• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយអាជ្ញាធរ និងវិស័យឯកជនរៀបចំកម្មវិធីជិះកង់ ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ បរិស្ថានឆ្នាំ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២

by Ken My
ព្រហស្បតិ៍ មិថុនា 13th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

អង្គការមូលនិធិទំពាំងស្នងឫស្សី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីជិះកង់ដើម្បីចូលរួម ព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានឆ្នាំ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២។

ពិធីនេះដែរ មានការចូលរួមពីលោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ, លោក អេង គន្ធា ប្រធានសមាគមទេសចរណ៍កម្ពុជា សាខាខេត្តសៀមរាប, លោក ស៊ា សុផល អង្គការ មូលនិធិទំពាំងស្នងឫស្សី និងវិស័យឯកជន តំណាងសមាគម ព្រមទាំងក្រុមអ្នកជិះកង់ ជាច្រើនចូលរួមផង​ដែរ។

ក្នុងឱកាសនោះ លោក ស៊ា សុផល បានលើកឡើងថា គោលបំណង នៃការរៀបចំពិធីនេះ គឺដើម្បីបំផុសគំនិតឱ្យសាធារណជន ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឈ្វេងយល់ និងបានស្គាល់ពីសក្កានុពលទេសចរណ៍កីឡាជិះកង់ថ្មីមួយ បែបទៀត ក្រៅពីតំបន់អង្គរ។

លោកបន្តថា ចំពោះកម្មវិធីជិះកង់បែបផ្សងព្រេងពីក្រុងសៀមរាប កាត់តាមទំនប់៧៨ បន្តតាមបឹងពារាំង និងឆ្ពោះទៅសហគមន៍កំពង់ភ្លុក ស្រុកប្រាសាទបាគង ក្នុងបំណងបង្កើតកញ្ចប់ទេសចរណ៍ថ្មី និងលើកកម្ពស់​សហគមន៍រស់នៅតាមដងទន្លេសាប មានចម្ងាយផ្លូវជាង២០គីឡូម៉ែត្រ និងចំណាយពេលជិះចាប់ពី១ម៉ោងទៅ១ម៉ោងកន្លះ។

លោក ស៊ា សុផល បានបន្តថា កន្លងមកបើនិយាយពីការជិះកង់កម្សាន្ត គ្រប់គ្នាតែង ជិះទៅតំបន់អង្គរ ដែលមានរៀបចំ​ជាផ្លូវជិះកង់ និងជាការពេញនិយមសម្រាប់ទេសចរ មួយផងដែរ។

លោកបន្តថា សម្រាប់ទេសភាពនៅតាមដងផ្លូវជាប់បឹងទន្លេសាបវិញមានការប្រែប្រួល តាមរដូវកាល ដូចជារដូវទឹកស្រក គឺមានទេសភាពទាក់ទាញជាខ្លាំង មានទាំងជីវចម្រុះ ព្រៃលិចទឹក ចម្ការ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានផង ដែលជាទស្សនីយ ភាពប្លែកភ្នែកម្យ៉ាង​ពីតំបន់ដទៃ។

លោកបានបន្តទៀតថា ចំពោះអត្ថប្រយោជន៍សំខាន់សម្រាប់ការចូលរួមក្នុងពិធីនេះ គឺបានចូលរួមការពារអភិរក្ស​ធនធានធម្មជាតិ និងការពារតំបន់អភិរក្សជីវចម្រុះ ដូចជាបឹងពារាំង (ក្រុងសៀមរាប) និងបឹងព្រៃក្អែក (កំពង់ភ្លុក) ដែលទីនោះសម្បូរ ដោយហ្វូងសត្វស្លាប ជាច្រើនចូលទៅពងនារដូវប្រាំង។ ប្រសិនមានសកម្មភាព ទេសចរណ៍នៅទីនោះ ក៏កាត់បន្ថយបទល្មើសនេសាទ និងព្រៃលិចមួយផ្នែកផងដែរ។

លោក ស៊ា សុផល រំពឹងថា សកម្មភាពជិះកង់នេះនឹងជួយផ្សព្វផ្សាយ​ពីសក្កានុពលទេចរណ៍ឱ្យតែទូលំទូលាយ។ មែនទែនទៅ កម្មវិធីជិះកង់នេះជាផ្នែក មួយនៃព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ២០២៤ និងបុណ្យសមុទ្រទឹកសាប កម្ពុជាលើកទី២ ដែលរៀបចំឡើងដោយអង្គការមូលនិធិទំពាំងស្នងឫស្សី។

