ហាណូយ ជាទីក្រុងដ៏ស្រស់ស្អាត ពោលពេញទៅដោយសំណង់ជំនាន់បារាំង រួមជាមួយនឹងវប្បធម៌ ប្រពៃណី នៃការរស់នៅប្រចាំថ្ងៃរបស់ជនជាតិវៀតណាម។ ទីក្រុងនេះ មានភាពល្បីល្បាញខ្លាំងទៅលើកាហ្វេ ហើយការផឹកកាហ្វេ បានក្លាយជាទម្លាប់ និង ជា Lifestyle ប្រចាំថ្ងៃរបស់ប្រជាជននៅទីនោះ។ ខាងក្រោមនេះជាហាង កាហ្វេ 5 មានការដេគ័រស្អាត ទាក់ទាញ និង មានកន្លែងសម្រាប់គយគន់ទេសភាពទីក្រុង ហាណូយ ហើយក៏ជាកន្លែងស័ក្តិសមសម្រាប់ការណាត់ជូបជាមួយមិត្តភ័ក្តិ ដៃគូអាជីវកម្ម និង មនុស្សពិសេសជាដើម។
LA TERRASSE
ប្រសិនបើអ្នកបានជិះកាត់សណ្ឋាគារ Sofitel Legend Metropole Hanoi នោះនឹងឃើញហាង La Terrasse ស្ថិតនៅខាងកាច់ជ្រុង។ ហាងកាហ្វេនេះ សាងសង់ឡើងដោយមានការ inspired ពីតំបន់ហាងកាហ្វេ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលគេស្គាល់ថាជា Parisian sidewalk cafes។ La Terrasse ហាក់ប្រៀបបានទៅបេះដូងនៃទីក្រុងហាណូយ ជាមួយការដេគ័រ តាមបែបបារាំង ហាក់រំលឹកទៅដល់ពេលវេលាអតីតកាល នៃសម័យកាល ឥណ្ឌូ-ចិន។ អ្នកអាចធ្វើការ ក្រេបនូវរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់បណ្តើរ មើលទិដ្ឋភាពអ្នកដើរតាមដងផ្លូវបណ្តើរ ប្រាកដណាស់ថាវាពិតជាពេលវេលាមួយពិសេសនៅក្នុងទីក្រុងហាណូយ។
Location: 15 Ngo Quyen, Trang Tien, Hoan Kiem, Hanoi
RUNAM BISTRO
ហាង Runam Bistro ជាអត្តសញ្ញាណនៃការលាយបញ្ចូលគ្នារវាងរចនាបថសម័យទំនើប និង រចនាបថអឺរ៉ុប សម័យបុរាណ។ ហាងនេះ មានភាពល្បីល្បាញនៅក្នុងទីក្រុងហាណូយ ហើយមានទីតាំងស្ថិតនៅលើផ្លូវ Nha Tho ទល់មុខនឹង Opera House។ Ruman Bistro បាននាំយកនូវបទពិសោធន៍ទទួលទានកាហ្វេរសជាតិដើម នៅក្នុងហាងទំនើបនិងប្រណិត។
Location: 13 Nha Tho, Trang Tien, Hoan Kiem, Hanoi
SEREIN CAFE & LOUNGE
ហាងកាហ្វេ Serein Cafe & Lounge មានទីតាំងស្ថិតនៅលើជាន់កំពូលនៃអគារផ្ទះវីឡាមួយកន្លែង នៅជិតស្ថានីយ៍រថភ្លើង Long Bien Railway Station។ អ្នកអាចទស្សនាទិដ្ឋភាពនៃស្ពាន Long Bien ក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់ ប្រជាជននៅតំបន់ជុំវិញនោះ។ ហាងនេះនៅជាប់នឹងស្ពានចំណាស់បំផុត ក្នុងក្រុងហាណូយ ហើយផ្តល់នូវបទពិសោធន៍មួយប្លែក នៅពេលមានរថភ្លើងបើកឆ្លងកាត់។
Location: 16 Tran Nhat Duat, Dong Xuan, Hoan Kiem, Hanoi
SKYLINE HANOI
Skyline Hanoi ជាប្រភេទហាងកាហ្វេ នៅលើស្កាយបារ ដ៏កម្របំផុតនៅក្នុងទីក្រុងហាណូយ។ វាស្ថិតនៅចំចំណុចកណ្តាល អាចអនុញ្ញាតឱ្យភ្ញៀវមើលឃើញទេសភាព នៃតំបន់ Old Quarter និង បឹង Hoan Kiem។ Skyline Hanoi ស្ថិតនៅលើជាន់កំពូល នៃអគារកម្ពស់ 11 ជាន់ ផ្តល់នូវបរិយាកាសល្អបរិសុទ្ធ សម្រាប់ការហូបកាហ្វេ និង ការគយគន់ទេសភាពទីក្រុង។
Location: 38 Gia Ngu, Hang Bac, Hoan Kiem, Hanoi
THE CHURCH
The Church ជាហាងកាហ្វេភ្ជាប់ជាមួយនឹងអត្តសញ្ញាណនៃ វប្បធម៌ចំណាស់របស់អឺរ៉ុប។ ការដេគ័រផ្នែកខាងក្នុងពោលពេញទៅដោយរចនាបថរបស់លោកខាងលិច ហើយផ្នែកខាងក្រៅវិញ បានធ្វើឱ្យគេនឹកឃើញទៅដល់តំបន់កាហ្វេនៅប៉ារីស Parisian sidewalk coffee shops។ វាប្រាកដណាស់ថា ការហូបកាហ្វេនៅក្នុងហាងមួយនេះនឹងផ្តល់អារម្មណ៍មួយប្លែក ហាក់កំពុងស្ថិតនៅអឺរ៉ុប ប៉ុន្តែការពិតគឺ អ្នកកំពុងស្ថិតនៅក្នុងទីក្រុងហាណូយ។
Location: 1 Nha Tho, Hang Trong, Hoan Kiem, Hanoi