• ដំណាក់កាល 2A ៖ ដុំសាច់អាចមិនត្រូវបានរកឃើញនៅក្នុងបវិវេណសុដន់ ប៉ុន្តែកោសិកាមហារីកបានរីករាលដាលដល់សាច់កូនកណ្តុរយ៉ាងតិច 1 ទៅ 3 (Lymph Nodes) ។
• ដំណាក់កាល 2B ៖ ដុំសាច់មានទំហំពី 2 ទៅ 5 សង់ទីម៉ែត្រ ហើយវានឹងរីករាលដាលនៃសាច់កូនកណ្តុរពី 1 ទៅ 3 (Lymph Nodes)។

3. ជំងឺមហារីកសុដន់ដំណាក់កាលទី ៣ (Stage 3) ត្រូវបានបែងចែកជាបីប្រភេទ ៖

• ដំណាក់កាល 3A ៖ ដុំសាច់នៃទំហំណាមួយបានរីករាលដាលនៃសាច់កូនកណ្តុរពី 4 ទៅ 9 (Lymph Nodes) ហើយដុំសាច់មានទំហំធំជាង 5cm ។
• ដំណាក់កាល 3B ៖ ដុំសាច់បានរីករាលដាលដល់ជញ្ជាំងនៃទ្រូង។ វាអាចបណ្តាលឱ្យសុដន់ហើម ហើយអាចមានសាច់កូនកណ្តុរ (Lymph Nodes)  រហូតដល់ទៅ 9 ។ ដំណាក់នេះហើយដែលគេចាត់ទុកថាស្រ្តីមានជំងឺមហារីកសុដន់។
• ដំណាក់កាល 3C ៖ ដុំសាច់អាចមានទំហំណាមួយដែលរាលដាលដល់ 10 នៃសាច់កូនកណ្តុរ (Lymph Nodes) ឬអាចច្រើនជាងនេះ។

4. ដំណាក់កាលទី ៤ (Stage 4) (Metastatic) ៖ ជំងឺនេះបានរីករាលដាលដល់សរីរាង្គ និងជាលិកាផ្សេងៗទៀត ដូចជាឆ្អឹង ខួរក្បាល ថ្លើម សួត ហើយបណ្តាលឱ្យមានការឈឺចុកចាប់ខ្លាំង និងបង្កហានិភ័យខ្ពស់ដល់អាយុជីវិត។

រោគសញ្ញានៃជំងឺមហារីកសុដន់មានដូចជា ៖

• អស់កម្លាំងខ្លាំង
• ទន់ខ្សោយ
• ស្គមស្គាំង
• មានការឈឺចាប់ជុំវិញបរិវេណសុដន់ត្រង់កន្លែងដែលរីករាលដាលដុំសាច់

Previous Post

យន្តហោះ Boeing 747-400 ព្រះទីនាំងពិសេស តម្លៃ​ ៤០០លានដុល្លារ របស់មហាក្សត្រប្រ៊ុយណេ

Next Post

Microsoft ប្រកាសបើកមណ្ឌលរក្សាទិន្នន័យ Data Centre ដំបូងបង្អស់ប្រចាំតំបន់ នៅក្នុងប្រទេស ថៃ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម
សុខភាព និង សម្ផស្ស

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?
របទជីវិត

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

by Pisey Dim
ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?
សុខភាព និង សម្ផស្ស

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

by Kim Heng
ព្រហស្បតិ៍ កក្កដា 10th, 2025
ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?
សុខភាព និង សម្ផស្ស

ហេតុអ្វីគ្រូពេទ្យតែងឲ្យអ្នកជម្ងឺឧស្សហ៍ហាត់ប្រាណ?

by Kim Heng
សុក្រ កក្កដា 11th, 2025
Load More
Next Post
Microsoft ប្រកាសបើកមណ្ឌលរក្សាទិន្នន័យ Data Centre ដំបូងបង្អស់ប្រចាំតំបន់ នៅក្នុងប្រទេស ថៃ

Microsoft ប្រកាសបើកមណ្ឌលរក្សាទិន្នន័យ Data Centre ដំបូងបង្អស់ប្រចាំតំបន់ នៅក្នុងប្រទេស ថៃ

ADVERTISEMENT

Recent.

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

កំណត់សម្គាល់រោគសញ្ញា ជំងឺគ្រុនឈាម

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ហេតុអ្វីបានជាស្រ្តីតែងមានអារម្មណ៍សោកសៅ និងបាក់ទឹកចិត្តជាញឹកញាប់?

ច័ន្ទ កក្កដា 14th, 2025
ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ហេតុអ្វីបានជា សាលារៀនដាក់មុខវិជ្ជាហាត់ប្រាណជាផ្នែកមួយនៃការសិក្សា?

ព្រហស្បតិ៍ កក្កដា 10th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (210)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (34)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (106)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (102)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (274)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (133)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.