ទឹកខ្មេះប៉ោម ឬ Apple Cider ត្រូវបានគេដឹងថាជាឱសថធម្មជាតិក្នុងគេហដ្ឋានដែលមនុស្សជាច្រើនប្រើប្រាស់ដើម្បីទាមទារយកផលប្រយោជន៍សុខភាព ព្រោះវាមានគុណសម្បត្តិចំពោះសុខភាពជាច្រើននឹកស្មានមិនដល់។
ជាមួយនឹងគុណសម្បត្តិដ៏មហាសាល និងសារធាតុប្រឆាំងអុកស៊ីតកម្ម បានឱ្យវាក្លាយជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងផ្ទះបាយ សម្រាប់ចម្អិនរបបអាហារនាំមកនូវសុខភាពល្អ… Apple Cider បានចូលរួម ថែរក្សាសុខភាពបេះដូង កាត់បន្ថយកូឡេស្តេរ៉ុល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ម្យ៉ាងទៀត នៅក្នុងទឹកខ្មេះប៉ោម មានផ្ទុកសារធាតុ Fermented Liquid ដែលអាចប្រើប្រាស់វាជាផលិតផលថែរក្សាស្បែករាងកាយ សក់ និងព្យាបាលការរលាក ។
ព្យាបាលបញ្ហាមុន
ទឹកខ្មេះប៉ោមអាចប្រើប្រាស់ដើម្បីព្យាបាលបញ្ហាមុន និងស្នាមជាំ ព្រោះវាមានផ្ទុកសារធាតុអាស៊ីត malic – ជួយកម្ចាត់មុនខ្ទុះធំៗ និងមុនក្បាលខ្មៅ ដោយលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី និងផ្សិតបង្កការកើតមុននៅលើស្បែក។ របស់វាជួយសម្លាប់បាក់តេរីដែលបង្កគ្រោះថ្នាក់ មេរោគផ្សិត និងផ្សិត។
- របៀបប្រើប្រាស់ ៖ យកក្រណាត់ ឬកន្សែងធ្វើពីកប្បាសជ្រលក់រួចយកមកលាបនៅតំបន់ដែលកំពុងមានបញ្ហាមុន ឬស្ទះរន្ធរោម ទុកវាចោលមួយយប់ ហើយលាងសម្អាតនៅពេលព្រឹក។ គួរបញ្ជាក់ថា ចំពោះអ្នកដែលមានស្បែកងាយប្រតិកម្ម សាកល្បងជូតល្បាយនៅលើកញ្ចឹងកដើម្បីពិនិត្យមើល មុនប្រើប្រាស់លើស្បែកមុខ។
ព្យាបាលបញ្ហាសក់
Apple Cider ក៏អាចប្រើប្រាស់សម្រាប់សុខុមាលភាពសរសៃសក់ និងស្បែកក្បាលផងដែរ ជាពិសេសវាអាចកម្ចាត់អង្គែ និងព្យាបាលសរសៃសក់ខូចបានយ៉ាងមានប្រសិទ្ធិភាព ។ វាចូលរួមកម្ចាត់បាក់តេរីដែលបង្កអង្គែដល់ស្បែកក្បាល និងធ្វើឱ្យសក់មានសុខភាពល្អ។
- របៀបប្រើប្រាស់ ៖ សូមចាក់ទឹកខ្មេះប៉ោមនៅលើសំឡី ហើយលាបលើស្បែកក្បាលមុនពេលកក់សក់។ ចំពោះអ្នកដែលចង់បានសក់ដែលមានសុខភាពល្អ ភ្លឺរលោងចែងចាំង និងមានសរសៃសក់រឹងមាំ សូមលាយទឹកខ្មេះប៉ោម 2 ស្លាបព្រាបាយ ជាមួយទឹក 5 ស្លាបព្រាបាយ រួចម៉ាស្សាល្បាយលើស្បែកក្បាល ទុកចោល 5 នាទី សឹមលាងទឹកចេញ។
បន្សាបជាតិពុល
ការបន្ថែមទឹកខ្មេះប៉ោមទៅក្នុង របបអាហារប្រចាំថ្ងៃរបស់អ្នក អាចជួយសម្រួលដល់ការរំលាយអាហារ ព្រោះវាមានប្រសិទ្ធិភាពប្រឆាំងនឹងការរលាក និងគាំទ្រដល់ដំណើរការប្រព័ន្ធក្រពះពោះវៀនរបស់អ្នកធ្វើការបានយ៉ាងរលូន ។
- របៀបប្រើប្រាស់ ៖ សូមយកទឹកខ្មេះប៉ោម 2 ស្លាបព្រាបាយ លាយក្នុងទឹកមួយកែវ ផឹកជារៀងរាល់ព្រឹកនៅពេលពោះទទេមិនទាន់បរិភោគអាហារអ្វីទាំងអស់… អ្នកក៏អាចបន្ថែមទឹកឃ្មុំ 1 ស្លាបព្រាផងដែរ។
ព្យាបាលការរលាកពីកម្តៅព្រះអាទិត្យ ឬ Sunburn
ទឹកខ្មេះផ្លែប៉ោមគឺជា ឱសថធម្មជាតិក្នុងគេហដ្ឋានដ៏សម្ងាត់ សម្រាប់ការព្យាបាលបញ្ហារលាកស្បែកពីកម្តៅព្រះអាទិត្យធ្ងន់ធ្ងរ។ តាមរយៈការធ្វើឱ្យមានតុល្យភាព pH នៃស្បែក វាជួយសម្រាលអាការក្រហាយ និងអាចជួយការពារពងបែកកើតឡើងពីការរលាកផងដែរ។
- របៀបប្រើប្រាស់ ៖ សូមលាបវាជាមួយនឹងសំឡី ឬប្រណាត់កន្សែងធ្វើពីកប្បាស នៅលើកន្លែងដែលរលាកនោះ រួចទុកចោលមួយសន្ទុះ។