យុវតី លី មួយលាង អតីតជ័យលាភី Miss Teen Cambodia 2023 ដល់វេលាចប់អាណត្តិដែលត្រូវប្រគល់មកុដទៅជ័យលាភីឆ្នាំថ្មីកាលពីពេលថ្មីៗនេះ វេលាដែលគេថា ម៊ុយឡេង ពិតជាស្អាតលេចធ្លោជាមួយនឹងរ៉ូបមួយឈុតច្នៃដោយកូនខ្មែរ។
រាត្រីប្រគល់មកុដនោះ មួយលាង បានបង្ហាញខ្លួនជាមួយជាមួយឈុតវែងមួយដែលត្រូវបានច្នៃឲ្យចេញជារូបរាងស្អាត ប្លែកទាក់ភ្នែក។ បូករួមផ្សំនឹងមនុស្សដែលមានសម្រស់ស្រស់ស្អាតស្រាប់ មួយលាង ពេលគ្រងឈុតមួយនេះ ស្អាតដូចជារាជនី។
មួយឈុតរបស់ លី មួយលាង ច្នៃដោយកូនខ្មែរម្នាក់ឈ្មោះ ម៉ាន សុផល ដែលមានបទពិសោធន៍ខាងផ្នែកច្នៃម៉ូដជាង ១៥ឆ្នាំមកហើយ។
លោក ម៉ាន សុផល អ្នកច្នៃម៉ូត
តាមលោក សុផល ប្រាប់ ឡេឌីស៍ ឈុតមួយនេះ លោកច្នៃជាពិសេសសម្រាប់ បេក្ខនារីគ្រងដើម្បីឡើងទៅប្រគល់មកុដតែម្ដង ដើម្បីផ្ដល់ភាពទាក់ទាញមួយដល់យុវតីក្នុងថ្ងៃចុងក្រោយនៃមកុដ Miss Teen Cambodia 2023 របស់នាង។
ឈុតទាំងមូល ច្នៃពីក្រណាត់ប្រភេទស្បៃ និងលម្អដោយត្បូងរាប់រយគ្រាប់ ដែលប្រិយមិត្តអាចមើលឃើញថា ការចនាល្អដោយត្បូង គឺញឹកខ្លាំងនៅរង្វង់ចង្កេះ និងលើចង្កេះ។ ដោយសារតែបែបនេះ លោក ម៉ាន សុផល ប្រាប់ថា លោកចំណាយពេលប្រមាណ ១ខែ សម្រាប់ច្នៃឈុតនេះឡើងមក៕
រូបភាព៖ FB ម៉ាន សុផល