ទន្ទឹមនឹងនេះដែរ កញ្ញា ចែម ស្រីអឿន មកពីវិស័យឯកជន បានលើកឡើងថា យើងពិតជាមានកិត្តិយសណាស់ក្នុងការចូលរួមគាំទ្រពិធីបុណ្យសមុទ្រទឹកសាបលើកទី២នេះ ជាពិសេសសម្រាប់ការចូលរួមចំណែកការពារមរតកធម្មជាតិរបស់ខ្មែរដូចជាបឹងទន្លេសាប។

កញ្ញាប្ដេជ្ញានឹងជួយជំរុញសេដ្ឋកិច្ចបៃតង និងជួយបង្កើនចីរភាពជាមួយសហគមន៍ នៅតាមមូលដ្ឋានផងដែរ។ យើងពិតជាមានភាពសប្បាយរីករាយក្នុងការសហការជាមួយដៃគូ ដើម្បីបង្កើនការយល់ដឹងពីការថែរក្សា និងការពារបរិស្ថាន។ យើងអាចរួមគ្នាថែរក្សាបរិស្ថាន សម្រាប់អ្នកបន្តវេនជំនាន់ក្រោយបាន។

កញ្ញា ចែម ស្រីអឿន សង្ឃឹមថា ការផ្ដួចផ្ដើមកម្មវិធីនេះនឹងបង្កើនការយល់ ដឹងកាន់តែច្រើនពីផលប៉ះពាល់នៃការបំពុលដោយប្លាស្ទិក និងរួមចំណែកជួយដល់សហគមន៍ នៅតាមមូលដ្ឋាន ព្រមទាំងរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍បៃតងនេះផងដែរ។

ដោយឡែក លោក ក្អោប រ៉ន បានលើកឡើងថា សង្កាត់ជ្រាវ គឺជាសង្កាត់កសិកម្ម ហើយក៏មានផ្លូវអាចឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជិះកង់កម្សាន្តបានយ៉ាង សប្បាយរីករាយ និងគយគន់ទេសភាពដ៏ស្រស់ស្អាតនៅតាមដងផ្លូវ ជាពិសេស បានមើលពីការប្រកបរបរកសិកម្មរបស់ប្រជាពលរដ្ឋផងដែរ។

លោក ក្អោប រ៉ន សង្ឃឹមថា នៅថ្ងៃខាងមុខសង្កាត់នឹងក្លាយជាសង្កាត់ទេសចរកសិកម្ម និងមានទេសចរជាតិ និងអន្តរជាតិ កម្សាន្តកាន់តែច្រើនថែមទៀត នឹងអាចលើកស្ទួយជីវភាព របស់ប្រជាកសិករនៅសង្កាត់ជ្រាវ បានមួយកម្រិតផងដែរ។

សូមបញ្ជាក់ថា កម្មវិធីជិះកង់ដើម្បីចូលរួមព្រឹត្តិការណ៍ទេសចរណ៍ប្រចាំឆ្នាំ២០២៤ និងបុណ្យសមុទ្រទឹកសាបកម្ពុជាលើកទី២នេះ ក៏បានឈប់នៅទីតាំងមួយចំនួន ដើម្បីផ្សព្វ ផ្សាយពីការអនាម័យបរិស្ថានទៅដល់ប្រជាពលរដ្ឋផង និងបានប្រមូលសំរាមនៅតាម ទីតាំងមួយចំនួនផងដែរ៕

Tags: ព្រឹត្តិការណ៍ទេសចរណ៍
Previous Post

4 វិធី បំបាត់ស្នាមជ្រីវជ្រួញតាមរយៈធម្មជាតិ ដែលល្អបំផុតចំពោះមិត្តនារី

Next Post

គោលដៅទេសចរណ៍ទាំង 4 តំបន់នេះ អាចអន្ទងអារម្មណ៍ទៅកាន់ពិភពរឿងនិទាន នៅក្នុងរដូវរងា!

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
គោលដៅទេសចរណ៍ទាំង 4 តំបន់នេះ អាចអន្ទងអារម្មណ៍ទៅកាន់ពិភពរឿងនិទាន នៅក្នុងរដូវរងា!

គោលដៅទេសចរណ៍ទាំង 4 តំបន់នេះ អាចអន្ទងអារម្មណ៍ទៅកាន់ពិភពរឿងនិទាន នៅក្នុងរដូវរងា!

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.