ខ្សែប្រយុទ្ធវ័យ 16 ឆ្នាំ Obi-Martin បានចែករំលែករូបថតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រកាសថាគាត់បានចុះហត្ថលេខាជាមួយ Manchester United ។
Obi-Martin ដែលបច្ចុប្បន្នមានអាយុ 16 ឆ្នាំបានផ្លាស់ពីទីក្រុង Copenhagen ទៅកាន់សាលាយុវជនថ្នាលរបស់ Arsenal នៅរដូវក្តៅឆ្នាំ 2022។ គាត់បានធ្វើបានយ៉ាងល្អនៅក្នុងសាលាថ្នាលរបស់ Arsenal និងបានស៊ុតបញ្ចូលទីបាន 10 គ្រាប់ក្នុងការប្រកួត U16 ជាមួយ Liverpool ដែលនាំឱ្យក្រុមរបស់គាត់ទទួលបានជ័យជម្នះ 14-3 ។
ឥឡូវនេះ ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាកបានចូលរួមជាមួយ Manchester United ។ Obi-Martin បានបង្ហោះរូបភាពដែលខ្លួនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយ Man Utd នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយបានសរសេរថា “ខ្ញុំពិតជារីករាយណាស់ដែលបានចុះហត្ថលេខាជាមួយក្លឹបដ៏អស្ចារ្យមួយនេះ។ ឥឡូវនេះវាដល់ពេលដែលត្រូវផ្តោតអារម្មណ៍ និងសម្រេចបាននូវក្តីសុបិនរបស់ខ្ញុំទាំងអស់។ សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានជួយខ្ញុំមកដល់ចំណុចនេះ”។ លើសពីនេះ គាត់បានចែករំលែករូបថតកុមារភាពរបស់គាត់ដែលពាក់អាវ Manchester United ៕