នៅពេលនិយាយអំពីកាបូបម៉ាកប្រណិត ម្នាក់ៗតែងនឹកឃើញដល់ម៉ាក Chanel, Louis Vuitton និង Gucci។ ម៉ាកល្បីៗទាំងនេះ បានកសាងកេរ្តិ៍ឈ្មោះរបស់ពួកគេ តាមរយៈ គុណភាព សិល្បៈហត្ថកម្ម និងរចនាបថដែលមានតម្លៃថ្លៃ។ ទោះជាយ៉ាងណាក៏ដោយ ក៏មានម៉ាកកាបូបដែលមិនសូវមានអ្នកស្គាល់ជាច្រើន ដែលបានគិតតម្លៃផលិតផលសម្រេច ប្រហាក់ប្រហែលគ្នាទៅនឹងម៉ាក់ល្បីៗទាំងនោះផងដែ ជាហេតុធ្វើឲ្យមានមនុស្សជាច្រើន ឆ្ងល់ជាខ្លាំងថា ហេតុអ្វីបានជាគេអាចកំណត់តម្លៃផលិតផលសម្រេចថ្លៃម្ល៉េះ?
ហេតុផលមួយ គឺគុណភាពនៃសម្ភារៈ និងគុណតម្លៃផ្នែកសិប្បកម្ម។ ខណៈដែលម៉ាកយីហោទាំងនោះ មិនសូវមានអ្នកស្គាល់ច្រើនដូចម៉ាកល្បីៗក៏ពិតមែន ប៉ុន្តែពួកគេ ជ្រើសប្រើប្រាស់សម្ភារៈដែលមានគុណភាពខ្ពស់ ហើយជួលសិប្បករដែលមានជំនាញ ដើម្បីផលិតកាបូបរបស់ពួកគេ។ ការយកចិត្តទុកដាក់ខ្ពស់ ពិនិត្យល្អិតល្អន់លើលក្ខណៈរបស់កាបូប នឹងការប្តេជ្ញាចិត្តចំពោះឧត្តមភាពនេះហើយ ដែលអាចជំរុញ តម្លៃផលិតកម្មឲ្យកើនឡើង សម្រាប់ការសម្រេចតម្លៃលើផលិតផលសម្រេច។
កត្តាមួយទៀត គឺ គេ រចនា និងផលិតមកមានតែមួយសម្រាប់ម៉ាកប្រណិតរបស់ខ្លួន។ មិនដូចម៉ាកយីហោដែលផលិតកាបូបឡើងក្នុងបរិមាណច្រើនលើសលប់ មានដាក់លក់នៅក្នុងទីផ្សារធំៗ ម៉ាកប្រណីតដែលមិនសូវមានអ្នកស្គាល់ច្រើន ផលិតកាបូបឡើងដោយមានកម្រិតបរិមាណនៃចំនួនកាបូបរបស់ខ្លួន ដែលធ្វើឱ្យផលិតផលរបស់ពួកគេកាន់តែពិសេស និងគួរឱ្យចង់ក្លាយជាម្ចាស់នៃម៉ាកនោះ។ ការណ៍ដែលមិនសូវមានអ្នកប្រើដូចនេះហើយ ដែលបានចូលរួមចំណែក ធ្វើឲ្យតម្លៃកាបូបកាន់តែថ្លៃ។
លើសពីនេះទៅទៀត ម៉ាកល្បីៗជាច្រើនក្នុងចំណោមម៉ាកល្បីៗទាំងនេះ ត្រូវបានជំរុញដោយចំណូលចិត្តលើភាពច្នៃប្រតិដ្ឋរបស់អ្នកច្នៃម៉ូត។ ពួកគេអាចនឹងផលិតកាបូបឡើងដោយប្រើប្រាស់ សិល្បៈនៃការរចនាម៉ូតមកប្លែកៗ ការជ្រើសសម្ភារៈ បច្ចេកទេសដេរ ជាដើម ទាំងអស់នេះហើយ ដែលជម្រុញតម្លៃផលិតផលសម្រេចឲ្យកាន់តែថ្លៃជាងការផលិត។ ការផ្តោតលើភាពច្នៃប្រឌិត និងការបញ្ចេញមតិបែបសិល្បៈរបស់អ្នកច្នៃម៉ូត រឹតតែធ្វើឱ្យវាកាន់តែមានតម្លៃខ្ពស់។
គួររំលឹកផងដែរថា តម្លៃនៃកាបូបប្រណិតមួយ មិនមែនកំណត់លើលក្ខណៈសម្បត្តិជាកាបូបតែប៉ុណ្ណោះទេ ប៉ុន្តែមានរឿងរ៉ាវជាច្រើននៅពីក្រោយការផលិតនោះ រួមមានទាំងបទពិសោធន៍ និងអារម្មណ៍ ដែលវាផ្តល់ឲ្យអ្នកប្រើប្រាស់ផងដែរ។ ម៉ាកយីហោប្រណិតមួយណាក៏ដោយ មិនថាពួកគេជាម៉ាកសញ្ញាដែលល្បី ឬមិនសូវល្បី តែងតែបង្កើតនូវភាពទាន់សម័យ ភាពឆើតឆាយ ហើយវាត្រូវបានគេធ្វើការកែលម្អជុំវិញផលិតផលរបស់ពួកគេជាដរាប។ គុណតម្លៃអរូបីនេះហើយ ដែលបង្ហាញពីភាពត្រឹមត្រូវនៃការកំណត់តម្លៃផលិតផលមួយឲ្យមានតម្លៃខ្ពស់បាន។
ផ្ទុយពីម៉ាកធម្មតាផ្សេងៗ ទោះបីជាម៉ាកប្រណិតដែលមិនសូវមានអ្នកស្គាល់ មិនមានភាពល្បីល្បាញខ្លាំងក៏ដោយ វានៅតែមានការគាំទ្រ និងអាចដាក់លក់ក្នុងតម្លៃខ្ពស់បាន ក៏ដោយសារកត្តាជាច្រើន ក្នុងនោះរួមមាន គុណភាពនៃសម្ភារៈសម្រាប់យកមកផលិត និងសិល្បៈនៃសិប្បកម្មក្នុងការផលិត ចំនួនកាបូបមានកំណត់ និងការរចនាប្រកបដោយភាពច្នៃប្រឌិតរបស់អ្នកច្នៃម៉ូត ដែលផ្សារភ្ជាប់ជាមួយនឹងអារម្មណ៍របស់អ្នកប្រើប្រាស់ ។ល។ ការណ៍ទាំងអស់នេះ បានបង្ហាញពីគុណតម្លៃនៃភាពត្រឹមត្រូវក្នុងការកំណត់តម្លៃកាបូបរបស់ពួកគេ។